បទសម្ភាសន៍ VOA៖ ព្រះសង្ឃ ប៊ុត ប៊ុនតិញ បដិសេធបទចោទកិបកេងប្រាក់បុណ្យសពលោក កែម ឡី
ក្រោយពីតុលាការ បានសម្រេចចោទប្រកាន់សមាជិកគណៈកម្មការទាំងបីរូបដែលទទួលបន្ទុករៀបចំបុណ្យសពលោកបណ្ឌិត កែម ឡី ពីបទរំលោភលើទំនុកចិត្ត កាលពីសប្ដាហ៍មុន សមាជិកម្នាក់នៃគណៈកម្មការនេះ គឺព្រះតេជគុណ ប៊ុត ប៊ុនតិញ បានប្រកាសបដិសេធបទចោទប្រកាន់នេះ។ ព្រះតេជគុណ ប៊ុត ប៊ុនតិញ ដែលជាស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ បានមានសង្ឃដីកា អះអាងថា បទចោទនេះ មានលក្ខណៈនយោបាយ និងធ្វើឡើងដើម្បីរារាំងព្រះអង្គ និងមេដឹកនាំអង្គការសង្គមស៊ីវិលពីររូបទៀត គឺលោក ប៉ា ងួនទៀង ដែលជាប្រធានមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងលោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស មិនឲ្យបន្តស្វែងរកយុត្តិធម៌និងរក្សាកេរ្ត៍ឈ្មោះរបស់លោកបណ្ឌិត កែម ឡី តទៅទៀតតែប៉ុណ្ណោះ។ សូមលោកអ្នកស្ដាប់បទសម្ភាសន៍រវាងលោក សាយ មុន្នី នៃ VOA និងព្រះតេជគុណ ប៊ុត ប៊ុនតិញ អំពីការបដិសេធបទចោទប្រកាន់នេះ៕