ប្រទេសថៃ មានករណីអ្នកឆ្លងជំងឺកូវីដ១៩ថ្មីច្រើនបំផុតមិនធ្លាប់មាន ចាប់តាំងពីជំងឺនេះ បានចាប់ផ្តើមរាតត្បាតមក ហើយនឹងអ្នករុករករ៉ែ ២១ នាក់ បានជាប់នៅក្នុងអណ្តូងរ៉ែធ្យូងថ្ម ដែលជន់លិចនៅក្នុងប្រទេសចិន។
នៅថ្ងៃសុក្រ យោធានៅប្រទេសមីយ៉ាន់ម៉ា បាននិយាយថា យុទ្ធនាការតវ៉ាប្រឆាំងនឹងការគ្រងគ្រងរបស់ខ្លួន កំពុងថយចុះ។ នាវាដឹកប្រេងនិងនាវិករបស់កូរ៉េខាងត្បូង ត្រូវបានដោះលែង ហើយនឹងនៅថ្ងៃសុក្រ មន្ត្រីចិនបានចាក់វីដេអូឃោសនាឲ្យអ្នកសារព័ត៌មានទស្សនា។
ប្រជាពលរដ្ឋកំពុងត្រូវបានជម្លៀសចេញ បន្ទាប់ពីទឹកជំនន់បានសម្លាប់មនុស្សរាប់សិបនាក់នៅក្នុងប្រទេសឥណ្ឌូណេស៊ី ហើយនឹងក្រុមអ្នកតវ៉ានៅទូទាំងប្រទេសមីយ៉ាន់ម៉ា នៅតែតវ៉ាប្រឆាំងនឹងរបបយោធា។
នៅថ្ងៃសុក្រ អាជ្ញាធរនៅកោះតៃវ៉ាន់ បានត្រៀមដឹកសាកសពរបស់ជនរងគ្រោះនៅក្នុងគ្រោះថ្នាក់រថភ្លើង ចេញពីកន្លែងកើតហេតុ ហើយនឹងក្រុមអ្នកតវ៉ាប្រឆាំងនឹងរដ្ឋប្រហារយោធា បានធ្វើបាតុកម្មនៅក្រុង Dawei នៃប្រទេសមីយ៉ាន់ម៉ា។
ក្រុមបាតុករ បានបន្តធ្វើបាតុកម្មប្រឆាំងនឹងយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ម៉ាស៊ីនថតសំឡេងនៅក្នុងយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Sriwijaya Air ត្រូវបានរកឃើញ ហើយនឹងប្រទេសចិន បានបដិសេធការចោទប្រកាន់ដែលថា ខ្លួនបានលាក់ទុកព័ត៌មានអំពីជំងឺកូវីដ១៩ ពីក្រុមអ្នកស៊ើបអង្កេត។
ក្រុមគ្រួសារ និងមិត្តភក្តិរៀបចំពិធីបុណ្យសពសម្រាប់អ្នកដែលត្រូវបានសម្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ អាជ្ញាធររកឃើញគ្រឿងផ្ទុះនៅទីក្រុង Bekasi នៃប្រទេសឥណ្ឌូនេស៊ី ហើយនិងមនុស្សជាង៩០០ នាក់ ត្រូវបានជម្លៀសចេញ បន្ទាប់ពីមានអគ្គីភ័យឆាបឆេះនៅខេត្ត West Java នៃប្រទេសឥណ្ឌូនេស៊ី។
បាតុករ៣នាក់ទៀត ត្រូវបានសម្លាប់នៅទីក្រុងMyiek នៃប្រទេសមីយ៉ាន់ម៉ា។រដ្ឋាភិបាលក្រុងប៉េកាំង បានដាក់ទណ្ឌកម្មសងសឹកលើមន្រ្តីអង់គ្លេសពាក់ព័ន្ធជាមួយបញ្ហាតំបន់ Xinjiang។ ហើយនឹងប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានចេញការរិះគន់ដ៏កម្រមួយចំពោះរដ្ឋាភិបាលក្រុងព្យុងយ៉ាង។
និស្សិតធ្វើបាតុកម្មនៅទីក្រុង Dawei ភាគខាងត្បូងប្រទេសមីយ៉ាន់ម៉ា ដើម្បីប្រឆាំងនឹងរដ្ឋប្រហារយោធា ហើយនឹងគណៈកម្មការសុខាភិបាលជាតិចិនរាយការណ៍ថា មានករណីឆ្លងវីរុសកូរ៉ូណាចំនួន៧ករណីថ្មីបន្ថែមទៀត។
យោធាមីយ៉ាន់ម៉ា បានប្រកាសប្រើច្បាប់អាជ្ញាសឹកនៅតាមសង្កាត់ចំនួន៦ ក្នុងទីក្រុងរ៉ង់ហ្គូន ហើយនឹងព្យុះខ្សាច់ដែលកើតមានឡើងនៅទីក្រុងប៉េកាំង និងតំបន់ភាគខាងជើងប្រទេស គឺជាព្យុះខ្សាច់ដ៏អាក្រក់បំផុតដែលកើតមាននៅក្នុងប្រទេសចិនក្នុងរយៈពេលមួយទសវត្សរ៍មកនេះ
បាតុករប្រឆាំងរដ្ឋប្រហាររាប់រយនាក់នៅក្រុង Dawei នៃប្រទេសមីយ៉ាន់ម៉ា បានប្រឈមនឹងការបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដោយប៉ូលិស ហើយនឹងនាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga បានបន្តការដាក់ទីក្រុងតូក្យូក្នុងគ្រាអាសន្នដោយសារជំងឺកូវីដ១៩។
ការតវ៉ាប្រឆាំងមួយថ្ងៃទៀតនៅប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃពុធ បានបញ្ចប់ដោយមានអ្នកតវ៉ាមួយចំនួនបានស្លាប់ ហើយនឹងការដាក់ទីក្រុងតូក្យូនិងតំបន់ជិតខាងក្នុងគ្រាអាសន្នដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ អាចនឹងត្រូវបន្តថែមទៀត។
បាតុកររាប់រយនាក់ បានប្រមូលផ្តុំគ្នានៅខាងក្រៅតុលាការមួយនៅទីក្រុងហុងកុង ក្នុងពេលសវនាការរឿងក្តីរបស់សកម្មជនគាំទ្រប្រជាធិបតេយ្យចំនួន៤៧នាក់ ហើយនឹងកងកម្លាំងសន្តិសុខនៅក្រុង Lashio បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមអ្នកតវ៉ានៅប្រទេសមីយ៉ាន់ម៉ា។
ព័ត៌មានផ្សេងទៀត
No media source currently available