ប្រមុខរដ្ឋាភិបាលរបស់ប្រទេសថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី បានជួបពិភាក្សាក្នុងជំនួបត្រីភាគី កាលពីរសៀលថ្ងៃព្រហស្បតិ៍ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងបី។
នេះគឺជាសញ្ញានិមិត្តរូបដ៏ធំមួយ ខណៈរដ្ឋាភិបាលអ៊ុយក្រែនព្យាយាមបង្កើនការគាំទ្រពីសហគមន៍អន្តរជាតិ ខណៈប្រទេសមួយនេះកំពុងប្រឈមនឹងសង្គ្រាមឈ្លានពានពីរុស្ស៊ី។ ការចុះហត្ថលេខានេះធ្វើឡើង ស្របពេលដែលប្រមុខរដ្ឋនិងប្រមុខការទូតអាស៊ានបានជួបពិភាក្សាគ្នាអំពីកិច្ចការក្នុងតំបន់មួយចំនួន។
ទាហានអាល្លឺម៉ង់និងអេស្តូនី បានធ្វើសមយុទ្ធអង្គការអូតង់រួមគ្នា កាលពីថ្ងៃចន្ទ នៅក្រុង Amari ប្រទេសអេស្តូនី ដែលជាផ្នែកមួយនៃសមយុទ្ធខ្លាបាល់ទិក ២០២២៕
កាលពីថ្ងៃអង្គារ ក្រុមអ្នកជំនាញសម្អាតមីនបានធ្វើប្រតិបត្តិការរកគ្រាប់មិនទាន់ផ្ទុះនិងមីន នៅតំបន់ Kharkiv នៃប្រទេសអ៊ុយក្រែន៕
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ប្រគល់មេដាយដល់ទាហានក្នុងអំឡុងពេលនៃការប្រារព្ធទិវា Defenders Day ក្នុងរដ្ឋធានីកៀវ កាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២២។
មនុស្សជាច្រើននាំគ្នាតែងខ្លួនធ្វើជាខ្មោច Zombie (ហ្សំប៊ី) ដើរតាមដងផ្លូវនៃទីក្រុង Santiago ប្រទេសឈីលី ដើម្បីប្រារព្ធពិធីបុណ្យ Zombie Walk ប្រចាំឆ្នាំ កាលពីថ្ងៃសៅរ៍ ទី ១៥។
ក្រុមអ្នកស្ម័គ្រចិត្តនាំគ្នាជម្រះស្មៅនៅក្នុងទីធ្លាវត្តRat Samakee និងបានរៀបឥដ្ឋដើម្បីសាងសង់ជាទីបច្ឆាសម្រាប់បូជាសាកសពជនរងគ្រោះនៅក្នុងហេតុការណ៍បាញ់សម្លាប់រង្គាលមួយនៅមជ្ឈមណ្ឌលមើលថែកូនក្មេងក្នុងប្រទេសថៃដែលបានកើតឡើងកាលពីពេលថ្មីៗនេះ។
ក្រុមបាតុករគាំទ្រលោក Ibrahim Traoreនៅរដ្ឋធានីនៃប្រទេសបួគីណាហ្វាសូ (Burkina Faso) ក្នុងទ្វីបអាហ្វ្រិក បានដុតផ្នែកខាងក្រៅនៃរបងស្ថានទូតបារាំង កាលពីថ្ងៃសៅរ៍ ទី១ ខែតុលា ឆ្នាំ២០២២ នៅក្នុងអំពើហិង្សាបង្កឡើងដោយរដ្ឋប្រហារនយោបាយមួយ។
អាជ្ញាធរឥណ្ឌូណេស៊ីបាននិយាយនៅថ្ងៃអាទិត្យនេះថា មនុស្សយ៉ាងហោចណាស់ចំនួន ១២៥ នាក់បានស្លាប់និងមនុស្សចំនួន ៣២០ ផ្សេងទៀតបានរងរបួស បន្ទាប់ពីមានហេតុការណ៍រត់ជាន់គ្នាមួយកើតឡើង នៅក្រោយការបញ្ចប់ការប្រកួតកីឡាបាល់ទាត់មួយនៅខេត្ត East Java ប្រទេសឥណ្ឌូណេស៊ី កាលពីយប់ថ្ងៃសៅរ៍។
រ៉ុក្កែតរុស្ស៊ីបានត្រូវបាញ់ប្រហារធ្លាក់ចំទីក្រុង Dnipro នៃប្រទេសអ៊ុយក្រែន កាលព្រហស្បតិ៍ទី២៩ ខែកញ្ញា ឆ្នាំ២០២២ ដោយបានសម្លាប់មនុស្ស៤នាក់ និងធ្វើឱ្យរងរបួស៥នាក់។
ភ្លៀងធ្លាក់ខ្លាំងនៅតាមបណ្ដាទីក្រុងរណបដែលស្ថិតនៅជុំវិញរដ្ឋធានីនៃប្រទេសឥណ្ឌា កាលពីថ្ងៃសៅរ៍ ទី ២៤ ខែកញ្ញា បានបណ្ដាលឱ្យផ្លូវថ្នល់នានាលិចលង់ និងបង្កឱ្យអ្នកធ្វើដំណើរតាមយានយន្ដនិងអ្នកថ្មើរជើងពិបាកធ្វើដំណើរ។ (Reuters)
មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នានៅទីក្រុងបែរឡាំងរបស់ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃសុក្រទី២៣ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីតវ៉ាចំពោះការស្លាប់របស់អ្នកនាង Mahsa Amini អាយុ ២២ ឆ្នាំ នៅក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលិស។
ព័ត៌មានផ្សេងទៀត