កាលពីថ្ងៃអង្គារ អ្នកបោះឆ្នោតនៅសហរដ្ឋអាមេរិកបានចេញទៅបោះឆ្នោតដើម្បីជ្រើសរើសសមាជិកសភា។ ប៉ុន្តែស្របពេលដែលកិច្ចការរាប់សន្លឹកឆ្នោតនៅបន្តធ្វើឡើងនៅឡើយនោះ ការប្រជែងយកតំណែងគ្នារវាងបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យនិងគណបក្សសាធារណរដ្ឋមានភាពប្រកៀកប្រកិតគ្នាខ្លាំង។
នៅក្នុងការដណ្ដើមអាសនៈរដ្ឋសភា លទ្ធផលបោះឆ្នោតដំបូងៗបានបង្ហាញថា គណបក្សសាធារណរដ្ឋកំពុងឈានឆ្ពោះទៅដណ្ដើមគ្រប់គ្រងរដ្ឋសភាពីគណបក្សប្រជាធិបតេយ្យ ប៉ុន្តែគិតមកទល់នឹងពេលនេះគណបក្សសាធារណរដ្ឋកំពុងនាំមុខគណបក្សប្រជាធិបតេយ្យក្នុងសំឡេងតិចតួចប៉ុណ្ណោះ។
មណ្ឌលបោះឆ្នោតនានាបានបើកនៅទូទាំងសហរដ្ឋអាមេរិក ដោយមិនមានការរាយការណ៍អំពីបញ្ហាសន្លឹកឆ្នោត មនុស្សតម្រង់ជួររង់ចាំយូរពេក ឬការគំរាមកំហែងដល់អ្នកបោះឆ្នោតទេ ទោះបីជានៅកន្លែងខ្លះមានការរាយការណ៍អំពីបញ្ហាមួយចំនួន ដែលជារឿងធម្មតានៅក្នុងថ្ងៃបោះឆ្នោតក៏ដោយ។
សភាតំណាងរាស្ត្រសហរដ្ឋអាមេរិកដែលមានអាសនៈសរុប៤៣៥អាសនៈនោះនឹងត្រូវប្រកួតប្រជែងក្នុងការបោះឆ្នោតនេះហើយអាសនៈព្រឹទ្ធសភាចំនួន៣៥ក្នុងចំណោម១០០អាសនៈក៏នឹងត្រូវធ្វើការប្រកួតប្រជែងផងដែរ។
គណបក្សប្រជាធិបតេយ្យរបស់លោក Biden កំពុងប្រឈមនឹងការប្រឹងប្រែងយ៉ាងលំបាកដើម្បីធ្វើយ៉ាងណាឱ្យបាននៅបន្តគ្រប់គ្រងសភា ចំណែកឯគណបក្សសាធារណរដ្ឋរបស់លោក Trump វិញ បានធ្វើយុទ្ធនាការខ្លាំងក្លាលើបញ្ហាចម្បងៗនានាដូចជាបញ្ហាអតិផរណានិងបញ្ហាឧក្រិដ្ឋកម្មជាដើម។
នៅថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ សហរដ្ឋអាមេរិកនឹងរៀបចំការបោះឆ្នោតពាក់កណ្តាលអាណត្តិប្រធានាធិបតី ដែលជ្រើសរើសសមាជិករដ្ឋសភាទាំងអស់ និងសមាជិកព្រឹទ្ធសភាប្រមាណ ១ភាគ៣ និងតំណែងអភិបាលរដ្ឋ និងមន្ត្រីថ្នាក់រដ្ឋជាច្រើនផងដែរ។
គណនីបណ្តាញសង្គមក្លែងក្លាយនៅក្នុងស្រុកនិងបរទេសព្យាយាមបំផុសបំផុលអ្នកបោះឆ្នោតនៅអាមេរិកអំពីបញ្ហាផ្សេងៗ ដូចជា ភាពសុចរិតភាពនៃប្រព័ន្ធបោះឆ្នោតនៅសហរដ្ឋអាមេរិក។
ការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងព្រឹទ្ធសភានៅថ្ងៃអង្គារទី៨ខែវិច្ឆិកា នេះត្រូវបានគេវាយតម្លៃថា នឹងមានលក្ខណៈប្រកៀកប្រកិតគ្នាហើយមានបញ្ហាចម្បងមួយចំនួនដែលអ្នកបោះឆ្នោតអាមេរិកាំងផ្តោតលើ។
ឥឡូវនេះ អ្នកបោះឆ្នោតជាច្រើនហាក់ដូចជាស៊ាំទៅនឹងការបោះឆ្នោតមុនថ្ងៃកំណត់ ជាពិសេសអ្នកដែលគាំទ្រខាងគណបក្សប្រជាធិបតេយ្យ។
ពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ីស្មើ១ភាគ៤នៃប្រជាជនសរុបនៅតំបន់ទីក្រុង Houston ក្នុងរដ្ឋ Texas សហរដ្ឋអាមេរិក។ ពួកគេតិចតួចជាប់ឆ្នោតធ្វើជាមន្ត្រី ឬក៏កំពុងឈរឈ្មោះក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ។
អ្នកព្យាករណ៍ការបោះឆ្នោតនិងការស្ទង់មតិនានាកន្លងមកបានបង្ហាញថា គណបក្សសាធារណរដ្ឋអាចឈ្នះបានគ្រប់គ្រងរដ្ឋសភា ហើយគណបក្សទាំងពីរនឹងមានការប្រជែងគ្នាប្រកៀកប្រកិតសម្រាប់ការគ្រប់គ្រងព្រឹទ្ធសភា។
ប្រវត្តិសាស្ត្របង្ហាញថាការគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យក្នុងរដ្ឋសភានិងព្រឹទ្ធសភាសហរដ្ឋអាមេរិកអាចចប់នៅក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិប្រធានាធិបតីនៅថ្ងៃទី ៨ ខែវិច្ឆិកាខាងមុខនេះ។
ព័ត៌មានផ្សេងទៀត
No media source currently available