Hello VOA៖ ជំនួបអាស៊ាននៅភ្នំពេញរួតរឹតដោយវិបត្តិសកលនិងតំបន់ជុំទិស
សាកលលោកនិងតំបន់អាស៊ីអាគ្នេយ៍កំពុងហ៊ុមព័ទ្ធដោយវិបត្តិធំៗនានា តួយ៉ាងសង្គ្រាមឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន អស្ថិរភាពក្រោយរដ្ឋប្រហារយោធានៅភូមា និងការប្រជែងឥទ្ធិពលក្នុងតំបន់រវាងសហរដ្ឋអាមេរិកនិងចិន។ ក្នុងកម្មវិធី Hello VOA ប្រចាំខែ ក្រោមប្រធានបទ «អាស៊ាន» នារាត្រីថ្ងៃព្រហស្បតិ៍ ទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២២ លោក ពុយ គា ប្រធានឆ្លើយឆ្លងព័ត៌មាន ឱ្យទីភ្នាក់ងារព័ត៌មានជប៉ុនក្យូដូ លើកឡើងថា វិបត្តិទាំងនេះនឹងគ្របដណ្ដប់កិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធដ៏ច្រើនផ្សេងទៀត នៅទីក្រុងភ្នំពេញ ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ នេះ៕