ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

NEA ​ប្រគល់​ពាន​រង្វាន់​២០១៥​ដល់​អ្នក​ជំនាញ​​កុលាលភាជន៍​ខ្មែរ​អាមេរិកាំង


​លោក យ៉ារី លីវ៉ាន់​ អ្នក​សិល្បៈខ្មែរ​អាមេរិកាំង​​ខាងផ្នែក​កុលាលភាជន៍​ត្រូវ​បាន​ប្រកាស​ជា​ជ័យលាភី​ម្នាក់​សម្រាប់មូលនិធិទេយ្យទាន​ជាតិ​សម្រាប់​សិល្បៈ​ (National Endowment for the Arts)​ ឆ្នាំ​២០១៥​នេះ។
​លោក យ៉ារី លីវ៉ាន់​ អ្នក​សិល្បៈខ្មែរ​អាមេរិកាំង​​ខាងផ្នែក​កុលាលភាជន៍​ត្រូវ​បាន​ប្រកាស​ជា​ជ័យលាភី​ម្នាក់​សម្រាប់មូលនិធិទេយ្យទាន​ជាតិ​សម្រាប់​សិល្បៈ​ (National Endowment for the Arts)​ ឆ្នាំ​២០១៥​នេះ។

នៅ​លើ​ឆាក​នៃ​មូលនិធិទេយ្យទាន​ជាតិ​សម្រាប់​សិល្បៈ​ (National Endowment for the Arts)​ ឈ្មោះ​លោក យ៉ារី លីវ៉ាន់​ អ្នក​សិល្បៈ​ខាងផ្នែក​កុលាលភាជន៍​ត្រូវ​បាន​ប្រកាស​ជា​ជ័យលាភី​ម្នាក់​សម្រាប់​ឆ្នាំ​២០១៥​នេះ។

នៅ​លើ​ឆាក​នៃ​មូលនិធិទេយ្យទាន​ជាតិ​សម្រាប់​សិល្បៈ​ (National Endowment for the Arts)​ ឈ្មោះ​លោក យ៉ារី លីវ៉ាន់​ អ្នក​សិល្បៈ​ខាងផ្នែក​កុលាលភាជន៍​ត្រូវ​បាន​ប្រកាស​ជា​ជ័យលាភី​ម្នាក់​សម្រាប់​ឆ្នាំ​២០១៥​នេះ។

លោក យ៉ារី លីវ៉ាន ​បាន​ក្លាយ​ជា​ជនជាតិ​ខ្មែរ​អាមេរិកាំង​ម្នាក់​ទៀត ​ដែល​បាន​ទទួល​រង្វាន់​ខាង​ផ្នែក​ស្នាដៃ​សិល្បៈ​បុរាណ​ពី​ស្ថាប័ន​ដ៏​ជា​ទីគោរព​នេះ​កាលពី​ដើម​ខែតុលា។លោក​ យ៉ារី បាន​ថ្លែង​ក្នុង​ពិធី​ទទួល​ពាន​រង្វាន់​នោះ​ថា៖«ខ្ញុំ​សូម​ថ្លែង​អំណរគុណ​មូលនិធិទេយ្យទាន​ជាតិ​សម្រាប់​សិល្បៈ ដែល​បាន​ប្រគល់​រង្វាន់​ដ៏​មាន​កិត្តិយស​នេះ​ដល់​រូប​ខ្ញុំ‍»។

ក្នុង​អាជីព​ជា​អ្នក​សិល្បៈ​ខាងផ្នែក​កុលាលភាជន៍​ជាង​៣០ឆ្នាំ ​និង​ធ្លាប់​ទទួល​បាន​រង្វាន់​ជាច្រើន​លើក​មក​ហើយ ​ប៉ុន្តែ​នេះ​គឺជា​រង្វាន់​ដ៏​មាន​កិត្តិយស​បំផុត​សម្រាប់​លោក យ៉ារី លីវ៉ាន។

លោក ​យ៉ារី បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​VOA​បន្ទាប់​ពី​ទទួល​រង្វាន់​នោះ​ថា៖

«ពេល​ដែល​ទទួល​រង្វាន់​លើក​ទីមួយ​ យើង​មិននឹក​ស្មាន​ថា​ យើង​បាន​ទទួល​រង្វាន់​លើក​ទីពីរ​ទេ​ ហើយ​ទទួល​រង្វាន់​លើក​ទីពីរ​ យើង​មិន​នឹក​ស្មាន​ថា​យើង​ទទួល​រង្វាន់​លើក​ទីបី​ហ្នឹង​ដែរ​។ ប៉ុន្តែ​ការ​ខំ​ប្រឹងប្រែង​របស់​យើង​ពី​រង្វាន់​មួយៗ​គឺ​យើង​ខំប្រឹង​ ដើម្បី​ធ្វើ​ស្នាដៃ​ដើម្បី​ទំនាក់​ទំនង​ជាមួយ​សង្គម​បង្រៀន​អ្នក​ដទៃ ​កាន់តែ​យើង​មាន​គម្រោង​កាន់តែ​ច្រើន​ឡើង​ ដើម្បី​ទំនាក់​ទំនង​ជាមួយ​សង្គម ​និង​ក្មេងៗ‍»។

ក្នុង​ពិធី​ប្រគល់​រង្វាន់​ និង​ការ​ប្រគុំ​តន្ត្រី​ដែល​មាន​ជ័យលាភី​ដទៃ​ទៀត​ខាង​ផ្នែក​តន្ត្រី​ប៊្លូ និង​របាំ​ប្រពៃណី​ជប៉ុន​ លោក យ៉ារី ​បាន​ពន្យល់​ដល់​អ្នក​ចូលរួម​ពី​សិល្បៈ​កុលាលភាជន៍​ខ្មែរ​ និង​អត្ថន័យ​របស់​វា​នៅ​ក្នុង​សង្គម ​និង​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​នៃ​ពលរដ្ឋ​អាស៊ី​អាគ្នេយ៍។

លោកClifford Murphy ​នាយក​កម្មវិធី​នៃ​មូលនិធិ​ទេយ្យទាន​ជាតិ​សម្រាប់​សិល្បៈ​បាន​បញ្ជាក់​ថា៖

«លោក យ៉ារី​ គឺជា​អ្នកសិល្បៈ​ដ៏អស្ចារ្យ។ លោក​មាន​សមត្ថភាព​សិល្បៈ​គួរ​ឱ្យ​ស្ញប់ស្ញែង។ ហើយ​នេះ​គឺជា​រង្វាន់​ដែល​ខ្ពស់​ជាង​គេ​បំផុត​នៅ​ក្នុង​ប្រទេស​របស់​យើង​សម្រាប់​សិល្បៈ​បុរាណ​ គឺ​លោក​សក្តិសម​នឹង​ទទួល​បាន​ការទទួល​ស្គាល់​នេះ​ខ្លាំងណាស់​ ប៉ុន្តែ​លោក​ក៏ត្រូវ​បាន​គេ​ទទួល​ស្គាល់​ក្នុង​សហគមន៍​ខ្មែរ​អាមេរិកាំង​របស់​គាត់​ថា​ ជា​មនុស្ស​សំខាន់​ដែរ។ ហើយ​ការ​ចូលរួម​ចំណែក​របស់​គាត់​នៅ​ក្នុង​សហគមន៍​ក៏​សម​នឹង​ទទួល​បាន​ការទទួល​ស្គាល់​ផង​ដែរ‍»។

ក្នុង​ការ​ផលិត​ស្នាដៃ​សិល្បៈ ​លោក យ៉ារី ​បាន​ប្រកាន់​យក​គោលការណ៍​សំខាន់ៗ​គឺ ​រក្សា​ស្នាដៃ​ដូនតា​តាម​ក្បាច់​បុរាណ ការ​ប្តូរផ្តាច់​ក្នុង​អាជីព​ ដោយ​ធ្វើ​ការងារ​ជា​ប្រចាំ ​ហើយ​នឹង...

«ហើយ​ទីបី​គឺ​យើង​បើក​ចំហរ​ដូរ​តម្រិះ​វិជ្ជា​គ្នា​ទៅវិញ​ទៅ​មក​ យើង​រៀន​ពី​គេ​ហើយ​យើង​ខិតខំ​បង្រៀន​ទៅ​អ្នកដទៃ​ជា​ពិសេស​គឺ​ក្មេងៗ‍»។

ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដែល​កំពុង​រស់នៅ​ក្នុង​ទីក្រុង​ឡូវ៉ែល​ រដ្ឋ​ម៉ាស្សាឈូសិត ​លោក យ៉ារី ​មិន​ដែល​ភ្លេច​ដល់​ការ​រួច​រស់​ជីវិត​ពី​ការ​កាប់​សម្លាប់​ក្នុង​របប​ខ្មែរ​ក្រហម​ដោយសារ​តែ​លោក​មាន​ជំនាញ​នេះ​ ហើយ​បាន​ជួយ​ធ្វើឡ​ដុត​ឥដ្ឋ ​និង​បង្រៀន​ក្រុម​ខ្មែរ​ក្រហម​ឱ្យ​ចេះ​ជំនាញ​នេះ​ដែរ។

ពេល​បច្ចុប្បន្ន​លោក យ៉ារី លីវ៉ាន ​បាន​ជួយ​បង្រៀន​ដល់​សិស្ស​ពី​សាលា​បឋម​សិក្សា​រហូត​ដល់​មហាវិទ្យាល័យ​ណា ​ដែល​មាន​ចំណាប់​អារម្មណ៍​នឹង​សិល្បៈ​កុលាលភាជន៍​ខ្មែរ​ដោយ​មិន​យក​កម្រៃ​អ្វី​ទេ៕

XS
SM
MD
LG