មនុស្សតែងខ្លួនជាខ្មោច Zombie ដើម្បីប្រារព្ធពិធីបុណ្យ Zombie Walk
- Reuters
មនុស្សជាច្រើននាំគ្នាតែងខ្លួនធ្វើជាខ្មោច Zombie (ហ្សំប៊ី) ដើរតាមដងផ្លូវនៃទីក្រុង Santiago ប្រទេសឈីលី ដើម្បីប្រារព្ធពិធីបុណ្យ Zombie Walk ប្រចាំឆ្នាំ កាលពីថ្ងៃសៅរ៍ ទី ១៥។ ពួកគេបានស្លៀកសម្លៀកបំពាក់និងលាបពណ៌មុខគួរឱ្យខ្លាច ហើយជួបជុំគ្នានៅមហាវិថី Alameda និងដើរតាមដងផ្លូវនានានៅក្បែរនោះ។ ពិធីបុណ្យ Zombie Walk នេះបានចាប់ផ្ដើមប្រារព្ធឡើងនៅក្នុងទីក្រុង Sacramento រដ្ឋ California សហរដ្ឋអាមេរិក កាលពីឆ្នាំ ២០០១។ ចាប់តាំងពីពេលនោះមក ពិធីបុណ្យនេះត្រូវបានប្រារព្ធឡើងនៅតាមទីក្រុងធំៗនៅទូទាំងពិភពលោក ដែលរួមមានទាំងនៅទីក្រុង New York ទីក្រុង Mexico City ទីក្រុង Bogota សិង្ហបុរី ទីក្រុង Sao Paulo និងទីក្រុង Frankfurt ផងដែរ៕ (Reuters)