អង្គជំនុំជម្រះតុលាការកំពូលបានបង្គាប់ឲ្យអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហមចាប់ផ្តើមដំណើរការកាត់ទោសសំណុំរឿង០០២វគ្គទី២ជាបន្ទាន់។
ក្រុមមន្ត្រីសាលាក្តីខ្មែរក្រហមក្នុងអង្គភាពគាំពារជនរងគ្រោះបានអះអាងថា ខ្លួនបានទទួលពាក្យបណ្តឹងថែមទៀតពីពលរដ្ឋខ្មែរកម្ពុជាក្រោមដែលសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីក្នុងសំណុំរឿង០០៣ និង០០៤។
អ្នកភូមិបឹងកក់ត្រូវកម្លាំងសន្តិសុខវាយបំបែកកាលពីថ្ងៃពុធ នៅមុខសាលាក្រុងភ្នំពេញ នៅពេលជនរងគ្រោះតវ៉ាប្រឆាំងនឹងការរឹបអូសដីធ្លីយកទៅឲ្យក្រុមហ៊ុនចិននិងសេដ្ឋីខ្មែរក្នុងស្រុកដែលស្និទ្ធនឹងរដ្ឋាភិបាល។ ប៉ូលិសឲ្យដឹងថា មនុស្ស៤នាក់រងរបួស និងអ្នកភូមិម្នាក់ត្រូវចាប់ខ្លួន។ ប៉ូលិសបង្ក្រាបបាតុកម្មនិងកម្លាំងសន្តិសុខខណ្ឌដូនពេញបានបំបែកអ្នកភូមិបឹងកក់ និងបុរីកីឡាប្រហែល១០០នាក់ដែលបិទផ្លូវមុខសាលាក្រុងភ្នំពេញ។ ទីភ្នាក់ងារព័ត៌មាន Reuters រាយការណ៍ ហើយលោកពិន ស៊ីសុវណ្ណប្រែសម្រួល៕
ការកាត់ក្តីក្នុងវគ្គទីមួយបានជួបបញ្ហាថវិកាជាច្រើនលើកនៅផ្នែកភាគីជាតិ ហើយបានបង្កឲ្យមានការធ្វើកូដកម្មរបស់ក្រុមបុគ្គលិកផ្នែកបកប្រែភាសា។
ក្រុមមេធាវីការពារក្តីបានពណ៌នាពាក្យបណ្តឹងប្រឆាំងនឹងកូនក្តីរបស់ខ្លួនថាជាឆាកល្ខោនមួយដែលគេបានសម្រេចលទ្ធផលទុកជាមុនរួចទៅហើយ។
នៅក្នុងសវនការសន្និដ្ឋានបញ្ចប់នៅថ្ងៃព្រហស្បត្តិ៍នេះ នួន ជា អះអាងសារជាថ្មីថា គាត់មិនមានការទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មក្នុងរបបដែលគាត់គ្រប់គ្រងអំណាចនោះទេ។
សហព្រះរាជអាជ្ញាអន្តរជាតិនៅថ្ងៃពុធនេះបានការពារការចោទប្រកាន់របស់ខ្លួនលើជនជាប់ចោទអតីតមេដឹកនាំខ្មែរក្រហមនួនជានិងខៀវសំផនដោយសង្កត់ធ្ងន់ពីការទទួលខុសត្រូវរបស់ពួកគេក្នុងសហឧក្រិដ្ឋកម្មរួម។ សហឧក្រិដ្ឋកម្មរួមដែលបទចោទអនុញ្ញាតឲ្យធ្វើការចោទប្រកាន់ប្រឆាំងនឹងសមាជិកនៃក្រុមដែលទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មដូចជាឧក្រិដ្ឋកម្មសង្គ្រាមឬឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិជាដើមបើទោះជាមិនមានភស្តុតាងថាជនជាប់ចោទបានចូលរួមបទឧក្រិដ្ឋនោះដោយផ្ទាល់ខ្លួនក៏ដោយ។ លោកគង់សុឋានរិទ្ធរាយការណ៍ពីរាជធានីភ្នំពេញ៕
ការជម្លៀសប្រជាជននិងគោលនយោបាយបោសសម្អាតទាហាន និងមន្ត្រីរដ្ឋការសម័យលន់ នល់ គឺជាប្រធានបទនៃការកាត់ក្តីសំណុំរឿង០០២វគ្គទី១។
លោកឡុង នរិន្ទធ្លាប់បានបម្រើការក្នុងក្រសួងការបរទេសខ្មែរក្រហមពីខែមេសាឆ្នាំ១៩៧៥ដល់ខែមករាឆ្នាំ១៩៧៩។
លោក ស៊ុំ ឫទ្ធី អ្នករួចជីវិតម្នាក់ពីគុកខ្មែរក្រហម និងលោក នេត ភក្រ្តា មន្រ្តីនាំពាក្យសាលាក្តីខ្មែរក្រហមចូលរួមបកស្រាយក្នុងកម្មវិធីហេឡូវីអូអេ។
សហមេធាវីអន្តរជាតិរបស់ខៀវ សំផនបានហៅការចោទប្រកាន់របស់សហព្រះរាជអាជ្ញាលើកូនក្តីរបស់ខ្លួនថា ជារឿងក្រៅ«ប្រធានបទ»។
ការកាត់ក្តីសំណុំរឿង០០២វគ្គទី១នេះផ្តោតលើការជម្លៀសប្រជាពលរដ្ឋកម្ពុជាដោយបង្ខំវគ្គទី១នៅខែមេសាឆ្នាំ១៩៧៥និងវគ្គទី២នៅភូមិភាគបូព៌ាចន្លោះពីឆ្នាំ១៩៧៧និងឆ្នាំ១៩៧៨។
ព័ត៌មានផ្សេងទៀត