ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ សារមន្ទីរ​អំពី​ការ​តស៊ូ​របស់​អតីត​យុទ្ធជន​ខ្មែរ​រួមគ្នា​ជាមួយ​កងទ័ព​អាមេរិកាំង


លោក សេក កុសល ប្រធាន​អង្គការ​សភាពខ្មែរ​អន្តរជាតិ ឬហៅ​កាត់​ថា IKARE មាន​វត្តមាន​នៅ​ទីស្នាក់ការ​កណ្តាល​របស់ VOA នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០១៦។ (ទែន សុខស្រីនិត/VOA)
លោក សេក កុសល ប្រធាន​អង្គការ​សភាពខ្មែរ​អន្តរជាតិ ឬហៅ​កាត់​ថា IKARE មាន​វត្តមាន​នៅ​ទីស្នាក់ការ​កណ្តាល​របស់ VOA នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០១៦។ (ទែន សុខស្រីនិត/VOA)

លោក ​សេក កុសល នាយក​អង្គការ​សភា​ខ្មែរ​អន្តរជាតិ​ដែល​បាន​ជួយ​ជ្រោមជ្រែង​យ៉ាង​សកម្ម​ដល់​ការ​តស៊ូ​ទាមទារ​ឱ្យ​មាន​ការ​បង្កើត​សេចក្តី​សម្រេច​ចិត្ត​លេខ​២១០។

កាលពី​សប្តាហ៍​មុនអនុគណៈកម្មាធិការ​កិច្ច​ការ​បរទេស​នៃ​សភាជាតិ​សហរដ្ឋ​អាមេរិក​បាន​អនុម័ត​លើ​សេចក្តី​ព្រាង​សេចក្តី​សម្រេច​ចិត្តលេខ​២១០​ ទទួល​ស្គាល់​អតីត​យុទ្ធជន​ខ្មែរ ឡាវ ម៉ុង ​និង​ម៉ុងតាញ៉ា ដែល​បាន​ប្រយុទ្ធ​ដើម្បី​សេរីភាព​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ​ហើយ​បាន​ជួយ​គាំពារ ​និង​ការពារ​កងទ័ព​អាមេរិក​ ដែល​បាន​ប្រយុទ្ធ​ក្នុង​សម័យ​សង្គ្រាម​នា​អំឡុង​ទសវត្សរ៍១៩៦០​ ក្នុង​តំបន់​នោះ។

ស្នាដៃ​នៃ​អតីត​យុទ្ធជន​ខ្មែរ​និង​ការ​ទាមទារ​ឱ្យ​សភា​សហរដ្ឋ​អាមេរិក​ទទួល​ស្គាល់​ត្រូវ​បាន​ដាក់​តម្កល់​ទុក​នៅ​ក្នុង​សារមន្ទីរ​មរតក​ខ្មែរ​នៅ​ទីក្រុង​ St. Paul រដ្ឋ​មីនីសូតា។

លោក ​សេក កុសល នាយក​អង្គការ​សភា​ខ្មែរ​អន្តរជាតិ​ដែល​បាន​ជួយ​ជ្រោមជ្រែង​យ៉ាង​សកម្ម​ដល់​ការ​តស៊ូ​ទាមទារ​ឱ្យ​មាន​ការ​បង្កើត​សេចក្តី​សម្រេច​ចិត្ត​លេខ​២១០​នេះ​បាន​ផ្តល់​បទសម្ភាសន៍​ដល់​លោក​ ម៉ែន គឹមសេង នៃ VOA ផ្នែកខេមរភាសា។

សូម​លោក​អ្នក​ស្តាប់​បទ​សម្ភាសន៍​នេះ​ដូច​តទៅ៖

ទាញ​យក​ពី​តំណភ្ជាប់​ដើម

XS
SM
MD
LG