ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបច្ចុប្បន្ន លោក W. Patrick Murphy នឹងបញ្ចប់មុខតំណែងរបស់លោកនាពេលឆាប់ៗនេះ បន្ទាប់ពីបានបំពេញការងារនៅប្រទេសកម្ពុជាអស់រយៈពេល៥ឆ្នាំ។
ប្រធានាធិបតីសហរដ្ឋអាមេរិក ប្រកាសវិធានការយ៉ាងធំដើម្បីជួយសម្រួលដល់តំបន់ហ្កាហ្សា ជំរុញការផ្តល់មូលនិធិសម្រាប់កិច្ចខិតខំប្រឹងប្រែងធ្វើសង្រ្គាមការពារខ្លួនរបស់អ៊ុយក្រែន និងដើម្បីព្រមានដល់ពលរដ្ឋនៅទូទាំងប្រទេសអំពីការគំរាមកំហែងដែលបង្កឡើងដោយលោក Donald Trump។
លោកបានថ្លែងនៅជិតបញ្ចប់សុន្ទរកថារបស់លោកថា៖ «ខ្ញុំឃើញអនាគតមួយ ដែលយើងការពារប្រជាធិបតេយ្យ មិនមែនបំផ្លាញវាទេ។ ខ្ញុំឃើញពីអនាគតមួយ ដែលយើងស្តារឡើងវិញនូវសិទ្ធិដើម្បីជ្រើសរើសនិងការពារសេរីភាព មិនមែនដកវាចេញនោះឡើយ»។
នៅក្នុងសុន្ទរកថារបស់លោកនៅយប់នេះ លោក Biden នឹងថ្លែងនៅមុខសភាទាំងពីរថ្នាក់ ដើម្បីទាក់ទាញអ្នកបោះឆ្នោតឱ្យឃើញថា លោកកំពុងប្រយុទ្ធការពារលទ្ធិប្រជាធិបតេយ្យពីលោក Trump
លោក Biden ដែលជាប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតឆ្នាំនេះ កំពុងកែសម្រួលរបៀបវារៈសេដ្ឋកិច្ចដែលលោកបានជំរុញតាំងពីការប្រកួតយកតំណែងប្រធានាធិបតីឆ្នាំ ២០២០ មក ដោយលោកកំពុងព្យាយាមបង្ហាញថា លោកកំពុងដោះស្រាយក្តីបារម្ភរបស់អ្នកបោះឆ្នោតអំពីចំណាយរស់នៅប្រចាំថ្ងៃ។
រដ្ឋលេខាធិការកងទ័ពជើងគោកលោកស្រី Christine Wormuth បាននិយាយថា លោកស្រី និងអគ្គមេបញ្ជាការកងទ័ពជើងគោកលោកនាយឧត្តមសេនីយ៍ Randy George បានកាត់បន្ថយតួនាទីការងារដែលនៅទំនេរ ឬមានច្រើនជ្រុល។
លោកត្រូវគេរំពឹងថានឹងពិភាក្សាប្រធានបទនានា ដូចជាហេដ្ឋារចនាសម្ព័ន្ធ តម្លៃឱសថ បំណុលរបស់និស្សិត សិទ្ធិនៃការពន្លូតកូន និងការត្រួតត្រាអាវុធ។
នៅថ្ងៃចន្ទនេះ អនុប្រធានាធិបតីសហរដ្ឋអាមេរិកអ្នកស្រី Kamala Harris នឹងទទួលជួបពិភាក្សាជាមួយមន្ត្រីមួយរូបនៃគណៈរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសង្គ្រាមរបស់អ៊ីស្រាអែលដែលកំពុងធ្វើទស្សនកិច្ចនៅរដ្ឋធានីវ៉ាស៊ីនតោន។
ក្នុងទីក្រុង Arlington រដ្ឋ Virginia សហរដ្ឋអាមេរិក គម្រោងគំនិតផ្ដួចផ្ដើមសារព័ត៌មាន មិនត្រឹមបង្រៀនសិស្សពីវិជ្ជាជីវៈសារព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់ព័ត៌មានក្នុងស្រុកដល់សហគមន៍ផងដែរ។
ប្រធានរដ្ឋសភាលោក Mike Johnson និយាយថា ក្រុមអ្នកចរចាបានបញ្ចប់ច្បាប់ចំណាយប្រចាំឆ្នាំចំនួន ៦ ដែលនឹងផ្តល់ថវិការដល់ដំណើរការរបស់ទីភ្នាក់ងារសហព័ន្ធ និង«ជិតទៅដល់ការសម្រេចបានកិច្ចព្រមព្រៀងចុងក្រោយមួយលើច្បាប់ចំណាយផ្សេងទៀត»។
លោកវេជ្ជបណ្ឌិត Kevin O'Connor វេជ្ជបណ្ឌិតរបស់លោកប្រធានាធិបតី Joe Biden ថាលោកប្រធានាធិបតីជា«មនុស្សប្រុសម្នាក់អាយុ៨១ឆ្នាំមានសុខភាពល្អ សកម្មនិងមាំទាំដែលនៅតែស័ក្តិសមនឹងបំពេញមុខនាទីជាប្រធានាធិបតីដោយជោគជ័យ»។
ព័ត៌មានផ្សេងទៀត