ពួកអ្នកវិទ្យាសាស្ត្រអាកាសធាតុនិយាយថា កាលពីសប្តាហ៍ថ្មីៗនេះ មានធាតុអាកាសក្តៅបំផុតទូទាំងពិភពលោកហើយទំនងជាក្តៅបំផុតក្នុងរយៈពេល១សែនឆ្នាំកន្លងមកនេះ។
សមាជិកសភាសហរដ្ឋអាមេរិកកំពុងពិនិត្យមើលសំណើរបស់រដ្ឋបាលលោកប្រធានាធិបតី Joe Biden ដើម្បីបន្តកិច្ចព្រមព្រៀងរយៈពេល ២០ ឆ្នាំជាមួយប្រទេសដីកោះប៉ាស៊ីហ្វិកចំនួន ៣។ គោលដៅនៃកិច្ចព្រមព្រៀងនេះគឺដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិននៅក្នុងតំបន់។
ពលរដ្ឋអាមេរិកាំងដែលមានអាយុ១៨ឆ្នាំឡើងទៅ នៃក្រុមមនុស្សវ័យក្មេងជំនាន់ Z ដែលកើតចាប់ពីឆ្នាំ១៩៩៦មក អាចមានសិទ្ធិបោះឆ្នោតប្រធានាធិបតីអាមេរិកជាលើកដំបូង នៅឆ្នាំ២០២៤ខាងមុខ។
ពលឯក Travis King បានរត់ចូលក្នុងប្រទេសកូរ៉េខាងជើងខណៈដែលធ្វើដំណើរកម្សាន្តស៊ីវិលមួយនៅតំបន់គ្មានកងទ័ពកាលពីថ្ងៃអង្គារ មួយថ្ងៃបន្ទាប់ពីជននោះត្រូវចាកចេញទៅកាន់បន្ទាយយោធាមួយកន្លែងនៅក្នុងសហរដ្ឋអាមេរិក។
អាកាសធាតុមិនប្រែប្រួលខ្លាំងនៅរដ្ឋ California សហរដ្ឋអាមេរិកលើកទឹកចិត្តឱ្យមានការធ្វើសកម្មភាពនៅក្រៅផ្ទះ ហើយសម្រាប់អ្នកស្រុកជាច្រើន បរិស្ថានធម្មជាតិរបស់រដ្ឋនេះ ជាការបារម្ភយ៉ាងខ្លាំងរបស់ពួកគេ។
ក្រុមសិទ្ធិមនុស្សជនជាតិភាគតិច Uyghur ក្នុងរដ្ឋធានីវ៉ាស៊ីនតោនកំពុងអំពាវនាវឲ្យរដ្ឋាភិបាលជុំវិញពិភពលោកប្រឆាំងនឹងរដ្ឋាភិបាលក្រុងប៉េកាំង។
មានតែ១០ភាគរយនិយាយថា លទ្ធិប្រជាធិបតេយ្យកំពុងដំណើរការល្អឬល្អណាស់ ខណៈដែល៤០ភាគរយនិយាយថា លទ្ធិប្រជាធិបតេយ្យកំពុងដំណើរការល្អបង្គួរ។
អ្នកស្រី Yellen បានជួបជាមួយនឹងរដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌាអ្នកស្រី Nirmala Sitharaman នៅក្រៅកិច្ចប្រជុំរបស់ក្រុមប្រទេស G-20 នៅក្នុងប្រទេសឥណ្ឌា។
រដ្ឋសភាអាមេរិកកាលពីសប្តាហ៍មុន បានអនុម័តយល់ព្រមនូវកញ្ចប់ថវិកាការពារជាតិ ដែលមានទឹកប្រាក់៨៨៦ពាន់លានដុល្លារអាមេរិកដោយសំឡេងប្រកៀកប្រកិតគ្នា។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden មានប្រសាសន៍ថា លោកចង់ធ្វើឱ្យប្រាកដថា ពលរដ្ឋអាមេរិកាំងគ្រប់រូបមានប្រព័ន្ធInternetល្បឿនលឿនប្រើប្រាស់។ អ្នកយកព័ត៌មានរបស់ VOA អ្នកស្រី Julie Taboh បានរាយការណ៍ថា ៕
ក្នុងតំបន់ក្រុងចិននៅទីក្រុងញូវយ៉ក ការអភិវឌ្ឍមានន័យថាហាងជំនួញតូចៗខ្លះ កំពុងរីកចម្រើន ស្របពេលដែលហាងតូចៗឯទៀតកំពុងតស៊ូដើម្បីងើបឡើងវិញ ក្រោយការរាតត្បាតជំងឺកូវីដ។ នាង Tina Trinh រាយការណ៍អំពីរឿងនេះ។ លោក សាយ មុន្នី សូមជូនសេចក្តីប្រែសម្រួល។
ព័ត៌មានផ្សេងទៀត