លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានថ្លែងថា អាជ្ញាធរបានជូនដំណឹង និងពិភាក្សាជាមួយប្រជាពលរដ្ឋរួចហើយ។
ប្រជាពលរដ្ឋរាប់ពាន់ដែលមានជំនឿលើពាក្យសម្តីរបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ(LDP) បានសម្រុកទៅភ្នំគូលែន ក្នុងខេត្តសៀមរាប ដោយសារលោកលើកឡើងអំពីទឹកជំនន់នឹងលិចពិភពលោក។
ជនជាតិចិន ថៃ និងម៉ាឡេស៊ី ប្រមាណ ៧០ នាក់ ត្រូវបានជួយសង្គ្រោះពីការបង្ខាំងទុកក្នុងអគារ និងបង្ខំឱ្យធ្វើការជាង ១០ ម៉ោងក្នុងមួយថ្ងៃ នៅខេត្តព្រះសីហនុ បន្ទាប់ពីពួកគេទាំងនោះបានចាញ់បោកមេខ្យល់មកធ្វើការនៅកម្ពុជាដោយខុសច្បាប់ដោយជឿតាមការសន្យាថានឹងទទួលបានប្រាក់ខែខ្ពស់។
ការកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ តែងកើតមានជារឿយៗដែលបណ្តាលឱ្យប្រជាពលរដ្ឋខាតបង់ថវិកា ពេលវេលា និងប៉ះពាល់ដល់សុខភាព ជាពិសេសសុខភាពផ្លូវចិត្ត។
លោក ឆាំង សុង ដែលមានភរិយាឈ្មោះ ស៊ុំ រុន និងកូន៣នាក់ បានទទួលមរណភាព កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២។ កាលពីកន្លងទៅ លោកត្រូវបានគេរាយការណ៍ថាធ្លាក់ខ្លួនឈឺ ដោយសារជំងឺបេះដូង រលាកតម្រងនោម និងលើសឈាម។
ក្រោយមានសេចក្តីរាយការណ៍ជាបន្តបន្ទាប់ថា កម្ពុជាត្រូវបានប្រើប្រាស់ជាកន្លែងជួញដូរមនុស្ស និងការឆបោកតាមបច្ចេកវិទ្យា ឬហៅថា Scam រដ្ឋាភិបាលកម្ពុជាបានដាក់វិធានការចុះទៅពិនិត្យអគារនានានៅទូទាំងប្រទេស ដែលសង្ស័យថា មានការប្រព្រឹត្តឧក្រិដ្ឋកម្មទាំងនោះ។
មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំ២នាក់ត្រូវបានឃាត់ខ្លួន ក្រោយអង្គភាពរកឃើញថា មានកំហុសក្នុងការបង្ក្រាបបទល្មើសល្បែងអនឡាញ ដែលបណ្តាលឱ្យអនុប្រធានភូមិម្នាក់ស្លាប់ កាលពីសប្តាហ៍មុន ដោយគ្រួសារអះអាងថា ជនរងគ្រោះត្រូវបានក្រៀកកពីក្រោយខ្លាំងពេក។
អ្នកជំនាញផ្នែកចរាចរណ៍ផ្លូវគោកសាទរចំពោះចំណាត់ការនេះ ប៉ុន្តែពួកគេក៏បារម្ភពីការយល់ដឹងរបស់សាធារណជនអំពីកម្មវិធីថ្មីនេះ ដោយសារការជូនដំណឹងនេះ ហាក់មានភាពប្រញាប់ប្រញាល់។
ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំប្រទេសចិនលោក U Myo Thant Pe បានទទួលមរណភាពភ្លាមៗនៅក្នុងប្រទេសចិនកាលពីថ្ងៃអាទិត្យ។ លោកគឺជាឯកអគ្គរដ្ឋទូតបរទេសទី៤ហើយ ដែលបានស្លាប់នៅក្នុងប្រទេសចិន ក្នុងរយៈពេលមួយឆ្នាំនេះ។
របាយការណ៍នេះ ធ្វើឡើងឡើងដោយមានការធ្វើបទសម្ភាសន៍ជាមួយអ្នកពាក់ព័ន្ធចំនួន ៥៤នាក់ ក្នុងខេត្តចំនួនបី គឺខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលពួកគេគឺជាជនរងគ្រោះ សាច់ញាតិជនរងគ្រោះ និងអាជ្ញាធរ។
រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ក៏បានឱ្យដឹងថា អាជ្ញាធរកម្ពុជាបានជួយសង្គ្រោះជនជាតិឥណ្ឌូណេស៊ីជាង៦០នាក់ ទាក់ទងការចាញ់បោកតាមប្រព័ន្ធអ៊ីនធើណិតនៅកម្ពុជាផងដែរ។
ក្រុមអ្នករិះគន់ បានលើកឡើងថា ការបន្ថែមចំនួនអភិបាលរងរាជធានីនេះ ជាការខ្ជះខ្ជាយថវិកាជាតិ។
ព័ត៌មានផ្សេងទៀត