ភ្នំពេញ —
អតីតបងធំទី២នៃរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហម នួន ជា បានស្នើសុំឲ្យអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែក្រហមដោះលែងរូបគាត់ ឲ្យមានសេរីភាពឡើងវិញ ស្របពេលដែល ខៀវ សំផន ប្រកាសថាគាត់មិនអង្វរតុលាការទេ។
នៅក្នុងសវនការសន្និដ្ឋានបញ្ចប់ការកាត់សេចក្តីសំណុំរឿង០០២ វគ្គទី១នៅថ្ងៃព្រហស្បត្តិ៍នេះ នួន ជា អតីតប្រធានសភាខ្មែរក្រហម អាយុ៨៧ឆ្នាំ អះអាងសារជាថ្មីថា គាត់មិនមានការទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មក្នុងរបបដែលគាត់គ្រប់គ្រងអំណាចនោះទេ។ ប៉ុន្តែគាត់បានប្រកាសទទួលខុសត្រូវផ្នែក«សីលធម៌»សម្រាប់ជនរងគ្រោះនិងសុំឲ្យតុលាការលើកលែងទោស។
«ខ្ញុំសំណូមពរតុលាការមេត្តាសម្រេចឲ្យខ្ញុំបានរួចផុតពីបទចោទប្រកាន់ក្នុងសំណុំរឿងនេះនិងសុំដោះលែងខ្ញុំឲ្យមានសេរីភាពវិញទៅតាមផ្លូវច្បាប់។ ខ្ញុំសូមសុំទោសជាសាធារណៈចំពោះជនរងគ្រោះ ក្រុមគ្រួសារជនរងគ្រោះនិងប្រជាជនកម្ពុជាទាំងមូល។ ហើយខ្ញុំនៅតែប្រកាន់ជំហរទទួលខុសត្រូវលើផ្នែកសីលធម៌ចំពោះការគ្រប់គ្រងមិនបានដិតដល់និងមិនបានគ្រប់ជ្រុងជ្រោយរបស់បក្សកុម្មុយនិស្តកម្ពុជា»។
របបកម្ពុជាប្រជាធិបតេយ្យបានបង្កឲ្យប្រជាជនកម្ពុជាស្លាប់យ៉ាងតិច ១លាន ៧សែននាក់ ចន្លោះពីពាក់កណ្តាលខែមេសាឆ្នាំ ១៩៧៥ ដល់ដើមខែមករាឆ្នាំ១៩៧៩។
នៅក្នុងសេចក្តីថ្លែងការណ៍យ៉ាងស្វាហាប់របស់គាត់ នួន ជា បានរៀបរាប់យ៉ាងវែងអំពីចេតនារបស់ប្រទេសវៀតណាមក្នុងការព្យាយាមគ្រប់គ្រងប្រទេសកម្ពុជា ទាំងផ្នែកយោធា នយោបាយនិងសេដ្ឋកិច្ច។
ជនជាប់ចោទរូបនេះបានទម្លាក់កំហុសទៅប្រទេសកុម្មុយនិស្តវៀតណាម ថាបានប្រើប្រាស់ឧបាយកលដើម្បីសម្លាប់និងបំផ្លាញប្រជាជននិងប្រទេសកម្ពុជា។
មួយវិញទៀត នួន ជា បានបដិសេធតួនាទីដឹកនាំក្នុងកិច្ចការរដ្ឋបាលនិងយោធាដោយអះអាងថាគាត់មានតួនាទីត្រឹមតែផ្នែកនិតិបញ្ញត្តិឬជាប្រធានសភាតែប៉ុណ្ណោះ។ រីឯកិច្ចការទូទៅគឺ ប៉ុល ពត ដែលជានាយករដ្ឋមន្ត្រីជាអ្នកចាត់ចែងនិងសម្រេចជាមួយឧបនាយករដ្ឋមន្ត្រីបួននាក់ផ្សេងទៀត ក្នុងនោះមានទាំង អៀង សារី ផងដែរ។
ត្រូវបានគេស្គាល់ថាជាមេមនោគមវិជ្ជារបស់ខ្មែរក្រហម នួន ជា បានច្រានចោលការចោទប្រកាន់របស់សហព្រះរាជអាជ្ញាចំពោះការទទួលខុសត្រូវក្នុងការជម្លៀសនិងការសម្លាប់អតីតទាហាន លន់ ណុល នៅទួលពោធិ៍ជ្រៃ ខេត្តពោធិសាត់ ដោយបានលើកឡើងថា ការជម្លៀសប្រជាជនវគ្គទី២ និងការសម្លាប់ប្រជាជននៅតាមមូលដ្ឋានគឺជាការទទួលខុសត្រូវនៃក្រុមកម្មាភិបាលខ្មែរក្រហមតាមតំបន់រៀងៗខ្លួន។
«ខ្ញុំមិនបានធ្វើផែនការប្រព្រឹត្តិបទល្មើស បើទោះជាខ្ញុំមានតួនាទីជាអនុលេខាបក្សកុម្មុយនិស្តកម្ពុជានិងប្រធានសភាតំណាងប្រជាជនកម្ពុជា។ ខ្ញុំមិនដឹងអំពីការប្រព្រឹត្តិបទល្មើសនៅតាមមូលដ្ឋាននោះទេ។ ទើបតែនៅជិតចុងបញ្ចប់នៃរបបកម្ពុជាប្រជាធិបតេយ្យ ទើបខ្ញុំបានដឹងអំពីអំពើក្បត់របស់មេដឹកនាំនៅតាមភូមិភាគ តំបន់និងមូលដ្ឋានខ្លះ ដែលមានបំណងបំផ្លាញបក្សកុម្មុយនិស្តកម្ពុជា»។
ជាមួយគ្នានេះ ខៀវ សំផន អតីតប្រមុខរដ្ឋខ្មែរក្រហមក៏បានប្រកែកមិនទទួលយកការទទួលខុសត្រូវលើឧក្រិដ្ឋកម្មដែលបានកើតឡើងនោះ ដោយអះអាងដូច នួន ជា ដែរថាគាត់គ្មានអំណាចសម្រេចកិច្ចការបែបណានោះទេ។ មួយវិញទៀត ខៀវ សំផន បានប្រកាសមិនអង្វរតុលាការទេ។
«ខ្ញុំមិនដែលប្រាថ្នាឬក៏បានសម្រេចជម្លៀសប្រជាជនអ្វីទាល់តែសោះ។ ហើយខ្ញុំក៏មិនដែលប្រាថ្នាឬសម្រេចឲ្យមានការកាប់សម្លាប់អ្វីទាល់តែសោះ។ដោយហេតុថាខ្ញុំមិនបានដឹងព្រឹត្តិការណ៍ដែលកើតឡើងជាបន្តបន្ទាប់ណាមួយ ខ្ញុំគ្មានហេតុផលអ្វីទៅលន់តួចំពោះការបង្ខំដាច់ណាត់មកលើខ្ញុំនោះដែរ»។
ថ្វីបើខៀវ សំផន មិនបានថ្លែងសុំការលើកលែងទោសពីតុលាការ ក៏ជនជាប់ចោទវ័យ៨២ឆ្នាំរូបនេះនិយាយយ៉ាងរឹងមាំថា គាត់សង្ឃឹមថាក្រុមចៅក្រមនឹង«ស្វែងរកយុត្តិធម៌»សម្រាប់រូបគាត់។
ការស្វែងរកយុត្តិធម៌ដែលសហមេធាវីបរទេសរបស់គាត់បញ្ជាក់ក្នុងសន្និសិទកាសែតក្រោយពីសវនាការថា គឺខៀវ សំផន ជឿថាគាត់អាចនឹងត្រូវគេដោះលែង។
ក្រុមសហព្រះរាជអាជ្ញាបានប្រកាសថា ការបញ្ចប់ការកាត់ទោសសំណុំរឿង០០២វគ្គទី១ គឺជាដំណាក់កាលយ៉ាងសំខាន់មួយសម្រាប់ប្រជាពលរដ្ឋកម្ពុជា។
ដោយឡែកអ្នកស្រី ឱម ចន្ថា ដើមបណ្តឹងរដ្ឋប្បវេណីម្នាក់ក្នុងសំណុំរឿង០០២និយាយទាំងយំអណ្តឺតអណ្តក់ហើយបានទាមទារឲ្យតុលាការដាក់ទោសជនជាប់ចោទអស់មួយជីវិត។
«បើទោះជាដាក់គុកគាត់មួយជីវិតក៏នៅមិនអស់ចិត្តដែរ។ ប៉ុន្តែធ្វើម៉េចមួយជីវិតគឺចប់ហើយ។ បើដោះលែងទៅមិនរួចទេ។ ខ្ញុំវេទនារហូតចោលប្តី នៅជាមួយកូនមួយហ្វូង។នៅមេម៉ាយរហូតឥឡូវ»។
ប្តីនិងបងប្រុសរបស់អ្នកស្រី ឱម ចន្ថា ត្រូវពួកខ្មែរក្រហមបណ្តើរយកទៅបាញ់ចោលនៅក្បែរភូមិរបស់អ្នកស្រីក្នុងខេត្តកំពង់ចាម។
សហព្រះរាជអាជ្ញាបានស្នើឲ្យមានការដាក់ទោសជនជាប់ចោទ នួន ជា និងខៀវ សំផន ឲ្យជាប់ពន្ធនាគារអស់មួយជីវិត។
ប៉ុន្តែលោកចៅក្រម និល ណុន ប្រធានអង្គជំនុំជម្រះសាលាដំបូងប្រកាសថាសាលាដំបូងមិនទាន់កំណត់កាលបរិចេ្ឆទប្រកាសសាលក្រមនៅឡើយទេ។
តាមគម្រោង សាលក្រមនៃសវនាការវគ្គទី១នៃសំណុំរឿង០០២នេះនឹងត្រូវប្រកាសនៅពាក់កណ្តាលឆ្នាំ២០១៤៕