កីឡាការិនីគុនចម្រុះដើមកំណើតខ្មែរមួយរូប មិនដែលបានបោះជំហានចូលក្នុងស្រុកកំណើតម្ដាយរបស់ខ្លួនទេ តែពេលនេះនាងកំពុងប្រើអាជីពក្បាច់គុនដើម្បីផ្សារភ្ជាប់ឡើងវិញជាមួយប្រទេសកម្ពុជា ដែលនាងតែងតែឮពីម្ដាយរបស់នាង។ លោក ចាប ចិត្រា នៃ VOA រាយការណ៍ពីទីក្រុង Los Angeles។
បេក្ខជនក្នុងការបោះឆ្នោតក្រុងឡូវែលមានចរិតសហការជាជាងប្រឆាំងគ្នា យុទ្ធនាការបោះឆ្នោតរបស់បេក្ខជនក្រុមប្រឹក្សាក្រុងឡូវែលនៅដើមខែវិច្ឆិកាបង្ហាញការសហការគ្នាក្នុងគោលដៅរួមគឺជួយនិងអភិវឌ្ឍសហគមន៍ទោះជាពួកគេប្រជែងគ្នាយកតំណែងក៏ដោយ។ លោកពិន ស៊ីសុវណ្ណរាយការណ៍ពីទីក្រុង Lowell, រដ្ឋ Massachusetts។
ពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរនៅទីក្រុងឡូវែលមានមោទនភាពផងបារម្ភផងទាក់ទងនឹងលទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាក្រុងឡូវែលកាលពីថ្ងៃទី៥ខែវិច្ឆិកា។
លោកអ៊ុង រិទ្ធី បានបញ្ជាក់ប្រាប់វីអូអេ នៅមុនពេលចាកចេញពីសហរដ្ឋអាមេរិកកាលពីថ្ងៃពុធថា លោកមិនអាចបញ្ជាក់ច្បាស់ថានឹងបន្តស្នាក់នៅប្រទេសកម្ពុជារយៈពេលប៉ុន្មាននោះទេ។
ពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរនៅក្រុងឡូវែល រដ្ឋម៉ាសាឈូសេតដែលមានអតីតជនភៀសខ្លួនខ្មែរច្រើនបំផុតទី២នៅស.រ.អា.មានការយល់ដឹងច្រើននិងការចូលរួមកើនឡើងក្នុងការបោះឆ្នោតដែលនាំឲ្យមានបេក្ខជនដើមកំណើតខ្មែរពីរនាក់បានជាប់ឆ្នោតជាក្រុមប្រឹក្សាក្រុង។
នៅដើមខែតុលា សហគមន៍អាស៊ីអាមេរិកាំងនៅទីក្រុងធំៗចំនួន៥ បានប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងនឹងការចាប់ខ្លួនជនជាតិខ្មែររស់នៅអាមេរិកដែលមានប្រវត្តិប្រព្រឹត្តឧក្រិដ្ឋកម្មបញ្ជូនទៅកម្ពុជា។
ពលរដ្ឋខ្មែរ-អាមេរិកាំងយល់ថា ពិធីនេះ គឺជាការផ្សារភ្ជាប់ពួកគេទៅនឹងប្រពៃណីទំនៀមទម្លាប់នៃប្រទេសកំណើតផងខ្លួន។
គ្រាដែលពលរដ្ឋខ្មែរនៅកម្ពុជាប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ពលរដ្ឋខ្មែរ-អាមេរិកាំង បានប្រារព្ធពិធីពុទ្ធសាសនាដ៏ធំនេះ នៅតាមវត្តអារាមខ្មែរនានាកាលពីចុងសប្ដាហ៍កន្លងទៅ។ ពលរដ្ឋខ្មែរ-អាមេរិកាំងយល់ថា ពិធីនេះ គឺជាការផ្សារភ្ជាប់ពួកគេទៅនឹងប្រពៃណីទំនៀមទម្លាប់នៃប្រទេសកំណើតផងខ្លួន។
ភាគច្រើននៃអ្នកចូលរួមក្នុងកម្មវិធីនេះយល់ថាការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមានចន្លោះខ្វះខាតច្រើន ដែលរដ្ឋាភិបាល និងភាគីពាក់ព័ន្ធគួរចាត់វិធានការស្ដារលទ្ធិប្រជាធិបតេយ្យនេះឡើងវិញ។
កញ្ញា Elizabeth Heng បានបន្តនិយាយទៀតថា ឪពុករបស់នាងបានរួចផុតពីការស្លាប់ក្នុងរបបខ្មែរក្រហម ក៏ដោយសារតែការរៀបការទាំងបង្ខំ ហើយថា «នេះហើយគឺជាមុខនៃមនោមវិជ្ជាសង្គមនិយម»។
ព័ត៌មានផ្សេងទៀត