បណ្ណាល័យចល័តជំរុញការអានក្នុងចំណោមកុមារក្នុងទីក្រុងកាប៊ុល
គេឃើញមានបណ្ណាល័យចល័តតាមរថយន្តក្រុងថ្មីមួយនៅក្នុងទីក្រុងកាប៊ុល ដែលនេះជាផ្នែកមួយ ដើម្បីជំរុញឲ្យមានការអាន និងអក្ខរកម្មសម្រាប់កុមារ និងក្មេងជំទង់ទូទៅនៅក្នុងទីក្រុងកាប៊ុល។ លោក Sayed Hasib Maududi នៃ VOA រាយការណ៍ពីទីក្រុងកាប៊ុលមកថា អ្នកដែលចង់អានសៀវភៅល្អ គឺត្រូវរកមើលរថយន្តក្រុងពណ៌ខៀវ។ លោក ភី សុភាដា ជូនសេចក្តីប្រែសម្រួល៕