ការបើកកញ្ចប់សុវត្ថិភាពពីខេត្តបាត់ដំបងមិនមានភាពមិនប្រក្រតីច្រើនទេ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបើកកញ្ចប់សុវត្ថិភាព «ក»ចំនួន៨ការិយាល័យបោះឆ្នោតនៅខេត្តបាត់ដំបងនៅថ្ងៃពុធនេះ។ ការបើកកញ្ចប់«ក»នេះបង្ហាញថា មានភាពមិនប្រក្រតីតិចជាងករណីនៅខេត្តក្រចេះ។ ទោះបីជាយ៉ាងណា មន្ត្រីគណបក្សសង្គ្រោះជាតិនៅតែចាត់ទុកថាលទ្ធផលនេះខ្វះមូលដ្ឋានគ្រប់គ្រាន់ដើម្បីអាចទទួលយកបានតាមផ្លូវច្បាប់ និងទទូចឱ្យក្រុមប្រឹក្សាធម្មនុញ្ញអនុញ្ញាតឱ្យបើកកញ្ចប់សុវត្ថិភាពពីការិយាល័យបោះឆ្នោតជាច្រើនផ្សេងទៀតដែលខ្លួនសង្ស័យថា មានភាពមិនប្រក្រតីធ្ងន់ធ្ងរ។ លោកឃួន ធារ៉ា ភ្នំពេញ៕