Hello VOA អាស៊ាន៖ កម្ពុជានឹងដឹកនាំអាស៊ានបែបណាក្នុងសំណុំរឿងភូមា?
កម្ពុជានឹងផ្ដើមធ្វើជាប្រធានប្ដូរវេនរបស់អាស៊ានសាជាថ្មីចាប់ពីដើមខែមករាឆ្នាំ២០២២នេះតទៅ។ អ្វីដែលកម្ពុជាបានទទួលមរតកពីឆ្នាំចាស់នោះគឺវិបត្តិអូសជើងក្រោយរដ្ឋប្រហារយោធានៅភូមា ដែលឈានទៅដល់អំពើហិង្សាប្រដាប់អាវុធ។ ថាតើកម្ពុជានឹងមានវិធីសាស្ត្រ ឱកាស និងបញ្ហាប្រឈមបែបណា ក្នុងការដឹកនាំអាស៊ានអំឡុងពេលរដ្ឋសមាជិកមួយមានជម្លោះដូច្នោះ លោក ស៊ុន គីម គ្រូឧទ្ទេសនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានចូលមកបកស្រាយក្នុងនាមជាវាគ្មិនកម្មវិធីហេឡូវីអូអេប្រចាំខែនិយាយអំពីអាស៊ាន ចាក់ផ្សាយថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលមានលោក អូន ឆេងប៉រ ជាអ្នកសម្របសម្រួល៕