ស្ថានអគ្គកុងស៊ុលខ្មែរប្រចាំនៅទីក្រុងឡងប៊ិច រដ្ឋកាលីហ្វញ៉ា បានប្រារព្ធបុណ្យឯករាជ្យជាតិខ្មែរជាលើកដំបូង។
ស្ថានកុងស៊ុលកិត្តិយសរបស់កម្ពុជាប្រចាំនៅទីក្រុងឡុងប៊ិច (Long Beach) រដ្ឋCalifornia នៃសហរដ្ឋអាមេរិក បានប្រារព្ធពិធីបុណ្យឯករាជ្យជាតិរបស់ប្រទេសកម្ពុជាជាលើកដំបូងបំផុត ដែលនៅក្នុងឆ្នាំនេះជាខួបអនុស្សាវរីយ៍លើកទី៦២ឆ្នាំនៃឯករាជ្យខ្មែរ។ លោក ម៉ែន គឹមសេង នៃ VOA បានទៅចូលរួមក្នុងកម្មវិធីនោះ ដើម្បីយកព័ត៌មាននិងផ្តិតយករូបភាពមួយចំនួន។
អង្គការមិត្តគ្មានព្រំដែនបានប្រារព្ធកម្មវិធីរៃអង្គាសថវិកាប្រចាំឆ្នាំលើកទី១៦របស់ខ្លួនកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៥ នៅរដ្ឋ New Jersey ក្នុងសហរដ្ឋអាមេរិក។
ខ្មែរអាមេរិកាំង ដែលបានរស់រានមានជីវិតឆ្លងកាត់សង្គ្រាម និងអំពើហិង្សារបស់របបខ្មែរក្រហម ត្រូវការការព្យាបាលខាងសុខភាពផ្លូវចិត្តឲ្យបានឆាប់តាមតែអាចធ្វើបាន ដើម្បីបង្កាបញ្ហាតានតឹងផ្លូវអារម្មណ៍ដែលអាចបណ្តាលឲ្យពួកគេមានជំងឺរុំារៃ។
ពលរដ្ឋខ្មែរ ឡាវ និងវៀតណាមប្រមាណ១៥០នាក់បានជួបជុំគ្នា ដើម្បីបកស្រាយពីតម្រូវការខាងប្រព័ន្ធសុខភាពដ៏ចាំបាច់មួយ ជាពិសេសសម្រាប់អ្នកដែលមានជំងឺបាក់ស្បាត។
លោកស្រី គួច ធានវី នាយិកាប្រតិបត្តិនៃសមាគមគាំទ្រសុខភាពខ្មែរនៅរដ្ឋ Connecticut ដែលជាអ្នកចូលរួមរៀបចំបានបញ្ជាក់ថាលទ្ធផលនៃការពិភាក្សានោះ នឹងជួយដល់ការរៀបចំប្រព័ន្ធសុខាភិបាលថ្មីប្រចាំរដ្ឋផងដែរ។
ពលរដ្ឋខ្មែរ វៀតណាម និងឡាវដែលមករស់នៅសហរដ្ឋអាមេរិកមានស្ថានភាពសុខភាពស្រដៀងគ្នា គឺពួកគេមានជំងឺផ្លូវចិត្ត និងការបាក់ស្បាត ដោយសារតែការឆ្លងកាត់សង្គ្រាម និងការធ្វើទុក្ខនៅប្រទេសកំណើត។
ពលរដ្ឋខ្មែរ វៀតណាម និងឡាវដែលមករស់នៅសហរដ្ឋអាមេរិកមានស្ថានភាពសុខភាពស្រដៀងគ្នា គឺពួកគេមានជំងឺផ្លូវចិត្ត និងការបាក់ស្បាត ដោយសារតែការឆ្លងកាត់សង្គ្រាម និងការធ្វើទុក្ខនៅប្រទេសកំណើត។ នេះបើតាមការអះអាងរបស់អ្នកឯកទេសខាងផ្នែកសុខភាពលោកស្រី គួច ធានវី នាយិការប្រតិបត្តិនៃសមាគមគាំទ្រសុខភាពខ្មែរ។ នៅថ្ងៃអង្គារទី២០ខែតុលាខាងមុខនេះ ក្រុមអ្នកជំនាញសុខាភិបាលនៅរដ្ឋ Connecticut នឹងមកជួបជុំគ្នា ដើម្បីស្តាប់មតិយោបល់ និងបញ្ហាដែលពលរដ្ឋទាំងនោះ ជួបប្រទះមុននឹងសម្រេចរៀបចំគោលនយោបាយសុខភាពថ្មីប្រចាំរដ្ឋ។ លោក ម៉ែន គឹមសេង នៃ VOA បានជួបសម្ភាសលោកស្រី គួច ធានវី ដែលជាអ្នករៀបចំការជួបជុំនោះ។ សូមលោកអ្នកស្តាប់បទសម្ភាសនេះដូចតទៅ។
ក្រុមសៀកកាយសម្ព័ន្ធរបស់ Phare ពន្លឺសិល្បៈ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីការសម្តែងសៀកកាយសម្ព័ន្ធឈ្មោះ «ខ្មែរមេតាល់» របស់ខ្លួននៅលើឆាកអន្តរជាតិ នៅក្នុងមហោស្រពសិល្បៈអន្តរជាតិ Ringling ដ៏ល្បីល្បាញបំផុតមួយនៅសហរដ្ឋអាមេរិក នៅរដ្ឋ Florida។
បន្ទាប់ពីបង្ហាញទេពកោសល្យសម្តែងសៀកកាយសម្ព័ន្ធរបស់ខ្លួននៅរដ្ឋកាលីហ្វ័រញ៉ាអស់រយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ក្រុមសៀកកាយសម្ព័ន្ធរបស់ Phare ពន្លឺសិល្បៈ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីការសម្តែងសៀកកាយសម្ព័ន្ធឈ្មោះ «ខ្មែរមេតាល់» របស់ខ្លួននៅលើឆាកអន្តរជាតិ នៅក្នុងមហោស្រពសិល្បៈអន្តរជាតិ Ringling ដ៏ល្បីល្បាញបំផុតមួយនៅសហរដ្ឋអាមេរិក នៅរដ្ឋ Florida។ នាង ទែន សុខស្រីនិត នៃ VOA បានសម្ភាសលោក ហ៊ួត តារា នាយកផ្នែកគ្រប់គ្រងរបស់ Phare ពន្លឺសិល្បៈ អំពីការសម្តែងជាអន្តរជាតិនេះ។ សូមលោកអ្នកស្តាប់បទសម្ភាសន៍នេះដូចតទៅ។
នៅលើឆាកនៃមូលនិធិទេយ្យទានជាតិសម្រាប់សិល្បៈ (National Endowment for the Arts) ឈ្មោះលោកយ៉ារី លីវ៉ាន់ អ្នកសិល្បៈខាងផ្នែកកុលាលភាជន៍ត្រូវបានប្រកាសជាជ័យលាភីម្នាក់សម្រាប់ឆ្នាំ២០១៥នេះ។ លោកម៉ែន គឹមសេងរាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន៕
នៅលើឆាកនៃមូលនិធិទេយ្យទានជាតិសម្រាប់សិល្បៈ (National Endowment for the Arts) ឈ្មោះលោក យ៉ារី លីវ៉ាន់ អ្នកសិល្បៈខាងផ្នែកកុលាលភាជន៍ត្រូវបានប្រកាសជាជ័យលាភីម្នាក់សម្រាប់ឆ្នាំ២០១៥នេះ។
ព័ត៌មានផ្សេងទៀត