ក្រុមការងាររបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ IAEA បានទៅដល់ប្រទេសជប៉ុន ដើម្បីពិនិត្យមើលរោងចក្រ Fukushima។ សកម្មជន LGBTQ នៅតៃវ៉ាន់ តវ៉ាប្រឆាំងនឹងច្បាប់អាពាហ៍ពិពាហ៍ភេទដូចគ្នារបស់កោះនេះ។ ក្រុមហ៊ុនពីរក្នុងប្រទេសថៃ ប្រែក្លាយកាកសំណល់ប្លាស្ទិកទៅជាគ្រឿងបូជាសាសនា។ នេះ ជាកម្មវិធីវីអូអេ៦០ អាស៊ី សម្រាប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២៕
អ្នកស្រី Peng Shuai ជើងឯកកីឡាវាយតឺនីសចិន បានជួបគ្នាផ្ទាល់ជាមួយប្រធានគណៈកម្មាធិការអន្តរជាតិអូឡាំពិកលោក Thomas Bach។ របាយការណ៍របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង កំពុងសាងសង់អាវុធដោយប្រើរូបិយបណ្ណអេឡិចត្រូនិចដែលត្រូវបានលួច។ ប្រទេសហ្វីលីពីន ចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ១៩ដល់កុមារ។ នេះ ជាកម្មវិធីវីអូអេ៦០ អាស៊ី សម្រាប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២៕
ជាថ្មីម្តងទៀត ការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីតាមចន្ទគតិ ធ្វើឡើងដោយស្ងៀមស្ងាត់។ សមាជិកក្រុមចម្រៀង K-pop BTS របស់កូរ៉េខាងត្បូង កំពុងតែមានសុខភាពប្រសើរឡើងវិញក្រោយពីការវះកាត់ និងការធ្វើតេស្តឃើញថាមានជំងឺកូវីដ១៩។
ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស កំពុងស្នើសុំភស្តុតាងនៃសុខុមាលភាពរបស់អ្នកនាង Peng Shuai កីឡាការិនីវាយតឺនីសចិន។ សហរដ្ឋអាមេរិក កំពុងពិចារណាលើការធ្វើពហិការផ្នែកការទូតចំពោះកីឡាអូឡាំពិករដូវរងាឆ្នាំក្រោយនៅទីក្រុងប៉េកាំង។
យន្តហោះដឹកទំនិញមួយគ្រឿង បានធ្លាក់នៅប្រទេសឥណ្ឌូណេស៊ី។ កូរ៉េ ខាងត្បូងសាកល្បងបាញ់កាំជ្រួចផ្លោង។ សកម្មជនប្រជាធិបតេយ្យនៅទីក្រុងហុងកុង ត្រូវបានចាប់ខ្លួន។ នេះ ជាកម្មវិធីវីអូអេ៦០ អាស៊ី សម្រាប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១៕
សាជីវកម្មអចលនទ្រព្យ Evergrande របស់ប្រទេសចិន ផុងខ្លួនជំពាក់បំណុលរាប់រយពាន់លានដុល្លារ។ បេក្ខជនប្រធានគណបក្សប្រជាធិបតេយ្យសេរីនិយមរបស់ជប៉ុន គឺលោក Fumio Kishida បានសន្យាថា នឹងមានកញ្ចប់ថវិកាចំណាយដ៏ធំសម្រាប់ប្រទេសជប៉ុន។
ទីក្រុងហាណូយនៃប្រទេសវៀតណាម បានបន្តការបិទខ្ទប់ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។ រីឯទីក្រុងម៉ានីលវិញ នឹងបន្ធូរបន្ថយវិធានការបិទខ្ទប់។ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ថ្មីប្រចាំប្រទេសចិន បានស្លាប់ដោយមិននឹកស្មានដល់។ នេះ ជាកម្មវិធីវីអូអេ៦០ អាស៊ី សម្រាប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១៕
នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga បាននិយាយថា លោកនឹងមិនឈរឈ្មោះសម្រាប់ការបោះឆ្នោតលើកក្រោយទេ។ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ចង់ឲ្យមានសន្ធិសញ្ញាសន្តិភាពជាមួយប្រទេសជប៉ុន។ ហ្វូងដំរីព្រៃដែលបានធ្វើដំណើរដ៏ឆ្ងាយនៅក្នុងប្រទេសចិន បានទៅជិតដល់ជម្រករបស់ពួកវាវិញហើយ។
មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ត្រូវបានគេមើលឃើញ ថតរូបជាមួយក្រុមយុវជន។ ពលរដ្ឋម៉ាឡេស៊ី តវ៉ាប្រឆាំងនឹងការដកសិទ្ធិរបស់អត្តពលិកម៉ាឡេស៊ីម្នាក់ពីការប្រកួតកីឡាអូឡាំពិកសម្រាប់ជនពិការ។ ប្រទេសជប៉ុន រកឃើញថា មានសារធាតុកខ្វក់នៅក្នុងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Moderna ដែលជាដបទី៤។
ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ IAEA បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានចាប់ផ្តើមដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរសំខាន់របស់ខ្លួន។ នាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសម៉ាឡេស៊ី ខកខានមិនបានចូលរួមក្នុងពិធីស្បថចូលកាន់តំណែងជានាយករដ្ឋមន្រ្តី។
ប្រធានស្ថានីយប៉ូលិសម្នាក់ ព្រមចូលខ្លួនឱ្យប៉ូលិសក្រោយការឆ្មក់ចូលភូមិគ្រឹះរបស់លោកក្នុងទីក្រុងបាងកកកាលពីថ្ងៃព្រហស្បតិ៍ ក្រោមការសង្ស័យពាក់ព័ន្ធនឹងអំពើឃាតកម្ម។ តុលាការកំពូលរបស់ប្រទេសចិន អនុម័តសេចក្តីសម្រេចប្រឆាំងនឹងវប្បធម៌ការងារ«៩៩៦»។
ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte នឹងឈរឈ្មោះជាបេក្ខជនអនុប្រធានាធិបតីនៅក្នុងការបោះឆ្នោតនៅឆ្នាំក្រោយ។ អនុប្រធានាធិបតីអាមេរិកអ្នកស្រី Kamala Harris បានអំពាវនាវឲ្យបញ្ឈប់អំពើហិង្សានៅមីយ៉ាន់ម៉ា។ ប៉ូលិសថៃ បានចាប់ខ្លួនមន្រ្តី៤នាក់ ពីបទឃាតកម្ម។
ព័ត៌មានផ្សេងទៀត
No media source currently available