ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានអំពាវនាវឲ្យប្រទេសថៃអនុវត្តច្បាប់ដាក់ទណ្ឌកម្មនិងបាត់ខ្លួន ដែលស្របទៅតាមបទដ្ឋានអន្តរជាតិទាំងស្រុង។
អ្នកធ្វើដំណើរ១៥នាក់ដែលជាជនជាតិខ្មែរ ត្រូវបានធ្វើតេស្តរកឃើញផ្ទុកវីរុសកូរ៉ូណា ក្រោយពួកគេធ្វើដំណើរពីប្រទេសអារ៉ាប់ប៊ីសាអូឌីត និងឆ្លងកាត់ប្រទេសម៉ាឡេស៊ី មុនចូលមកកម្ពុជា។
អង្គការ Amnesty International បាននិយាយកាលពីថ្ងៃពុធ ទី៨ ខែកក្កដាថា ពួកយោធាមីយ៉ាន់ម៉ាបានសម្លាប់ពួកជនស៊ីវិលដោយមានរួមបញ្ចូលទាំងកុមារផងនៅក្នុងរដ្ឋ Rakhine និងរដ្ឋ Chin នៃប្រទេសនេះ។
របាយការណ៍មួយដែលត្រូវដាក់ស្នើដល់ក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប.បានរិះគន់អ្វីដែលហៅថាសង្គ្រាមរបស់ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ប្រឆាំងគ្រឿងញៀន។សង្គ្រាមនេះបានបណ្តាលឱ្យមានការសម្លាប់មនុស្សរាប់ពាន់នាក់ ដោយជាប់សង្ស័យថា ជួញដូរគ្រឿងញៀន។
ប្រទេសឥណ្ឌូណេស៊ីដែលមានឥទ្ធិពលធំជាងគេនៅលើឆាកអន្តរជាតិជាងបណ្តាប្រទេសជិតខាងដទៃទៀត បានបដិសេធជាថ្មីម្តងទៀតនៅក្នុងការចរចាស្តីពីសិទ្ធិដែនសមុទ្រជាមួយចិន។
ក្រុមហ៊ុនអឺរ៉ុបមួយចំនួនបានបង្កើនវិនិយោគនៅក្នុងប្រទេសវៀតណាមកាលពីប៉ុន្មានឆ្នាំថ្មីៗនេះ។ និន្នាការនេះកើនឡើងថែមទៀតនៅក្រោយការចូលជាធរមាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុបដោយសារក្រុមហ៊ុនទាំងនេះចង់កាត់បន្ថយការពឹងពាក់លើចិន។
គណបក្សសង្គ្រោះជាតិទាមទាររដ្ឋាភិបាលលោក ហ៊ុន សែន ប្រើប្រាស់ច្បាប់អន្តរជាតិទាមទារកោះត្រល់មកកម្ពុជាវិញ ដោយប្រើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ខណៈវៀតណាមចង់ប្រើយន្តការនេះដោះស្រាយបញ្ហាជម្លោះសមុទ្រចិនខាងត្បូងជាមួយចិន។
ក្រុមផ្សាយជាភាសាភូមានៃវីអូអេ (VOA Burmese) បានរាយការណ៍ថា ឧប្បទ្ទវហេតុនេះបានកើតឡើងនៅតំបន់ Hpakant (ផាកាន់ថ៍) នៃរដ្ឋ Kachin ដែលជាតំបន់មួយដែលបានរងផលប៉ះពាល់យ៉ាងខ្លាំងពីសកម្មភាពជីកយករ៉ែហួសហេតុ ជាពិសេសេការជីករ៉ែរបស់ក្រុមហ៊ុនចិន។
ទំនប់វារីអគ្គិសនីហ្លួងប្រាបាង្គរបស់ឡាវ ដែលជាទំនប់វារីអគ្គិសនីធំបំផុតទី៣របស់ឡាវលើតួទន្លេមេគង្គ នឹងនៅតែបន្ត ទោះជាប្រទេសកម្ពុជា ថៃ និងវៀតណាមបង្ហាញការព្រួយបារម្ភអំពីផលបះពាល់លើជលផលនិងកសិកម្មក៏ដោយ។
អ្នករិះគន់រូបលោកមានការព្រួយបារម្ភថា អាជ្ញាធរនឹងបកស្រាយច្បាប់ប្រឆាំងអំពើភេវរកម្មថ្មីដើម្បីបញ្ឈប់រាល់សកម្មភាពរបស់អ្នកប្រឆាំង។ អ្នកវិភាគលើកឡើងថា មនុស្សមួយចំនួនដែលមានការពាក់ព័ន្ធនឹងក្រុមកុម្មុយនិស្តនឹងក្លាយជាគោលដៅពិសេសនៃការបង្រ្កាបនេះ។
ព័ត៌មានផ្សេងទៀត