សមត្ថកិច្ចថារកឃើញសាកសពយ៉ាងតិច ៦នាក់ទៀត នៅព្រឹកថ្ងៃសុក្រនេះ នាំចំនួនអ្នកស្លាប់ដល់ ២៥នាក់ គិតត្រឹមម៉ោង ៩ព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។
កាលពីអធ្រាត្រឈានចូលថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០២២ អាជ្ញាធរថៃបានដឹកសាកសពដែលជាជនជាតិថៃចេញពីវត្តមួយនៅក្រុងប៉ោយប៉ែត ត្រឡប់ទៅប្រទេសខ្លួនវិញ។ សាកសពទាំងនោះមានជាង១០នាក់។
ខណៈទៅបំពេញទស្សនកិច្ចក្នុងសម័យសង្រ្គាមនៅរដ្ឋធានីវ៉ាស៊ីនតោន ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ថាការគាំទ្ររបស់សហរដ្ឋអាមេរិកសំខាន់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែនក្នុងការវាយបកទៅលើប្រទេសរុស្ស៊ី
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានទៅបំពេញទស្សនកិច្ចក្នុងសម័យសង្គ្រាមទៅកាន់រដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃពុធ ដើម្បីថ្លែងអំណរគុណដល់មេដឹកនាំសហរដ្ឋអាមេរិក និង «ប្រជាពលរដ្ឋអាមេរិកទូទៅ» សម្រាប់ការគាំទ្ររបស់ពួកគេក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី
ការរញ្ជួយដីកម្រិត ៥,៦ វិជ្ជទ័រ បានបង្កឱ្យមនុស្សយ៉ាងហោចណាស់ ៥៦ នាក់ស្លាប់ និងរាប់រយនាក់រងរបួស នៅក្នុងខេត្ត West Java ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃចន្ទ ទី ២១ ខែវិច្ឆិកា។ ក្រុមជួយសង្គ្រោះកំពុងព្យាយាមជួយសង្គ្រោះជនរងគ្រោះទាំងនោះ៕
មនុស្ស ៥ នាក់ស្លាប់និង ១៨ នាក់រងរបួសនៅក្នុងហេតុការណ៍បាញ់ប្រហារនៅក្លឹបរាត្រីមួយសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា កាលពីយប់ថ្ងៃសៅរ៍ នៅទីក្រុង Colorado Springs រដ្ឋ Colorado សហរដ្ឋអាមេរិក។ នេះបើយោងតាមការបញ្ជាក់របស់ប៉ូលិស។
ប្រទេសកាតាបង្ហាញនូវអ្វីដែលខ្លួនសង្ឃឹមថា នឹងត្រូវបានគេទទួលស្គាល់ជាផ្លូវការថាជាស្បែកជើងលេងបាល់ទាត់ធំបំផុតនៅក្នុងពិភពលោក។ ការបង្ហាញស្បែកជើងនេះត្រូវបានធ្វើឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃ មុននឹងចាប់ផ្ដើមការប្រកួតកីឡាបាល់ទាត់ World Cup ឆ្នាំ ២០២២។
នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau អំពាវនាវឱ្យមាន «ការបង្កើនទ្វេដង» នៃកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន កាលពីកិច្ចប្រជុំកំពូលអាស៊ាន ថ្ងៃទី១២ ខែវិឆ្ខិកា នៅរាជធានីភ្នំពេញ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានរៀនពីប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតរបស់កម្ពុជាកាលពីថ្ងៃអាទិត្យ នៅពេលដែលលោកបានទៅធ្វើទស្សនកិច្ចនៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ថាសហគមន៍អន្តរជាតិទាំងមូលបានបរាជ័យក្នុងការដោះស្រាយវិបត្តិមីយ៉ាន់ម៉ា។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ថ្លែងអំពីការប្តេជ្ញារបស់សហរដ្ឋអាមេរិកចំពោះអាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានអាមេរិកលើកទី ១០ នៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែវិច្ឆិកានេះ។ លោកក៏បានប្រកាសសម្ពោធភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាមេរិកនិងអាស៊ាន ដោយបញ្ជាក់ពីការផ្តល់ជំនួយជាទឹកប្រាក់ដល់អាស៊ាន៕
ប្រមុខរដ្ឋាភិបាលរបស់ប្រទេសថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី បានជួបពិភាក្សាក្នុងជំនួបត្រីភាគី កាលពីរសៀលថ្ងៃព្រហស្បតិ៍ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងបី។
ព័ត៌មានផ្សេងទៀត