លោក Biden ប្រកាសកញ្ចប់ជំនួយថ្មីសម្រាប់អ៊ុយក្រែន នៅសេតវិមាន
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានទៅបំពេញទស្សនកិច្ចក្នុងសម័យសង្គ្រាមទៅកាន់រដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃពុធ ដើម្បីថ្លែងអំណរគុណដល់មេដឹកនាំសហរដ្ឋអាមេរិក និង «ប្រជាពលរដ្ឋអាមេរិកទូទៅ» សម្រាប់ការគាំទ្ររបស់ពួកគេក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី និងដើម្បីជំរុញឱ្យមានជំនួយជាបន្តនាពេលខាងមុខនេះ។ លោកប្រធានាធិបតី Joe Biden និងសភាបានឆ្លើយតបជាមួយនឹងជំនួយថ្មីរាប់ពាន់លានដុល្លា និងការសន្យាបន្តជួយអ៊ុយក្រែនរហូតទទួលបាន «សន្តិភាពដ៏យុត្តិធម៌» មួយ។