ប្រធានាធិបតីអាមេរិកលោក Joe Biden ចង់តម្លើងពន្ធបីដងលើការនាំចូលដែកថែបចិនមួយចំនួន ព្រោះលោកថាការនាំចូលនេះកំពុងបំផ្លាញការងារពលរដ្ឋអាមេរិកាំងយ៉ាងអយុត្តិធម៌។
គណៈវិនិច្ឆ័យដែលមានសមាជិក១២រូបត្រូវបានជ្រើសរើសកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីកាត់ក្តីនៅក្នុងសវនការក្រុងញូវយ៉ក ស្តីពីសំណុំរឿងសូកលុយបំបិតមាត់របស់ លោក Donald Trump ដែលជាសំណុំរឿងព្រហ្មទណ្ឌលើកទី១ប្រឆាំងនឹងអតីតប្រធានាធិបតីសហរដ្ឋអាមេរិកមួយរូប។
ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីជាង ២ ឆ្នាំមុនមក ការបែកបាក់គ្នាបានកើតឡើងរវាងគណបក្សប្រជាធិបតេយ្យនិងគណបក្សសាធារណរដ្ឋនៅសភាសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងការបញ្ជូនជំនួយយោធាឱ្យអ៊ុយក្រែន។
អ្នកបោះឆ្នោតនៅសហរដ្ឋអាមេរិកបាននិយាយថា សេដ្ឋកិច្ចគឺជាក្ដីបារម្ភខ្លាំងបំផុតមួយនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅឆ្នាំនេះ។
នៅសហរដ្ឋអាមេរិក គណបក្សនយោបាយធំៗទាំងពីរ ត្រូវបានតំណាងដោយរូបសត្វលា សម្រាប់គណបក្សប្រជាធិបតេយ្យ និងសត្វដំរីសម្រាប់គណបក្សសាធារណរដ្ឋ។ រូបភាពសត្វទាំងពីរត្រូវបានប្រើលើសម្ភារៈយុទ្ធនាការឃោសនាបោះឆ្នោតនានា។ ប៉ុន្តែហេតុអ្វីបានជាសត្វទាំងពីរនេះត្រូវបានជ្រើសរើស?
បេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ថា ច្បាប់ប្រឆាំងការរំលូតកូនគួរតែបន្ដសម្រេចដោយរដ្ឋនីមួយៗរៀងៗខ្លួន។ ជំហរនេះគឺផ្ទុយពីជំហររបស់អ្នកគាំទ្រលោកមួយចំនួនដែលចង់ឱ្យមានការហាមឃាត់ការរំលូតកូននៅទូទាំងប្រទេស។
ការជួបគ្នាតាមទូរសព្ទនេះ ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់អាមេរិក ក្នុងការរក្សាការ«បើកចំហប្រព័ន្ធទំនាក់ទំនងដើម្បីគ្រប់គ្រងការប្រកួតប្រជែងដោយការទទួលខុសត្រូវ និងបញ្ជៀសជម្លោះដោយអចេតនា»ណាមួយ។ នេះបើតាមការឱ្យដឹងរបស់សេតវិមាន។
បេក្ខជនប្រធានាធិបតីអាមេរិកនៃគណបក្សសាធារណរដ្ឋលោក Donald Trump កំពុងព្យាយាមតាមឱ្យទាន់ចំនួនទឹកប្រាក់ដែលរៃអង្គាសបានដោយគូប្រជែងរបស់លោក គឺប្រធានាធិបតីអាមេរិកលោក Joe Biden នៃគណបក្សប្រជាធិបតេយ្យ ដែលព្យាយាមឱ្យបានជាប់ឆ្នោតជាថ្មីម្តងទៀត។
លោក Biden ខ្លួនឯងផ្ទាល់បានរិះគន់លោក Donald Trump ដោយនិយាយថាគំនិតរបស់គូប្រជែងខាងគណបក្សសាធារណរដ្ឋដែលរំពឹងទុកគឺ «ចាស់បន្តិចហើយមិនទាន់សម័យទេ»។
លោក Biden នៃគណបក្សប្រជាធិបតេយ្យនឹងត្រូវប្រកួតប្រជែងជាមួយអតីតប្រធានាធិបតីលោក Donald Trump នៃគណបក្សសាធារណរដ្ឋ ដែលបាននិយាយពីបញ្ហាពន្លូតកូននេះ ប៉ុន្តែមិនទាន់បញ្ជាក់ពីជំហររបស់លោកឱ្យបានពេញលេញនៅឡើយ។
ថវិកាដែលរៃអង្គាសបានដ៏គួរឱ្យភ្ញាក់ផ្អើលនេះគឺជាការបង្ហាញឱ្យឃើញដ៏ធំមួយនៃការគាំទ្ររបស់គណបក្សប្រជាធិបតេយ្យចំពោះលោក Biden នៅចំពេលដែលអត្រាគាំទ្រលោកស្ថិតនៅទាបជាបន្តរហូតមក។
រដ្ឋខ្លះរៀបចំការបោះឆ្នោតបឋម Primaries។ រដ្ឋខ្លះទៀតរៀបចំការបោះឆ្នោតបឋម Caucuses។ នៅតំបន់ខ្លះទៀត គណបក្សមួយរៀបចំការបោះឆ្នោតបឋម Primary គណបក្សមួយទៀតរៀបចំ ការបោះឆ្នោតបឋម Caucus។
ព័ត៌មានផ្សេងទៀត