បទសម្ភាសន៍ VOA៖ លោកស្រី មូរ សុខហួរ «កម្ពុជាដើរមកដល់ចំណុចមិនអាចងាកក្រោយវិញបាន»
ប្រទេសកម្ពុជាបានដើរមកដល់ចំណុចមួយដែលមិនអាចងាកក្រោយបានទៀតទេ។ នេះបើតាមការលើកឡើងរបស់លោកស្រី មូរ សុខហួរ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលបានថ្លែងយោងដល់ការធ្វើឃាតលោកបណ្ឌិតកែម ឡី។ លោកស្រីបញ្ជាក់ថាកម្ពុជាត្រូវតែឆ្ពោះទៅរកការផ្លាស់ប្តូរមួយទៅរកលទ្ធិប្រជាធិបតេយ្យពិតប្រាកដដែលផ្តល់តម្លៃដល់ជីវិតមនុស្សនិងបញ្ចប់អយុត្តិធម៌សង្គម។ សូមលោកអ្នកស្តាប់បទសម្ភាសរវាងលោកម៉ែន គឹមសេងនៃវីអូអេជាមួយនឹងលោកស្រីមូរ សុខហួរដូចតទៅ៖