អគ្គិភ័យដ៏សាហាវ បានឆាបឆេះនៅអគារមួយកន្លែងនៅក្នុងទីក្រុងហុងកុង ហើយការស្វែងរកមនុស្សបាត់ខ្លួននៅក្នុងប្រទេសហ្វីលីពីននៅតែបន្តធ្វើ ខណៈដែលប្រទេសនេះ ធ្វើការសម្អាតក្រោយពីរងគ្រោះពីព្យុះទីហ្វុងVamco ។ នេះ ជាកម្មវិធីវីអូអេ៦០ អាស៊ី សម្រាប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០៕
អគ្គនាយករងក្រុមហ៊ុន Samsung បង្ហាញខ្លួននៅតុលាការជាន់ខ្ពស់នៅទីក្រុងសេអ៊ូល ក្រោយពីរងនូវបទចោទថាបានទទួលសំណូក អស់ពេល១០ខែ ហើយនឹងសមាជិករដ្ឋសភាគាំទ្រលទ្ធិប្រជាធិបតេយ្យនៅហុងកុងចំនួន ៤ រូប បានគំរាមលាលែងពីតំណែង។
អាជ្ញាធរហុងកុង រឹបអូសថ្នាំញៀនមេតំហ្វេតាមីន ជាងកន្លះតោនដែលជាចំនួនច្រើនលើសពេលមុនៗទាំងអស់។ អតីតប្រធានាធិបតីកូរ៉េខាងត្បូងម្នាក់ ត្រូវបានបញ្ជូនទៅពន្ធនាគារវិញ។ ប្រជាពលរដ្ឋនៅក្នុងប្រទេសហ្វីលីពីន វិលត្រឡប់ទៅលំនៅដ្ឋានវិញ ក្រោយពីព្យុះ Goni បានបំផ្លិចបំផ្លាញភូមិមួយចំនួន។
ប្រទេសចិននិយាយថា ខ្លួននឹងដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាមេរិកចំនួន ៣ ចំពោះការលក់អាវុធឱ្យកោះតៃវ៉ាន់ ហើយនាយករដ្ឋមន្រ្តីថៃ បានបើកសម័យប្រជុំសភាពិសេសមួយ បន្ទាប់ពីមានបាតុកម្មជាច្រើនសប្តាហ៍។ នេះជាកម្មវិធីវីអូអេ៦០ អាស៊ី សម្រាប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០៕
មេបញ្ជាការកងទ័ពថៃ បានជួបប្រជុំគ្នាបន្ទាប់ពីមានបាតុកម្មជាច្រើនខែ។ ក្រុមហ៊ុនអាកាសចរណ៍ដែលលក់សំបុត្រយន្តហោះធូរថ្លៃរបស់ម៉ាឡេស៊ី AirAsia បានបញ្ឈប់ប្រតិបត្តិការនៅប្រទេសជប៉ុន។
ចៅក្រមសហរដ្ឋអាមេរិកមួយរូប បានបញ្ឈប់ជាបណ្តោះអាសន្ននូវបទបញ្ជាហាមឃាត់របស់រដ្ឋបាលលោក Trump លើការប្រើប្រាស់កម្មវិធីវីដេអូ TikTok ហើយនឹងអាស៊ានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិន។ នេះ ជាកម្មវិធីវីអូអេ៦០ អាស៊ី សម្រាប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០៕
ប្រទេសកូរ៉េខាងជើង សុំទោសចំពោះការបាញ់សម្លាប់ជនជាតិកូរ៉េខាងត្បូងម្នាក់។ និស្សិតថៃ ចង់បង្ហាញពីទស្សនៈនយោបាយដោយសេរី ហើយនឹងសត្វកណ្តុរដែលហិតរកគ្រាប់មីន បានទទួលពានរង្វាន់។ នេះ ជាកម្មវិធីវីអូអេ៦០ អាស៊ី សម្រាប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០៕
កងទ័ពអាកាសចិនបានបញ្ចេញវីដេអូ ដែលបង្ហាញពីការក្លែងប្រហារទៅលើមូលដ្ឋានទ័ពអាកាសរបស់សហរដ្ឋអាមេរិកនៅដែនដី Guam។ ប្រទេសមីយ៉ាន់ម៉ា បានដាក់ការរឹតត្បិតសកម្មភាពក្នុងសង្គម គ្រាដែលចំនួនអ្នកឆ្លងវីរុសកូរ៉ូណាកើនឡើង ហើយនឹងក្រុមសកម្មជនតៃវ៉ាន់មួយក្រុមកំពុងរូតរះ ប្រមូលរុក្ខជាតិកម្រ។
លោក Yoshihide Suga ត្រូវបានជ្រើសរើសជាប្រធានថ្មីនៃគណបក្សប្រជាធិបតេយ្យសេរីនិយម ដែលជាគណបក្សកាន់អំណាចរបស់ប្រទេសជប៉ុន។ ប្រទេសនេប៉ាល់ មានការបាក់ដីដ៏មរណៈ ហើយនឹងក្រុមហ៊ុន Oracle បានឈ្នះនៅក្នុងការដេញថ្លៃយកកម្មវិធី TikTok។
រដ្ឋមន្ត្រីការបរទេសនៃប្រទេសសមាជិកអាស៊ានធ្វើកិច្ចប្រជុំតាមអនឡាញជាមួយសមភាគីចិន ជប៉ុននិងកូរ៉េខាងត្បូង។ កូរ៉េខាងជើងប្រារព្ធខួបលើកទី៧២នៃទិវាបង្កើតប្រទេសនេះ។ នេះជាកម្មវិធីវីអូអេ៦០អាស៊ីសម្រាប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០៕
គណបក្សកាន់អំណាចនៅប្រទេសជប៉ុន គាំទ្រឲ្យលោក Yoshihide Suga ធ្វើជានាយករដ្ឋមន្រ្តីថ្មី និងឧបទ្វីបកូរ៉េ កំពុងត្រៀមទប់ទល់ខ្យល់ព្យុះទីហ្វុង Maysak។ នេះ ជាកម្មវិធីវីអូអេ៦០ អាស៊ី សម្រាប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០៕
នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe ប្រកាសលាឈប់ពីតំណែងដោយសារបញ្ហាសុខភាពចុះខ្សោយ ហើយនឹងប្រទេសកូរ៉េខាងត្បូង កំពុងរឹតបន្តឹងលើការរក្សាគម្លាតពីគ្នានៅជុំវិញរដ្ឋធានី។ នេះ ជាកម្មវិធីវីអូអេ៦០ អាស៊ី សម្រាប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០៕
ព័ត៌មានផ្សេងទៀត
No media source currently available