ការបង្កើតក្រុមការងារដែលល្អនៅជុំវិញខ្លួនឯងដើម្បីធ្វើជាបណ្តាញគាំទ្រ បានជួយឱ្យអ្នកស្រី អេង ចាន់ឌី បន្តដំណើរទៅមុខ និងជម្នះឧបសគ្គជាច្រើនក្នុងការតស៊ូស្វែងរកសមភាពយេនឌ័រនៅក្នុងប្រទេសកម្ពុជា។
អ្នកស្រី យឹម សុធារី គឺជាអ្នកជំនាញផ្នែកចិត្តសាស្រ្ត និងជានាយិកាមជ្ឈមណ្ឌលស្នេហា។ តាំងពីកុមារភាពមក អ្នកស្រីតែងមានក្តីសុបិនធ្វើជាអ្នកព្យាបាល ប៉ុន្តែក្តីសុបិននោះមានឧបសគ្គច្រើនដោយសារជីវភាពគ្រួសារ។
នៅក្នុងកម្មវិធី Hello VOA អ្នកស្រី ក្លារ៉ា បានថ្លែងថា ស្ត្រីត្រូវតែធ្វើជាម្ចាស់ជីវិតលើខ្លួនឯង ហើយមិនត្រូវធ្វើជាបន្ទុកឱ្យនរណាម្នាក់នោះទេ។
នៅក្នុងកម្មវិធី Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ អ្នកស្រី ប៊ុន ចាន់និមល បានថ្លែងថា ដើម្បីសម្រេចនូវក្តីសម្រៃ និងអាជីពដែលខ្លួនស្រលាញ់ ស្រ្តីត្រូវមានជំនឿចិត្តលើខ្លួនឯង និងហ៊ានដើរចេញក្រៅផ្ទះដើម្បីស្វែងរកកន្លែងរៀនជំនាញ ហើយត្រូវរៀបចំផែនការឱ្យបានច្បាស់លាស់នូវអ្វីដែលខ្លួនបម្រុងធ្វើ។
ជីវភាពគ្រួសារក្រលំបាកបានជំរុញឱ្យ លោកស្រី រី ថានី ក្លាហានបង្កើតក្តីស្រមៃរបស់ខ្លួនតាំងពីវ័យកុមារ ដើម្បីជម្នះភាពក្រីក្រលំបាក។ ក្តីស្រមៃនេះ ជាមួយនឹងការខិតខំសិក្សារៀនសូត្រនិងភាពធន់នឹងឧបសគ្គបានធ្វើឱ្យលោកស្រីក្លាយជាស្ថាបនិក និងនាយិកាសិប្បកម្មនរា
លោកស្រីបានចែករំលែកនៅក្នុងកម្មវិធី Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំថា ការសិក្សាគឺជាគន្លឹះក្នុងការអភិវឌ្ឍផ្នត់គំនិតនិងភាពជោគជ័យរបស់បុគ្គលម្នាក់ៗ។ លោកស្រីបានលើកទឹកចិត្តឱ្យអ្នកដែលមានជីវភាពក្រីក្របន្តការសិក្សា ទោះបីជាជីវភាពគ្រួសារក្រីក្រយ៉ាងណាក៏ដោយ។
អ្នកនាង សាន សុជាតា ជានាយិកាកម្មវិធីនៃអង្គការមូលនិធិអាស៊ីបានថ្លែងនៅក្នុងកម្មវិធី Hello VOA ថា ការចេះរៀបចំគម្រោងដឹកនាំខ្លួនឯង មានសារៈសំខាន់នៅក្នុងការសម្រេចបានគោលដៅក្នុងជីវិត។ អ្នកនាងក៏បានសង្កត់ធ្ងន់ថា ចំណេះដឹងគឺជាអ្វីដែលត្រូវពង្រីកបន្ថែមឥតឈប់ឈរ។
អ្នកនាង រឹទ្ធ ទាវ ប្រធានផ្នែកសង្គមកិច្ចនៅអង្គការស្លាបព្រាកម្ពុជា និងជាគ្រូបណ្តុះបណ្តាលផ្នែកបំណិនជីវិតដល់ក្រុមយុវជន បានថ្លែងនៅក្នុងកម្មវិធី Hello VOA ថា វិបត្តិសេដ្ឋកិច្ចគ្រួសារ ពាក្យបន្តុះបង្អាប់ កំពុងបន្ទុចបង្អាក់រារាំងដល់ដំណើរការសិក្សារបស់យុវតី
អ្នកស្រី ម៉ម ដាត្ថាលីណែត ជាស្ថាបនិក Cam Book Club និងជាអនុប្រធានទទួលបន្ទុកកិច្ចការផ្ទៃក្នុងនៃសមាគមសហគ្រិនស្រ្តីកម្ពុជា បានថ្លែងនៅក្នុងកម្មវិធី Hello VOA ថា ការគិតរបស់បុរស ខុសគ្នាពីការគិតរបស់ស្រ្តី។
អ្នកស្រី អ៊ុង ច័ន្ទថុល ថ្លែងថា សុវត្ថិភាពសម្រាប់អ្នកសារព័ត៌មាន ប្រឈមនឹងហានិភ័យដែលជាហេតុធ្វើឱ្យស្ត្រីក្នុងវិស័យសារព័ត៌មានមានចំនួនតិច ពោលគឺមានចំនួនជិត ៥០០ នាក់ ស្មើនឹងប្រមាណ៩ ភាគរយប៉ុណ្ណោះក្នុងចំណោមអ្នកសារព័ត៌មានសរុបប្រមាណជា ៥.០០០ នាក់នៅកម្ពុជា។
អ្នកស្រី ម៉ិល សុគង្គា ប្រាប់វីអូអេថា ពាក្យបន្តុះបង្អាប់ និងមាក់ងាយមកលើសមត្ថភាពរបស់ស្រ្តីលែងជាឧបសគ្គរារាំងដល់ស្រ្តីក្នុងការចូលរួមអភិវឌ្ឍន៍សង្គម តែធ្វើឱ្យស្ត្រីកាន់តែមានកម្លាំងចិត្តចូលរួមធ្វើការជាមួយបុរសគ្រប់វិស័យ។
អ្នកស្រី កែវ ភ័ក្រ្ត ជាអ្នកដឹកនាំក្រុមស្គរនារីកម្ពុជា ដែលមានឈ្មោះថាក្រុម «មេធា»។ អ្នកស្រីបានរៀបរាប់ថា ការបង្កើតក្រុមស្គរនេះបានផ្លាស់ប្តូរទស្សនៈដែលថា ស្ត្រីធ្វើអ្វីមិនបាន និងបញ្ចប់តំណមដែលថា ស្ត្រីមិនសមនឹងលេងស្គរ។
ព័ត៌មានផ្សេងទៀត