បទសម្ភាសន៍ VOA៖ មាតាធម្មជាតិគ្រោងប្តឹងទៅសិង្ហបុរី ករណីនាំមាសរាប់រយតោនចូលកម្ពុជាមិនចុះបញ្ជី
ស្ថាបនិកចលនាមាតាធម្មជាតិប្រកាសថា នឹងស្នើសុំឱ្យប្រទេសសិង្ហបុរីស៊ើបអង្កេតមើលការនាំចេញមាសចំនួន១៥ពាន់លានដុល្លារមកកម្ពុជាក្នុងរយៈពេល៥ឆ្នាំ ដែលមិនមានចុះក្នុងបញ្ជីនាំចូលទេ។ លោកអាឡិច ហ្គន់សាឡេស ដេវិតសុន បានប្រកាសបែបនេះក្នុងបទសម្ភាសជាមួយនឹងលោកម៉ែន គឹមសេងនៃVOA ក្រោយពីចេញផ្សាយឃ្លីបវីដេអូមួយ ដែលបង្ហាញពីភាពមិនប្រក្រតីនេះ ប៉ុន្តែមិនមានការពន្យល់ជាផ្លូវការណាមួយពីរដ្ឋាភិបាលកម្ពុជាទេ៕