លោកវេជ្ជបណ្ឌិត តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរនៅក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិក និងភរិយារបស់លោកគឺលោកស្រី យក់ គឹមសួនរៀបរាប់អំពីកិច្ចការរបស់លោកជួយអប់រំសាធារណជនខាងសុខភាពនិងជួយសហគមន៍។
ពលរដ្ឋខ្មែរអាមេរិកាំងបានធ្វើបាតុកម្មប្រឆាំងនៅទីក្រុងញ៉ូយ៉កពេលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន កំពុងថ្លែងសុន្ទរថានៅសនិ្នសីទកំពូលរបស់អ.ស.ប.។
បន្ទាប់ពីទទួលបានតំណែងជាបវកញ្ញាលេខពីររបស់សហគមន៍ខ្មែរក្នុងរដ្ឋធានីវ៉ាស៊ីនតោន កញ្ញា ជា ផល្លា កំពុងសំឡឹងមើលម្កុដរបស់បវរកញ្ញាអាស៊ីប៉ាស៊ីហ្វិកប្រចាំនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៥នេះទៀត។
ពីថ្ងៃទី១៤ខែកញ្ញានេះដល់ថ្ងៃទី២ខែវិច្ឆិកា ក្រុមសម្តែងសិល្បៈសៀកកាយសម្ព័ន្ធដ៏ល្បីល្បាញរបស់កម្ពុជានឹងបង្ហាញទេពកោសល្យរបស់ខ្លួនដល់ទស្សនិកជននៅសហរដ្ឋអាមេរិកលើកដំបូងបង្អស់។
លោកWilliam A.Heidt ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនេះ ធ្លាប់ធ្វើការនៅប្រទេសកម្ពុជាម្តងហើយក្នុងតំណែងជាមន្ត្រីផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ស្ថានទូតអាមេរិកកាលពីឆ្នាំ១៩៩៧ដល់ឆ្នាំ១៩៩៩។
ប៉ុន្មានថ្ងៃមុនការមកដល់នៃទិវាសេចក្តីប្រកាសជាសកលនៃលទ្ធិប្រជាធិបតេយ្យនេះ ប្រជាពលរដ្ឋខ្មែរអាមេរិកប្រមាណជាង៦០នាក់បានធ្វើបាតុកម្មនៅមុខស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក ដើម្បីដាក់ញត្តិជូនដល់លោកឯកអគ្គរដ្ឋទូតខ្មែរនៅអាមេរិកកាលពីថ្ងៃទី១២ ខែកញ្ញា កន្លងទៅនេះ។
លោក វ៉ឺង ចាន់ដារ៉ា និយាយថា សកម្មភាពពាណិជ្ជកម្មប្រើប័ណ្ណ coupon នេះប្រើអំណាច«តថ្លៃ»រួមរបស់អតិថិជន ដែលជួយឲ្យចំណេញទាំងអតិថិជននិងហាងអាជីវកម្ម។
លោក វេជ្ជបណ្ឌិត តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរនៅក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិក និងភរិយារបស់លោក គឺលោកស្រី យក់ គិមសួន បានធ្វើទស្សនកិច្ចនៅរដ្ឋធានីវ៉ាស៊ីនតោន ហើយក៏បានអញ្ជើញមកដល់ទីស្នាក់ការកណ្តាលរបស់ VOA ដើម្បីចូលរួមក្នុងកម្មវិធី Hello VOA ពិសេស។
ប្រទេសកម្ពុជាចង់ឱ្យទំនាក់ទំនងពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិកកាន់តែប្រសើរឡើងដោយឱ្យបណ្តូរអ្នកវិនិយោគទុនពីកម្ពុជាមកសហរដ្ឋអាមេរិក និងពីអាមេរិកទៅកម្ពុជាវិញ។
យុវជនរូបនេះ ទទួលបានជ័យជម្នះចំណាត់ថ្នាក់លេខ២នៅក្នុងការប្រកួតផ្នែកព័ត៌មានវិទ្យា 2015 Microsoft Office Specialist World Championship នៅសហរដ្ឋអាមេរិក។
ការរើសអើងនយោបាយនៅតែកើតមានឡើងដដែលនៅថ្នាក់មូលដ្ឋាន ប៉ុន្តែវប្បធម៌សន្ទនាដែលថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិកំពុងតែអនុវត្តបានជួយសម្រួលខ្លះៗ។
ជ័យលាភីបវរស្ត្រីក្នុងការប្រឡងប្រជែងនៅរដ្ឋកាលីហ្វីរនីញ៉ានៅខែកក្តដានេះគឺជា ស្ត្រីដើមកំណើតខ្មែរ។ អ្នកស្រីJacqueline Bhagavan បានឲ្យដឹងថា អ្នកស្រីនឹងចូលរួមប្រកួតបវរស្រ្តីស.រ.អា.ទាំងមូលនៅខែកញ្ញាខាងមុខនេះ។
ព័ត៌មានផ្សេងទៀត