បទសម្ភាសន៍ VOA៖ ភរិយាសពលោកកែម ឡីត្រៀមចេញទៅប្រទេសទី៣និងត្រៀមធ្វើបុណ្យខួបមួយឆ្នាំ
នៅពេលកំពុងរង់ចាំចេញដំណើរពីកន្លែងមានសុវត្ថិភាពទៅកាន់ប្រទេសទី៣មួយនោះ ក្រុមគ្រួសារសពលោក កែម ឡី កំពុងត្រៀមប្រារព្ធបុណ្យខួបមួយឆ្នាំ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ លោក កែម ឡី ជាអ្នកវិភាគនិងស្រាវជ្រាវ សង្គមដ៏ល្បី ហើយនឹងហ៊ាននិយាយរិះគន់ឥតសំចៃមាត់អំពីរឿងអយុត្តិធម៌សង្គមនោះ ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នៅកណ្តាលក្រុងភ្នំពេញកាលពីឆ្នាំមុន។ លោក សុខ ខេមរា នៃ VOA បានជួបសម្ភាសន៍ជាមួយអ្នកស្រី ប៊ូ រចនា ភរិយាលោក កែម ឡី នៅកន្លែងជ្រកកោនបណ្តោះអាសន្នកាលពីថ្ងៃទី២ ខែកក្កដា អំពីស្ថានភាពសុំសិទ្ធិជ្រកកោននៅក្រៅប្រទេស ការរស់នៅ ការត្រៀមរៀបចំពីធីបុណ្យសពគម្រប់ខួបមួយឆ្នាំ។ ក្នុងពេលជួបសម្ភាសន៍ អ្នកស្រី ប៊ូ រចនា បានស្នើសុំ VOA មិនឲ្យមានការប្រាប់ ទីកន្លែងនិងប្រទេសដែលនឹងទទួលអ្នកស្រីនិងក្រុមគ្រួសារនោះទេ។ សូមស្តាប់កិច្ច សម្ភាសន៍ទាំងស្រុងដូចតទៅ៖