ការចេញមុខហែក្បួនរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយផ្ទាល់នេះ ត្រូវបានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបញ្ជាក់ថា ជាការបង្ហាញឲ្យប្រជាពលរដ្ឋបានឃើញថា ដំណើរការនៃការបោះឆ្នោតនឹងនៅតែប្រព្រឹត្តទៅជាធម្មតា បើទោះបីជាគណបក្សសង្គ្រោះជាតិត្រូវបានរំលាយហើយក្តី។
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបលើកឡើងថា ក្រុមមន្ត្រីពាណិជ្ជកម្មរបស់សហភាពបានបញ្ចប់បេសកកម្មរបស់ពួកគេ ដើម្បីស្វែងយល់ពីស្ថានភាពសិទ្ធិមនុស្សនិងសិទ្ធិការងារ ក្រោមក្របខណ្ឌ «អ្វីៗទាំងអស់វៀរលែងតែអាវុធ»។
អង្គការឃ្លាំមើលសិទិ្ធមនុស្សអន្តរជាតិ (Human Rights Watch) បានចេញសេចក្តីថ្លែងការណ៍មួយដោយថា គណបក្សកាន់អំណាចបានប្រើប្រាស់មេទ័ព និងមេនគរបាលដើរឃោសនាបំភ័យប្រជាពលរដ្ឋឲ្យទៅបោះឆ្នោត។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលើកឡើងថា អង្គការនេះយល់ច្រឡំចំពោះច្បាប់បោះឆ្នោតនៅកម្ពុជា។
បទសម្ភាសន៍ផ្ទាល់ជាមួយលោក គូង លេន តំណាងគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា អំពីគោលនយោបាយបក្ស នៅថ្ងៃច័ន្ទទី១២ ខែកក្កដា ដើម្បីស្វែងរកសំឡេងគាំទ្រក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដានេះ។
បន្ទាប់ពីអវត្តមានរបស់គណបក្សសង្គ្រោះជាតិនៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត អាណត្តិទី៦នេះ ប្រជាពលរដ្ឋមួយចំនួននៅតែកាន់ជំហរទៅបោះឆ្នោត ក៏ប៉ុន្តែអ្នកខ្លះបេ្តជ្ញាមិន ចូលរួម អ្នកខ្លះទៀតទៅចូលរួមការបោះឆ្នោតដោយសារមានការបំភិតបំភ័យ។
អ្នកវាយប្រហារតាមអ៊ីនធឺណិតត្រូវបានគេរកឃើញថាបានធ្វើការវាយប្រហារលើស្ថាប័នរដ្ឋាភិបាលកម្ពុជាសំខាន់ៗ ដែលនេះជាអ្វីដែលគេជឿជាក់យ៉ាងខ្លាំងថាជាការវាយប្រហាររបស់រដ្ឋាភិបាលចិនដែលមានការសម្របសម្រួលមួយ នៅមុនការបោះឆ្នោតថ្នាក់ជាតិរបស់ប្រទេសកម្ពុជាចូលមកដល់នៅចុងខែកក្កដានេះ។
បទសម្ភាសន៍ផ្ទាល់ជាមួយលោក លន់ ឬទ្ធិ ប្រធានគណបក្សខ្មែរសាធារណរដ្ឋ អំពីគោលនយោបាយបក្ស នៅថ្ងៃពុធ ទី១១ ខែកក្កដា ដើម្បីស្វែងរកសំឡេងគាំទ្រក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដានេះ។
បទសម្ភាសន៍ផ្ទាល់ជាមួយលោក ស៊ិន សុភាព ប្រធានគណបក្សរស្មីខេមរា អំពីគោលនយោបាយបក្ស នៅថ្ងៃអង្គារ ទី១០ ខែកក្កដា ដើម្បីស្វែងរកសំឡេងគាំទ្រក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដានេះ។
សកម្មភាពនៃការឃោសនាស្វែងរកសំឡេងគាំទ្ររបស់គណបក្សប្រជាតិបតេយ្យមូលដ្ឋាន នៅថ្ងៃទី១០ ខែកក្កដា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា។
បទសម្ភាសន៍ផ្ទាល់ជាមួយលោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន អំពីគោលនយោបាយបក្សនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨នេះ ដើម្បីស្វែងរកសំឡេងគាំទ្រក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដានេះ។
បទសម្ភាសន៍ផ្ទាល់ជាមួយ លោក ហួន រាជចំរើន ប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច អំពីគោលនយោបាយបក្ស នៅថ្ងៃអង្គារ ទី១០ ខែកក្កដា ដើម្បីស្វែងរកសំឡេងគាំទ្រក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដានេះ។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អះអាងថា រយៈពេល៣ថ្ងៃនៃការឃោសនារកសំឡេងឆ្នោតក្នុងទ្រង់ទ្រាយធំរបស់គណបក្ស នយោបាយចំនួន៦ ប្រព្រឹត្តទៅដោយមានរបៀបរៀបរយនិងថា ការឃោសនាបោះឆ្នោតអាណត្តិនេះមានរបៀបរៀបរយជាងការឃោសនាបោះឆ្នោតអាណត្តិមុន។
ព័ត៌មានផ្សេងទៀត