ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ IAEA បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានចាប់ផ្តើមដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរសំខាន់របស់ខ្លួន។ នាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសម៉ាឡេស៊ី ខកខានមិនបានចូលរួមក្នុងពិធីស្បថចូលកាន់តំណែងជានាយករដ្ឋមន្រ្តី។
ប្រធានស្ថានីយប៉ូលិសម្នាក់ ព្រមចូលខ្លួនឱ្យប៉ូលិសក្រោយការឆ្មក់ចូលភូមិគ្រឹះរបស់លោកក្នុងទីក្រុងបាងកកកាលពីថ្ងៃព្រហស្បតិ៍ ក្រោមការសង្ស័យពាក់ព័ន្ធនឹងអំពើឃាតកម្ម។ តុលាការកំពូលរបស់ប្រទេសចិន អនុម័តសេចក្តីសម្រេចប្រឆាំងនឹងវប្បធម៌ការងារ«៩៩៦»។
ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte នឹងឈរឈ្មោះជាបេក្ខជនអនុប្រធានាធិបតីនៅក្នុងការបោះឆ្នោតនៅឆ្នាំក្រោយ។ អនុប្រធានាធិបតីអាមេរិកអ្នកស្រី Kamala Harris បានអំពាវនាវឲ្យបញ្ឈប់អំពើហិង្សានៅមីយ៉ាន់ម៉ា។ ប៉ូលិសថៃ បានចាប់ខ្លួនមន្រ្តី៤នាក់ ពីបទឃាតកម្ម។
អ្នករៀបចំកីឡាអូឡាំពិកនៅទីក្រុងតូក្យូនិយាយថា មានករណីកូវីដ១៩វិជ្ជមាននៅក្នុងចំណោមអត្តពលិកដែលចូលរួមប្រកួត។ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានលុបចោលគំរោងទស្សនកិច្ចនៅប្រទេសជប៉ុន។
សហរដ្ឋអាមេរិក នឹងដាក់ទណ្ឌកម្មលើមន្រ្តីចិនមួយចំនួនដែលពាក់ព័ន្ធនឹងការបង្ក្រាបរបស់រដ្ឋាភិបាលក្រុងប៉េកាំងលើលទ្ធិប្រជាធិបតេយ្យនៅទីក្រុងហុងកុង។ អត្តពលិកអ៊ូហ្គង់ដាម្នាក់ ដែលត្រូវចូលរួមការប្រកួតកីឡាអូឡាំពិកនៅប្រទេសជប៉ុន បានបាត់ខ្លួន។
មនុស្សយ៉ាងតិចណាស់១៧នាក់បានស្លាប់ នៅក្នុងការបាក់សណ្ឋាគារ នៅទីក្រុង Suzho នៃប្រទេសចិន។ ទីក្រុងប៉េកាំងស្នើឲ្យប្រទេសប៉ាគីស្ថាន ស៊ើបអង្កេតករណីផ្ទុះរថយន្តក្រុងដែលបានសម្លាប់មនុស្ស១៣នាក់ ដែលក្នុងនោះមានជនជាតិចិន ៩នាក់។ ការរញ្ជួយដីជាង២០លើក កើតឡើងនៅលើកោះតៃវ៉ាន់។
ក្រុមអ្នកតវ៉ាហ្វីលីពីន បានប្រារព្ធខួបនៃសេចក្តីសម្រេចអំពីសិទ្ធិគ្រប់គ្រងដែនដីរបស់អង្គការសហប្រជាជាតិ។ ក្រុមបាតុករនេប៉ាល់ បានដើរក្បួនដើម្បីតវ៉ាចំពោះការដែលតុលាការកំពូលទទួលស្គាល់សភាតំណាងរាស្ត្រដែលត្រូវបានរំលាយកាលពីពេលមុន។
នាយកជាន់ខ្ពស់ផ្នែកសំបុត្រទស្សនាកីឡាអូឡាំពិកទីក្រុងតូក្យូ ក្តុកក្តួលចិត្តនៅឯសន្និសីទកាសែតមួយនៅថ្ងៃសុក្រ។ ប្រទេសវៀតណាម និងឥណ្ឌូណេស៊ី ប្រយុទ្ធប្រឆាំងនឹងការរាលដាលយ៉ាងខ្លាំងបំផុតនៃវីរុសកូរ៉ូណា។ នេះ ជាកម្មវិធីវីអូអេ៦០ អាស៊ី សម្រាប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១៕
អ្នកសរសេរបទវិចារណកថាម្នាក់នៃកាសែតApple Daily ដែលបានបិទទ្វារហើយនោះ ត្រូវបានចាប់ខ្លួន។ អត្តពលិកជនជាតិអ៊ូហ្គង់ដាម្នាក់ ដែលចូលរួមប្រកួតក្នុងកីឡាអូឡាំពិកទីក្រុងតូក្យូ បានធ្វើតេស្ត ហើយឃើញថាមានផ្ទុកវីរុសកូរ៉ូណា។ ម៉ាឡេស៊ី បានបិទសកម្មភាពសង្គមស្ទើរតែទាំងស្រុងដោយមិនមានពេលកំណត់។
ប្រទេសឥណ្ឌូណេស៊ី កំពុងព្យាយាមបង្កើនសមត្ថភាពនៅតាមមន្ទីរពេទ្យ ខណៈពេលដែលចំនួនអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើង។ សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកនាំមុខពីររូប អំពាវនាវឲ្យមានការដាក់ទណ្ឌកម្មប្រឆាំងនឹងអ្នកដែលទទួលខុសត្រូវចំពោះការបង្ខំឲ្យបិទកាសែត Apple Daily នៅទីក្រុងហុងកុង។
បុគ្គលិកតៃវ៉ាន់ ត្រូវបានបង្ខំឲ្យចាកចេញពីការិយាល័យរបស់ពួកគេនៅទីក្រុងហុងកុង។ នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga អត្ថាធិប្បាយអំពីសក្តានុពលនៃការរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងពេលប្រកួតកីឡាអូឡាំពិក។ កាសែតគាំទ្រលទ្ធិប្រជាធិបតេយ្យនៅទីក្រុងហុងកុង ត្រូវបានបង្ខំឲ្យបិទទ្វារ។
ប្រទេសឥណ្ឌូណេស៊ី ត្រៀមខ្លួនសម្រាប់ការរញ្ជួយដីបន្ទាប់ទៀត ក្រោយពីការរញ្ជួយដីមួយ។ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន មើលទៅហាក់ដូចជាស្រកទម្ងន់គួរឱ្យកត់សម្គាល់ នៅពេលដែលលោកបង្ហាញខ្លួននៅក្នុងការប្រជុំគណបក្សពលករនាពេលថ្មីៗនេះ។
ព័ត៌មានផ្សេងទៀត
No media source currently available