ប្រធានបទនៃមហាសន្និបាតរយៈពេលពីរថ្ងៃគឺ ផ្តោតលើការ «កសាងសហគមន៍ខ្មែរមួយនៅក្រៅប្រទេសដែលខ្លាំងជាងមុន និងឯករាជ្យនិងមានសន្តិភាពយូរអង្វែងនៅក្នុងប្រទេសកម្ពុជា»។
អ្នកចូលរួមខ្លះនៅតែបង្ហាញអារម្មណ៍ក្តុកក្តួលដោយឡើងថ្លែងទាំងអួលដើមក បើទោះបីជាមិនដែលបានជួបលោកកែមឡីដោយផ្ទាល់ក៏ដោយ។ អ្នកខ្លះទៀតនឹកស្តាយចំពោះភាពក្លាហាននិងចំណេះដឹងរបស់គាត់។
នៅថ្ងៃទី៤កក្កដានេះ ស.រ.អាប្រារព្ធពិធីបុណ្យឯករាជ្យជាតិនៅទូទាំងប្រទេស ក៏ដូចជានៅរដ្ឋធានីវ៉ាស៊ីនតោនដែរ។ ជារៀងរាល់ឆ្នាំពលរដ្ឋអាមេរិកាំងប្រារព្ធពិធីបុណ្យនេះ ដោយមានការដង្ហែរក្បួន ការប្រគុំតន្ត្រី និង ការបាញ់កាំជ្រួចនៅពេលយប់។
ជារៀងរាល់ឆ្នាំនាចុងរដូវក្តៅ សហគមន៍ខ្មែរនៅក្នុងរដ្ឋចរចាមានឱកាសបង្ហាញនូវវប្បធម៌ដ៏សម្បូរបែបរបស់ខ្លួនតាមរយៈការចូលរួមប្រកួតក្នុងពិធីអុំទូករបស់សហគមន៍អាស៊ី «Atlanta Dragon Boat Race Festival»។ លោក ម៉ែន គឹមសេង នៃ VOA រាយការណ៍ពីទីក្រុង Atlanta រដ្ឋ Georgia៕
លោក ច័ន្ទ រ័ត្ន ប្រធាននាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្រនៃក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហគមន៍អ្នកគណិតវិទ្យាកម្ពុជាថ្លែងថា ការចេះវិភាគទិន្នន័យទំហំធំ Big Data មានសារៈសំខាន់សម្រាប់គ្រប់វិស័យរបស់កម្ពុជា។
ចាប់តាំងពីឆ្នាំ២០១១មក ទូកដែលមានអ្នកអុំខ្មែរ-អាមេរិកាំងតែងតែមានវត្តមានចូលរួមក្នុងពិធីដ៏ស្រស់បំព្រងនេះ។
បុរសជនជាតិខ្មែរម្នាក់នៅរដ្ឋមីនីសូតា (Minnesota) នៅតែប្រឈមនឹងការបញ្ជូនខ្លួនទៅប្រទេសកម្ពុជាវិញ បើទោះបីជាចៅក្រមនៃតុលាការអន្តោប្រវេសន៍បានចេញសេចក្តីសម្រេចលុបចោលបទបញ្ជាបញ្ជូនខ្លួនរូបលោកទៅកាន់ប្រទេសកម្ពុជាវិញក្តី។ នេះគឺដោយសារតែក្រសួងសន្តិសុខមាតុភូមិ ក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ បានប្តឹងឧទ្ធរណ៍លើសេចក្តីសម្រេចនេះ។
សមាជិកប្រមាណ៦០នាក់នៃសហគមន៍អាស៊ីអាគ្នេយ៍មកពីរដ្ឋនានាជុំវិញសហរដ្ឋអាមេរិក បានជួបជុំគ្នានៅមុខសេតវិមានកាលពីព្រឹកថ្ងៃពុធ ទី២៨ ខែមិថុនានេះ ដើម្បីបង្ហាញស្មារតីសាមគ្គីភាពគ្នា តវ៉ាប្រឆាំងនឹងទស្សនៈប្រឆាំងនឹងជនភៀសខ្លួន និងជនអន្តោប្រវេសន៍ នៅក្រោមរដ្ឋបាលរបស់លោកប្រធានាធិតបី ដូណាល់ ត្រាំ។ ការជួបជុំជាសាធារណៈនេះត្រូវបានរៀបចំឡើងដោយអង្គការ Southeast Asia Resource Action Center ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន។
ទីក្រុងឡូវែល ដែលជាតំបន់សិប្បកម្មដ៏ធំមួយនៃរដ្ឋម៉ាសាឈូសេត (Massachusetts) នៅក្នុងអំឡុងបដិវត្តឧស្សាហកម្ម កំពុងប្រឈមបញ្ហាភាពស្មើគ្នានៃតំណាងជាអ្នកដឹកនាំ នៅពេលដែលចំនួនប្រជាជនសរុបរបស់ទីក្រុងនេះមួយភាគធំគឺជាប្រជាពលរដ្ឋជនជាតិភាគតិច។
បេក្ខជនជាប់ឆ្នោតជាមេឃុំចៅសង្កាត់របស់គណបក្សសង្គ្រោះជាតិមានវ័យក្មេងជាច្រើនដែលនាំឱ្យមានការរិះគន់ពីក្រុមអ្នកគាំទ្រគណបក្សកាន់អំណាចថា ពួកគេមិនមានសមត្ថភាពក្នុងការដឹកនាំថ្នាក់មូលដ្ឋានទេ។
ការខិតខំប្រឹងប្រែងរបស់សហគមន៍ខ្មែរនៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ាដើម្បីឱ្យមានការទទួលស្គាល់ពីសោកនាដកម្មនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហមត្រូវបានអាជ្ញាធរក្រុងឡូសអាន់ជឺឡេស និងអ្នកតាក់តែងច្បាប់ទទួលស្គាល់។
មិនមានស្ត្រីច្រើនទេដែលបានបម្រើការនៅក្នុងវិស័យបច្ចេកវិទ្យា ហើយមានស្ត្រីកាន់តែតិចដែលអាចកាន់តំណែងជាន់ខ្ពស់។ កញ្ញា ម៉ៅ សុផល្លីន ជាស្ត្រីខ្មែរអាមរិកាំងមួយរូបមកពីទីក្រុង Stockton រដ្ឋកាលីហ្វ័រញ៉ា ដែលបានប្តូរទីលំនៅទៅធ្វើការនៅប្រទេសសិង្ហបុរីកាលពីឆ្នាំ២០១៦ ដើម្បីកាន់តួនាទីជាអ្នកពង្រីកទីផ្សារនៅតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុនបច្ចេកវិទ្យា Salesforce របស់សហរដ្ឋអាមេរិក ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំបំផុតមួយក្នុងពិភពលោក។ កញ្ញា សុផល្លីន ក៏ជាសមាជិកនៃក្រុមប្រឹក្សាភិបាលរបស់អង្គការ Cambodians in Tech ដែលដឹកនាំដោយកូនខ្មែរអាមេរិកាំងនិងមានគោលដៅភ្ជាប់ទំនាក់ទំនងរវាងជនជាតិខ្មែរដែលបម្រើការក្នុងជំនាញបច្ចេកវិទ្យា។ ក្នុងពេលថ្មីៗនេះ លោក សឹង សុផាត នៃ VOA បានជួបសម្ភាសន៍កញ្ញា ម៉ៅ សុផល្លីន ក្នុងពេលកញ្ញាចូលរួមមហោស្រពវិទ្យាសាស្ត្រនិងវិស្វកម្ម STEM Festival មួយនៅរាជធានីភ្នំពេញ ដើម្បីស្វែងយល់បន្ថែមអំពីគន្លឹះសម្រាប់ស្ត្រីអាចចូលកាន់តំណែងល្អនៅក្នុងការងារបច្ចេកវិទ្យា និងសារៈសំខាន់នៃជំនាញ soft skills និងភាសាអង់គ្លេសសម្រាប់វិស័យបច្ចេកវិទ្យានៅកម្ពុជា។ សូមលោកអ្នកស្តាប់បទសម្ភាសន៍នេះទាំងស្រុងដូចតទៅ៖
ព័ត៌មានផ្សេងទៀត