បទសម្ភាសន៍៖ អង្គការ NGO Forum គ្រោងនឹងស្នើឲ្យបញ្ឈប់ការសាងសង់ទំនប់អគ្គីសនីនៅលើតួមេនៃទន្លេមេគង្គ
នៅថ្ងៃទី២២ និង ២៣ ខែកុម្ភៈខាងមុខនេះ នឹងមានវេទិកាពិភាក្សាស្តីពីការស្នើរសុំសាងសង់ទំនប់វារីអគ្គីសនីថ្មីធំទី៣ ដែលមានឈ្មោះថា «ទំនប់វារីអគ្គីសនី Pak Beng» ដែលនឹងធ្វើឡើងនៅក្នុងទីក្រុង ហ្លួងព្រះបាង ប្រទេសឡាវ។ វេទិកានេះនឹងជាកិច្ចប្រជុំលើកទី២ នៃនីតិវិធី PNPCA ដែលជានីតិវិធី ជូនដំណឹង ពិគ្រោះយោបល់ ឯកភាពនិងការព្រមព្រៀងជាមុន បង្កើតឡើងដោយគណកម្មាធិការរួមទន្លេមេគង្គ ដើម្បីអនុញ្ញាតឲ្យប្រទេសសមាជិកទាំង៤ មានដូចជាប្រទេសឡាវ វៀតណាម ថៃ និងកម្ពុជា ជាដើម អាចលើកឡើងពីការព្រួយបារម្ភនានា មុននឹងឈានដល់ការសាងសង់ទំនប់វារីអគ្គីសនីនៅផ្នែកខាងក្រោមនៃទន្លេមេគង្គ។ កញ្ញា ស្រេង លក្ខិណា បានសម្ភាសលោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិនៃអង្គការ NGO Forum តាមទូរស័ព្ទ អំពីការរំពឹងទុកនិងសំណើររបស់អង្គការរបស់លោកនៅក្នុងកិច្ចប្រជុំនៅថ្ងៃទី២២ និង ២៣ ខែកុម្ភៈខាងមុខនេះ៕