លោក Ruediger Krech ប្រធានផ្នែកលើកកម្ពស់សុខភាពនៅអង្គការសុខភាពពិភពលោក បាននិយាយថា៖ «វាជាការកើនឡើងគួរឱ្យព្រួយបារម្ភក្នុងរយៈពេល ៤ ទៅ ៥ ឆ្នាំចុងក្រោយនេះ។ នោះហើយជាមូលហេតុដែលយើងប្រកាសអំពីរឿងដែលគួរឱ្យព្រួយបារម្ភនេះ»។
កាលពីឆ្នាំទៅ អង្គការសុខភាពពិភពលោក WHO បានឆ្លើយតបនឹងភាពអាសន្នធ្ងន់ធ្ងរចំនួន៦៥ករណី រាប់តាំងពីការរញ្ជួយផែនដី ដល់សង្គ្រាមនិងបញ្ហាអសន្តិសុខ។ ភាពអាសន្ននៃសុខភាពសាកលស្ថិតក្នុងរបៀបវារៈកំពូលនៃកិច្ចប្រជុំប្រចាំឆ្នាំនេះរបស់អង្គការនេះ។
លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក WHO បាននិយាយថា មានសេចក្តីរាយការណ៍ថា មានមនុស្សស្លាប់ជិត១ម៉ឺននាក់កាលពីខែធ្នូ ខណៈការចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យក្នុងអំឡុងខែកន្លងទៅនេះ មានការកើនឡើងដល់៤២ភាគរយ នៅក្នុងប្រទេសជិត៥០ ដែលភាគច្រើនស្ថិតនៅទ្វីបអឺរ៉ុបនិងអាមេរិក។
សេចក្តីប្រកាសនេះបានឲ្យដឹងថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបង្ហាញពីការរកឃើញវីរុសបំប្លែងថ្មីប្រភេទ Omicron JN.1 ចំនួន ៤ ករណី ហើយបច្ចុប្បន្ននេះអ្នកជំងឺទាំង ៤ នាក់ បានទទួលការព្យាបាលជាសះស្បើយទាំងអស់គ្នា ប៉ុន្តែពួកគេបន្តធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន។
មន្ត្រីជាន់ខ្ពស់អង្គការសុខភាពពិភពលោក WHO បានព្រមានពីការហក់ឡើងខ្ពស់នៃជំងឺគ្រុនឈាមនៅជុំវិញពិភពលោក ដែលបានកើនឡើងជាង ១០ដងនៅក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ និងថាកត្តានេះ បណ្តាលមកពីការប្រែប្រួលអាកាសធាតុ បញ្ហាសង្គម បរិស្ថាន កំណើនប្រជាជន និងការធ្វើដំណើរជាដើម
អ្នកតាមដានបានជំរុញឱ្យមន្ត្រីតាមព្រំដែនត្រួតពិនិត្យទំនិញនាំចូលពីប្រទេសជិតខាងឱ្យបានដិតដល់ ក្រោយសាច់បង្កកប្រមាណ ៣៧ម៉ឺនគីឡូក្រាម ឬស្មើ៣៧០តោន ត្រូវបានមន្ត្រីនៃក្រសួងកសិកម្ម រកឃើញក្នុងឃ្លាំងមួយកន្លែងក្នុងរាជធានីភ្នំពេញ
ក្រសួងបញ្ជាក់ថាស្រ្តីម្នាក់ អាយុ២១ឆ្នាំ រស់នៅក្នុងភូមិត្រពាំងឫស្សី ឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត បានឆ្លងជំងឺផ្តាសាយបក្សី ហើយត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត
ការសិក្សាមួយរបស់អង្គការ UNICEF និង UNFPA ដែលជាបណ្តាញរបស់អង្គការសហប្រជាជាតិរកឃើញថា ក្មេងជំទង់នៅកម្ពុជាម្នាក់ក្នុងចំណោម៧នាក់ដែលមានអាយុចន្លោះពី១០ទៅ១៩ឆ្នាំ ទទួលរងវិបត្តិផ្លូវចិត្តបណ្តាលមកពីការបិទសាលារៀនអំឡុងវិបត្តិជំងឺកូវីដ១៩។
ក្រសួងសុខាភិបាលណែនាំឱ្យប្រជាពលរដ្ឋអនុវត្តវិធានការការពារជំងឺឆ្លងភ្នែកក្រហម ដើម្បីបញ្ចៀសការរាលដាលបន្តពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតចូលក្នុងសហគមន៍។
អ្នកឃ្លាំមើលសង្គមយល់ថា ការបិទនេះអាចពង្រឹងការផ្តល់សេវារបស់មន្ទីរសម្រាកព្យាបាលឯកជនផ្សេងទៀត ខណៈអ្នកគ្រប់គ្រងមន្ទីរសម្រាកព្យាបាលដែលត្រូវបានបិទមិនពេញចិត្តនឹងការសម្រេច។
កុមារម្នាក់នោះជាមនុស្សទី៣ ដែលស្លាប់ដោយសារជំងឺបំផ្លាញផ្លូវដង្ហើម H5N1 នៅឆ្នាំ២០២៣ នេះ។ កាលពីសប្តាហ៍មុន មនុស្សម្នាក់នៅខេត្តស្វាយរៀងបានស្លាប់ដោយសារជំងឺនេះ។
ថ្នាំជក់សម្លាប់មនុស្សជាង ៨ លាននាក់ជារៀងរាល់ឆ្នាំ ដែលភាគច្រើននៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម ដែលមានប្រហែល ៨០% នៃអ្នកប្រើប្រាស់ថ្នាំជក់ ១,៣ ពាន់លាននាក់របស់ពិភពលោក។ អង្គការសុខភាពពិភពលោកបានអំពាវនាវឱ្យសាលារៀនការពារសិស្សានុសិស្សពីផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំជក់។
ព័ត៌មានផ្សេងទៀត
No media source currently available