របាយការណ៍របស់ធនាគារពិភពលោកថា គម្លាតគ្នារវាងកំណើនប្រាក់ចំណូលរបស់មនុស្សម្នាក់ៗក្នុងក្រុមប្រទេសក្រីក្របំផុតនិងក្រុមប្រទេសមានធនធានច្រើនបំផុតមានធំជាងមុនក្នុងពេល ៥ ឆ្នាំកន្លងទៅនេះ។
សេដ្ឋកិច្ចចិនដែលជាសេដ្ឋកិច្ចធំជាងគេបង្អស់ទីពីរនៅលើពិភពលោកនេះបានរីកចម្រើនក្នុងល្បឿន ៥,៣% ប្រចាំឆ្នាំនៅរវាងខែមករានិងខែមីនាឆ្នាំនេះ ដោយរីកចម្រើនហួសការព្យាករណ៍ទុករបស់អ្នកវិភាគនានាដែលបានព្យាករណ៍ថា សេដ្ឋកិច្ចចិននឹងរីកចម្រើនក្នុងកម្រិតប្រហែល ៤,៨%។
គិតត្រឹមខែធ្នូ ឆ្នាំ២០២៣ ប្រជាពលរដ្ឋខ្មែរជិត៥លាននាក់ឬស្មើជិត៥០%នៃពលរដ្ឋខ្មែរសរុបដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ បានខ្ចីលុយពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ក្នុងទំហំប្រមាណ៥៧ពាន់លានដុល្លារអាមេរិក។
លោកបញ្ជាក់ទៀតថា កម្ពុជាគឺជាប្រទេសដៃគូដ៏រស់រវើក និងទាក់ទាញក្នុងសហគមន៍អាស៊ាន ដោយទីតាំងប្រកបដោយឧត្តមភាពរបស់កម្ពុជាបានផ្តល់នូវការតភ្ជាប់ដោយរលូននៅទូទាំងតំបន់ និងបង្កើតឱ្យមានប្រព័ន្ធអេកូឡូស៊ីនៃកិច្ចសហការ ដែលផ្ដោតលើការផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងសុខុមាលភាពរួមក្នុងតំបន់។
បច្ចុប្បន្ននេះមានក្រុមហ៊ុនប្រហែល១៦០ ត្រូវបានរាប់បញ្ចូលក្នុងចំណោមសមាជិករបស់ខ្លួន រួមទាំងក្រុមហ៊ុន Google, Coca-Cola និង GE ។
បើធៀបនឹងឆ្នាំ ២០២២ បំណុលបរទេសនេះបានកើនឡើងជាង ១ពាន់លានដុល្លារអាមេរិក ឬស្មើនឹងជាង ១០%។
សេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា ចេញផ្សាយកាលពីរសៀលថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៤ បានឱ្យដឹងថា ធនាគារជាតិសហការណ៍ជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើគ្រប់ខេត្ត-ក្រុង នឹងរៀបចំយុទ្ធនាការ «ស្រលាញ់ប្រាក់រៀល» ដោយទទួលប្តូរក្រដាសប្រាក់រៀល«ចាស់ ទក់ រហែក»។
ប្រទេសកម្ពុជាកំពុងចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច ដែលអាចធ្វើឱ្យប្រទេសនេះ ត្រូវមានការសម្របខ្លួនទៅនឹងលក្ខខណ្ឌថ្មីៗរបស់ប្រទេសជាដៃគូពាណិជ្ជកម្ម តួយ៉ាងដូចជាសហគមន៍អឺរ៉ុប ដែលបានរៀបចំឱ្យមានប្រព័ន្ធអនុគ្រោះពន្ធថ្មីមួយទៀតហៅថា GSP Plus។
អ្នកវិភាគលើកឡើងថា បញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជានៅតែជាក្តីបារម្ភសម្រាប់ជប៉ុនដែលជាសម្ពន្ធមិត្តរបស់សហរដ្ឋអាមេរិក។
កម្មករនៅរោងចក្រកាត់ដេរ Y&W Garment Co. Ltd រាជធានីភ្នំពេញបានចេញតវ៉ាទាមទាររកដំណោះស្រាយ ក្រោយថៅកែជនជាតិចិនមិនបានបើកប្រាក់ឈ្នួល ជូនកម្មករជាង៤ពាន់នាក់ ខណៈថៅកែរត់ចោលរោងចក្រ ដោយមិនបានជូនដំណឹង។
ប្រជាពលរដ្ឋដែលអះអាងថា ជាអ្នករងគ្រោះ ប្រាប់វីអូអេថា ពួកគេបានដាក់លុយជាមួយក្រុមហ៊ុនមួយនេះ ដើម្បីទទួលបានការប្រាក់ខ្ពស់ដែលក្រុមហ៊ុនធានាថាឱ្យ៣ទៅ៥%ក្នុងមួយខែ ប៉ុន្តែរឿងនេះមិនបានកើតឡើងដូចការសន្យាទេ។
ព័ត៌មានផ្សេងទៀត
No media source currently available