លោកសម រង្ស៊ីតក់ស្លុតនឹងមរណភាពសម្តេចឪដែលជាបិតាបង្រួបបង្រួមជាតិ
- VOA Khmer
សម្តេចឳព្រះនរោត្តមសីហនុ បានយាងចូលទីវង្គត់កាលពីព្រលឹមថ្ងៃច័ន្ទទី១៥ ខែ តុលាឆ្នាំ២០១២ក្នុងមន្ទីរពេទ្យទីក្រុងប៉េកាំងប្រទេសចិន។ ការយាងចូលទីវង្គតនេះ ធ្វើឲ្យមានការរំជើបរំជួលជាមួយនឹងអារម្មណ៍តក់ស្លុត សោកស្តាយក្នុងចំណោមពលរដ្ឋខ្មែរ មេដឹកនាំសំខាន់ៗក្នុងពិភពលោកនិងអ្នកនយោបាយ។ លោកសម រង្ស៉ី ប្រធានគណបក្សជំទាស់ដ៏ធំក្នុងប្រទេសកម្ពុជាប្រាប់លោកសុខ ខេមរានៃវីអូអេខ្មែរក្នុងរដ្ឋធានីវ៉ាស៊ីនតោនក្នុងបទសម្ភាសន៍តាមបណ្តាញSkypeពីប្រទេសបារាំងថា លោកសោកស្តាយ រន្ធត់ ហើយថា មរណភាពសម្តេចឳជាការបាត់បង់បិតាបង្រួបបង្រួមនយោបាយជាតិ៕