ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហេតុអ្វី​បក្ស​ប្រជាធិបតេយ្យ​ជឿ​ថា លោក Biden នឹង​ឈ្នះ​ការបោះឆ្នោត​ម្តង​ទៀត?


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ការស្ទង់មតិ​ផ្សេងៗ​បាន​បង្ហាញ​ថា អ្នកបោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក រួមទាំង​អ្នកគាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​ផង​ដែរ មិន​ចង់​ឱ្យ​លោក​ប្រធានាធិបតី Joe Biden ឈរ​ឈ្មោះ​ម្តង​ទៀត​នៅ​ឆ្នាំ ២០២៤ នោះ​ទេ ដោយ​លើក​ហេតុផល​ថា អាយុ​របស់​លោក​គឺ​ជា​មូលហេតុ​ដ៏​ចម្បង​មួយ។ ទោះជា​យ៉ាងណា​ក៏ដោយ លោក​ស្ទើរតែ​ប្រាកដ​ថា​នឹង​ក្លាយជា​អ្នក​ទទួល​បាន​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ហើយ​គណបក្ស​ប្រជាធិបតេយ្យ​ហាក់​ដូចជា​ស្ទើរតែ​ច្បាស់​ថា លោក​នឹង​ឈ្នះ​ការ​បោះឆ្នោត​ម្តង​ទៀត។ អ្នកស្រី Patsy Widakuswara ប្រធាន​ការិយាល័យ VOA ប្រចាំ​សេតវិមាន រាយការណ៍​អំពី​រឿង​នេះ​ពី​សេតវិមាន។ អ្នកស្រី ហុង ចិន្តា ជូន​សេចក្ដី​ប្រែ​សម្រួល៕

XS
SM
MD
LG