មនុស្សជាច្រើន បានចេញតវ៉ានៅក្នុងប្រទេសមីយ៉ាន់ម៉ា។ សកម្មជនគាំទ្រលិទ្ធិប្រជាធិបតេយ្យហុងកុងលោក Joshua Wong បានទទួលកំហុស ហើយនឹងក្រុមសកម្មជនមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង បានបង្ហោះប៉េងប៉ោងចូលទៅក្នុងប្រទេសកូរ៉េខាងជើង។
ប្រទេសសិង្ហបុរី បញ្ជូនអុកស៊ីសែនទៅប្រទេសឥណ្ឌា។ ប្រជាពលរដ្ឋថៃនៅតាមព្រំដែនជាប់ប្រទេសមីយ៉ាន់ម៉ា ខ្លាចការប៉ះទង្គិចគ្នា ហើយនឹងអ្នករៀបចំការប្រកួតកីឡាអូឡាំពិក បន្តរៀបចំផែនការនៃការប្រកួតកីឡាអូឡាំពិក ដោយនៅសល់ពេលជិត៣ខែ មុននឹងការប្រកួតចាប់ផ្តើម។
ទីក្រុងហុងកុងនិងប្រទេសសិង្ហបុរី បើកដំណើរការឡើងវិញនូវការធ្វើដំណើរទៅវិញទៅមកដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ហើយនឹងប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានសម្តែងមរណទុក្ខយ៉ាងជ្រាលជ្រៅចំពោះនាវិក៥៣ នាក់ ដែលបានស្លាប់នៅក្នុងនាវាមុជទឹកដែលបានលិច។
មហាសេដ្ឋីសារព័ត៌មានហុងកុងលោក Jimmy Lai ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល១៤ខែ ហើយនឹងក្រុមប្រឆាំងនឹងរបបយោធានៅប្រទេសមីយ៉ាន់ម៉ា បានប្រកាសថា ពួកគេបានបង្កើតរដ្ឋាភិបាលរួបរួមជាតិបណ្តោះអាសន្នមួយ។
ប្រទេសថៃ មានករណីអ្នកឆ្លងជំងឺកូវីដ១៩ថ្មីច្រើនបំផុតមិនធ្លាប់មាន ចាប់តាំងពីជំងឺនេះ បានចាប់ផ្តើមរាតត្បាតមក ហើយនឹងអ្នករុករករ៉ែ ២១ នាក់ បានជាប់នៅក្នុងអណ្តូងរ៉ែធ្យូងថ្ម ដែលជន់លិចនៅក្នុងប្រទេសចិន។
នៅថ្ងៃសុក្រ យោធានៅប្រទេសមីយ៉ាន់ម៉ា បាននិយាយថា យុទ្ធនាការតវ៉ាប្រឆាំងនឹងការគ្រងគ្រងរបស់ខ្លួន កំពុងថយចុះ។ នាវាដឹកប្រេងនិងនាវិករបស់កូរ៉េខាងត្បូង ត្រូវបានដោះលែង ហើយនឹងនៅថ្ងៃសុក្រ មន្ត្រីចិនបានចាក់វីដេអូឃោសនាឲ្យអ្នកសារព័ត៌មានទស្សនា។
ប្រជាពលរដ្ឋកំពុងត្រូវបានជម្លៀសចេញ បន្ទាប់ពីទឹកជំនន់បានសម្លាប់មនុស្សរាប់សិបនាក់នៅក្នុងប្រទេសឥណ្ឌូណេស៊ី ហើយនឹងក្រុមអ្នកតវ៉ានៅទូទាំងប្រទេសមីយ៉ាន់ម៉ា នៅតែតវ៉ាប្រឆាំងនឹងរបបយោធា។
នៅថ្ងៃសុក្រ អាជ្ញាធរនៅកោះតៃវ៉ាន់ បានត្រៀមដឹកសាកសពរបស់ជនរងគ្រោះនៅក្នុងគ្រោះថ្នាក់រថភ្លើង ចេញពីកន្លែងកើតហេតុ ហើយនឹងក្រុមអ្នកតវ៉ាប្រឆាំងនឹងរដ្ឋប្រហារយោធា បានធ្វើបាតុកម្មនៅក្រុង Dawei នៃប្រទេសមីយ៉ាន់ម៉ា។
ក្រុមបាតុករ បានបន្តធ្វើបាតុកម្មប្រឆាំងនឹងយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ម៉ាស៊ីនថតសំឡេងនៅក្នុងយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Sriwijaya Air ត្រូវបានរកឃើញ ហើយនឹងប្រទេសចិន បានបដិសេធការចោទប្រកាន់ដែលថា ខ្លួនបានលាក់ទុកព័ត៌មានអំពីជំងឺកូវីដ១៩ ពីក្រុមអ្នកស៊ើបអង្កេត។
ក្រុមគ្រួសារ និងមិត្តភក្តិរៀបចំពិធីបុណ្យសពសម្រាប់អ្នកដែលត្រូវបានសម្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ អាជ្ញាធររកឃើញគ្រឿងផ្ទុះនៅទីក្រុង Bekasi នៃប្រទេសឥណ្ឌូនេស៊ី ហើយនិងមនុស្សជាង៩០០ នាក់ ត្រូវបានជម្លៀសចេញ បន្ទាប់ពីមានអគ្គីភ័យឆាបឆេះនៅខេត្ត West Java នៃប្រទេសឥណ្ឌូនេស៊ី។
បាតុករ៣នាក់ទៀត ត្រូវបានសម្លាប់នៅទីក្រុងMyiek នៃប្រទេសមីយ៉ាន់ម៉ា។រដ្ឋាភិបាលក្រុងប៉េកាំង បានដាក់ទណ្ឌកម្មសងសឹកលើមន្រ្តីអង់គ្លេសពាក់ព័ន្ធជាមួយបញ្ហាតំបន់ Xinjiang។ ហើយនឹងប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានចេញការរិះគន់ដ៏កម្រមួយចំពោះរដ្ឋាភិបាលក្រុងព្យុងយ៉ាង។
និស្សិតធ្វើបាតុកម្មនៅទីក្រុង Dawei ភាគខាងត្បូងប្រទេសមីយ៉ាន់ម៉ា ដើម្បីប្រឆាំងនឹងរដ្ឋប្រហារយោធា ហើយនឹងគណៈកម្មការសុខាភិបាលជាតិចិនរាយការណ៍ថា មានករណីឆ្លងវីរុសកូរ៉ូណាចំនួន៧ករណីថ្មីបន្ថែមទៀត។
ព័ត៌មានផ្សេងទៀត
No media source currently available