បទសម្ភាសVOA៖ លោក អួន លើត បុគ្គលិកការពារសន្តិសុខប្រធានាធិបតីអាមេរិក
លោក អួន លើត មានដើមកំណើតនៅខេត្តបាត់ដំបង។ លោកបានឆ្លងកាត់របបខ្មែរក្រហម ហើយនៅឆ្នាំ១៩៧៩ លោក និងម្តាយព្រមទាំងបងប្អូន បាននាំគ្នារត់ភៀសខ្លួនទៅកាន់ជំរំជនភៀសខ្លួននៅតាមបណ្តោយព្រំដែន កម្ពុជា ថៃ។ នៅខែតុលាឆ្នាំ១៩៨៣ លោកបានមកតាំងទីលំនៅរដ្ឋ Maryland ស.រ.អា។ បច្ចុប្បន្នលោកជាបុគ្គលិកការពារសន្តិសុខប្រធានាធិបតីស.រ.អា។ ក្នុងបទសម្ភាសន៍ដាច់មុខជាមួយលោក ប៉ូច រាសី នៃវីអូអេ លោក អួន លើត រៀបរាប់អំពីជីវិតនិងការតស៊ូរបស់លោកទម្រាំបានដូចសព្វថ្ងៃ។