រូបភាពជុំវិញពិភពលោកសម្រាប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៥ មានមកពីប្រទេសអង់គ្លេស ជប៉ុន អេស៉្បាញ ចិន ឥណ្ឌា រុស្សី អាល្លឺម៉ង់ និងតួកគី។
ព្រះរាជពិធីដង្ហែព្រះរាជគោរមងារកិត្តិយស "ព្រះស្រីលោកធម្មិករាជ" ថ្វាយព្រះមហាក្សត្រសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី នាព្រឹកថ្ងៃទី៣ មិថុនា ២០១៥ នៅមុខព្រះបរមរាជវាំង។ ព្រះគោរមងារនេះ ត្រូវបានបង្កើតឡើងនៅខែធ្នូ ឆ្នាំ២០១៤ ក្នុងពិធីប្រជុំព្រះពុទ្ធសាសនាលើពិភពលោកនៅប្រទេសជប៉ុន មានន័យថា « ព្រះរាជាមានគុណធម៌ដ៏ខ្ពង់ខ្ពស់បំផុត ជាគំរូក្នុងការប្រតិបត្តិ និងផ្សព្វផ្សាយព្រះធម៌ព្រះពុទ្ធលើសកលលោក » ។
«ព្រះនាងផាមីណាទេវី» ជារឿងដែលច្នៃចេញពីរឿង «ខ្លុយវេទមន្ត» របស់លោក Mozart បានបង្ហាញពីទស្សនៈអំពីស្រ្តីនិងបុរស ក្នុងការស្វែងរកសុភមង្គលតាមរយៈ ការដឹកនាំនិងដើរតាម ក៏ដូចជាការពន្យល់និងចេះស្តាប់គ្នាទៅវិញទៅមក។
ឥណ្ឌូនេស៊ីនិងម៉ាឡេស៊ីយល់ព្រមផ្តល់ជម្រកបណ្តោះអាសន្នដល់ជនចំណាកស្រុក ជាជនភៀសខ្លួននិងរងគ្រោះដោយសារការជូញដូរមនុស្ស ដែលជាប់គាំងនៅសមុទ្ររាប់ពាន់នាក់។
អង្គការសហប្រជាជាតិកំពុងតែបន្ថែមសំពាធទៅលើរដ្ឋាភិបាលរបស់ប្រទេសក្នុងអាស៊ីអាគ្នេយ៍ ដែលបានព្រងើយកន្តើយក្នុងការជួយសង្គ្រោះជនភៀសខ្លួន និងជនអន្តោប្រវេសន៍នៅលើសមុទ្រ បន្ទាប់ពីមានការបង្ក្រាបលើក្រុមជួញដូរមនុស្សនោះ។
ដូនជី៤នាក់ ដែលក្នុងនោះមាន២នាក់ជាជនជាតិប៉ាឡេស្ទីន បានក្លាយជាសន្តី (saint) ថ្មីចុងក្រោយនៅក្នុងសាសនាគ្រិស្តនិកាយរ៉ូម៉ាំងកាតូលិក។ សម្តេចសង្ឃកាតូលិក ប៉ាប ហ្រ្វង់ស៊ីស (Pope Francis) បានដឹកនាំពិធីសាសនាតែងតាំងពួកគេនៅឯបុរីវ៉ាទីកង់។
ពិព័រណ៍រូបថត «មិនមានអ្នកណាម្នាក់គួរធ្វើការបែបនេះទេ» ត្រូវបានដាក់តាំងបង្ហាញនៅភោជនីយដ្ឋាន Foreign Correspondent of Phnom Penh បង្ហាញពីស្រ្តីដែលបម្រើការងារតាមផ្ទះត្រូវរងគ្រោះពីការរំលោភបំពាននិងរងអំពើហិង្សាពីសំណាក់ម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី៧ ខែឧសភារហូតដល់ថ្ងៃទី៧ ខែមិថុនា។
រូបភាពជុំវិញពិភពលោក ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៥ មានមកពីប្រទេស ជប៉ុន បេឡារុស ចិន Beirut អង់គ្លេស កូសូវ៉ូ ប៊ូរុនឌី សហរដ្ឋអាមេរិក អារ៉ាប់រួម និងកូរ៉េខាងជើង។
ពិព័រណ៍ជំនាញសិក្សានិងការងារគឺជាកម្មវិធីមួយដែលធ្វើឡើងដើម្បីផ្តល់ឱកាសដល់សិស្សានុសិស្សក្នុងការទទួលបានព័ត៌មាននិងវិធីសាស្រ្តនៃការជ្រើសរើសជំនាញសិក្សានិងស្វែងរកការងារដែលសមស្របនឹងទីផ្សារក៏ដូចជាចំណង់ចំណូលចិត្ត។
ម្ចាស់ចំការកាហ្វេនៅក្នុងខេត្តមណ្ឌលគិរីនិយាយថា កាហ្វេកំពុងតែមានតម្រូវការពីទីផ្សារ ខណៈការផ្គត់ផ្គង់នៅមានកម្រិតនៅឡើយ។
ការប៉ះទង្គិចនៅតាមផ្លូវបានផ្ទុះឡើងកាលពីថ្ងៃច័ន្ទ ក្នុងទីក្រុង Baltimore រដ្ឋ Maryland ប៉ុន្មានម៉ោងបន្ទាប់ពីបុណ្យសពរបស់លោក Freddie Gray អាយុ២៥ឆ្នាំ ជាបុរសស្បែកខ្មៅដែលស្លាប់ដោយរបួសឆ្អឹងខ្នងយ៉ាងអាថ៌កំបាំង នៅពេលដែលត្រូវបានឃុំខ្លួនកាលពីដើមខេត្តនេះ។
រូបភាពនៃកិច្ចជួយសង្រ្គោះបន្ទាប់ពីការរញ្ជួយផែនដីកម្រិត៧.៩ រ៉ិចទ័រ កាលពីថ្ងៃសៅរ៍ នៅក្នុងប្រទេសនេប៉ាល់។