បទសម្ភាសន៍ VOA៖ អ្នកស្រី ដួង កឹមឡាង៖ «យើងជាស្រ្តី ក៏ប៉ុន្តែការគិតការធ្វើយើងអត់ចាញ់បុរសទេ»
អ្នកស្រី ដួង កឹមឡាង ជាប្រធានគ្រប់គ្រងសាខានៃធនាគារ Philip Bank Plc ហើយបានធ្វើការក្នុងវិស័យធនាគារហិរញ្ញវត្ថុ ជាង១០ឆ្នាំមកហើយ។ អ្នកស្រី ដួង កឹមឡាង ជាមួយនឹងអ្នកដឹកនាំនិងសហគ្រិនស្រ្តីកម្ពុជា១១នាក់ទៀត ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងគម្រោងទស្សនកិច្ចស្ដីអំពី ភាពជាអ្នកដឹកនាំអន្តរជាតិ របស់ក្រសួងការបរទេសអាមេរិក។ លោក ចាប ចិត្រា នៃ VOA បានសម្ភាសន៍អ្នកស្រី ដួង កឹមឡាង កាលពីថ្ងៃទី១៨ ខែកញ្ញា នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន អំពីចំណាប់អារម្មណ៍របស់អ្នកស្រីអំពីសហរដ្ឋអាមេរិក អត្ថប្រយោជន៍នៃកម្មវិធីភាពជាអ្នកដឹកនាំនេះ វិស័យធនាគារហិរញ្ញវត្ថុកម្ពុជា វិស័យសហគ្រិនស្ត្រី និងសក្ដានុពលរបស់ស្ត្រីកម្ពុជាក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា។ សូមលោកអ្នកនាងស្ដាប់បទសម្ភាសន៍នេះ ដូចតទៅ៖