Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ៖ ការជម្នះតំណមដែលថាស្ត្រីធ្វើមិនបាន
អ្នកស្រី កែវ ភ័ក្រ្ត ជាអ្នកដឹកនាំក្រុមស្គរនារីកម្ពុជា ដែលមានឈ្មោះថាក្រុម «មេធា»។ អ្នកស្រីបានរៀបរាប់ថា ការបង្កើតក្រុមស្គរនេះបានផ្លាស់ប្តូរទស្សនៈដែលថា ស្ត្រីធ្វើអ្វីមិនបាន និងបញ្ចប់តំណមដែលថា ស្ត្រីមិនសមនឹងលេងស្គរ។ ជាអ្នកដឹកនាំមួយរូបនៅក្នុងវិស័យសិល្បៈទម្រង់សហសម័យ អ្នកស្រី កែវ ភ័ក្រ្ត មានប្រសាសន៍ថា ភាពជាដឹកនាំបានបង្រៀនអ្នកស្រីនូវវិធីសាស្ត្រលើកទឹកចិត្តសមាជិកក្រុម ជាពិសេសស្ត្រីៗដែលជាសមាជិកនៃក្រុមស្គរនារីមេធានេះ ដែលអ្នកស្រីថា ភាគច្រើនជាស្ត្រីមេម៉ាយ និងមានគ្រួសារ ហើយជួនកាល «បំបៅដោះកូនបណ្តើរ ផាត់មុខបណ្តើរ» ប៉ុន្តែសម្តែងដោយដាក់ចិត្ត និងបេះដូង៕ (ខាន់ សុគុំមនោ, Hello VOA, ភ្នំពេញ, ០៦ មីនា ២០២៣)