ការសាកល្បងបង្កើតសហគមន៍នៅកណ្តាលវាលខ្សាច់
ជារៀងរាល់ឆ្នាំ ក្នុងរយៈពេលមួយសប្តាហ៍តែប៉ុណ្ណោះ ទីក្រុងមួយត្រូវបានកសាងឡើងនៅតំបន់ទីវាលខ្សាច់នៃរដ្ឋ Nevada សហរដ្ឋអាមេរិក។ ទីក្រុងដែលមានឈ្មោះថា Black Rock City នេះមានគោលការណ៍បីសំខាន់ៗ៖ ភាពម្ចាស់ការខ្លួនឯង ការបង្ហាញពីលក្ខណៈផ្ទាល់ខ្លួន និងការផ្តល់អំណោយដល់អ្នកដទៃ។ ពិធីប្រមូលផ្តុំគ្នានេះមានឈ្មោះថា Burning Man ហើយត្រូវបានគេប្រារព្ធធ្វើអស់រយៈពេល៣០ឆ្នាំមកហើយ។ អ្នកបង្កើតពីធី Burning Man នេះ ចង់បង្កើតសហគមន៍មួយដែលមិនអនុវត្តក្បួនច្បាប់ជាមូលដ្ឋាន ដែលមានក្នុងសង្គមមូលធននិយមទំនើប។ អ្នកស្រី Genia Dulot នៃ VOA រាយការណ៍អំពីរឿងនេះ។ លោក សឹង សុផាត ជូនសេចក្តីប្រែសម្រួល៕