ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ លុបចោលការធ្វើដំណើរទៅប្រទេសជប៉ុន ដោយសារចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅជប៉ុនកើនឡើង។ អ្នកស្រី Aung San Suu Kyi នឹងជួបផ្ទាល់ជាមួយក្រុមអ្នកច្បាប់របស់អ្នកស្រីជាលើកដំបូង ហើយនឹង តុលាការបារាំង បានច្រានចោលបណ្តឹងដែលទាក់ទងនឹងសារធាតុគីមី Agent Orange។
ជប៉ុន ពន្យារពេលបន្ថែមទៀតក្នុងការដាក់ទីក្រុងតូក្យូក្នុងស្ថានភាពអាសន្ន ហើយនឹងចិននិយាយថា រ៉ុក្កែតរបស់ខ្លួនដែលធ្លាក់ចេញពីគន្លងផែនដីនោះ នឹងមិនបង្កគ្រោះថ្នាក់អ្វីឡើយ។ នេះ ជាកម្មវិធីវីអូអេ៦០ អាស៊ី សម្រាប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១៕
មន្ត្រីសុខាភិបាលថៃ កំពុងរូតរះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់ជនក្រីក្រនៅក្នុងទីក្រុងបាងកក ហើយនឹងប៉ូលិសនៅក្នុងទីក្រុង San Francisco បានចាប់ខ្លួនបុរសម្នាក់នៅក្នុងការវាយប្រហារមួយទៀត ដែលសំដៅទៅលើជនជាតិអាមេរិកាំងដើមកំណើតអាស៊ីនៅក្នុងសហរដ្ឋអាមេរិក។
ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ កើនឡើងនៅប្រទេសនេប៉ាល់។ ក្រុមឧទ្ទាមមីយ៉ាន់ម៉ាដ៏មានឥទ្ធិពលមួយ បានអះអាងថា ខ្លួនបានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រយោធាមួយគ្រឿង ហើយនឹងនាយករដ្ឋមន្រ្តីនូវែលសេឡង់អ្នកស្រី Jacinda Ardern បានប្រកាន់ជំហរតឹងរឹងជាងមុនលើប្រវត្តិសិទ្ធិមនុស្សរបស់ចិន។
មនុស្សជាច្រើន បានចេញតវ៉ានៅក្នុងប្រទេសមីយ៉ាន់ម៉ា។ សកម្មជនគាំទ្រលិទ្ធិប្រជាធិបតេយ្យហុងកុងលោក Joshua Wong បានទទួលកំហុស ហើយនឹងក្រុមសកម្មជនមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង បានបង្ហោះប៉េងប៉ោងចូលទៅក្នុងប្រទេសកូរ៉េខាងជើង។
ប្រទេសសិង្ហបុរី បញ្ជូនអុកស៊ីសែនទៅប្រទេសឥណ្ឌា។ ប្រជាពលរដ្ឋថៃនៅតាមព្រំដែនជាប់ប្រទេសមីយ៉ាន់ម៉ា ខ្លាចការប៉ះទង្គិចគ្នា ហើយនឹងអ្នករៀបចំការប្រកួតកីឡាអូឡាំពិក បន្តរៀបចំផែនការនៃការប្រកួតកីឡាអូឡាំពិក ដោយនៅសល់ពេលជិត៣ខែ មុននឹងការប្រកួតចាប់ផ្តើម។
ទីក្រុងហុងកុងនិងប្រទេសសិង្ហបុរី បើកដំណើរការឡើងវិញនូវការធ្វើដំណើរទៅវិញទៅមកដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ហើយនឹងប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានសម្តែងមរណទុក្ខយ៉ាងជ្រាលជ្រៅចំពោះនាវិក៥៣ នាក់ ដែលបានស្លាប់នៅក្នុងនាវាមុជទឹកដែលបានលិច។
មហាសេដ្ឋីសារព័ត៌មានហុងកុងលោក Jimmy Lai ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល១៤ខែ ហើយនឹងក្រុមប្រឆាំងនឹងរបបយោធានៅប្រទេសមីយ៉ាន់ម៉ា បានប្រកាសថា ពួកគេបានបង្កើតរដ្ឋាភិបាលរួបរួមជាតិបណ្តោះអាសន្នមួយ។
ប្រទេសថៃ មានករណីអ្នកឆ្លងជំងឺកូវីដ១៩ថ្មីច្រើនបំផុតមិនធ្លាប់មាន ចាប់តាំងពីជំងឺនេះ បានចាប់ផ្តើមរាតត្បាតមក ហើយនឹងអ្នករុករករ៉ែ ២១ នាក់ បានជាប់នៅក្នុងអណ្តូងរ៉ែធ្យូងថ្ម ដែលជន់លិចនៅក្នុងប្រទេសចិន។
នៅថ្ងៃសុក្រ យោធានៅប្រទេសមីយ៉ាន់ម៉ា បាននិយាយថា យុទ្ធនាការតវ៉ាប្រឆាំងនឹងការគ្រងគ្រងរបស់ខ្លួន កំពុងថយចុះ។ នាវាដឹកប្រេងនិងនាវិករបស់កូរ៉េខាងត្បូង ត្រូវបានដោះលែង ហើយនឹងនៅថ្ងៃសុក្រ មន្ត្រីចិនបានចាក់វីដេអូឃោសនាឲ្យអ្នកសារព័ត៌មានទស្សនា។
ប្រជាពលរដ្ឋកំពុងត្រូវបានជម្លៀសចេញ បន្ទាប់ពីទឹកជំនន់បានសម្លាប់មនុស្សរាប់សិបនាក់នៅក្នុងប្រទេសឥណ្ឌូណេស៊ី ហើយនឹងក្រុមអ្នកតវ៉ានៅទូទាំងប្រទេសមីយ៉ាន់ម៉ា នៅតែតវ៉ាប្រឆាំងនឹងរបបយោធា។
នៅថ្ងៃសុក្រ អាជ្ញាធរនៅកោះតៃវ៉ាន់ បានត្រៀមដឹកសាកសពរបស់ជនរងគ្រោះនៅក្នុងគ្រោះថ្នាក់រថភ្លើង ចេញពីកន្លែងកើតហេតុ ហើយនឹងក្រុមអ្នកតវ៉ាប្រឆាំងនឹងរដ្ឋប្រហារយោធា បានធ្វើបាតុកម្មនៅក្រុង Dawei នៃប្រទេសមីយ៉ាន់ម៉ា។
ព័ត៌មានផ្សេងទៀត
No media source currently available