ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា នៅពេលនោះ អ្នកដែលជិះនៅលើឧទ្ធម្ភាគចក្រនោះកំពុងធ្វើដំណើរត្រឡប់ទៅប្រទេសអ៊ីរ៉ង់វិញពីពិធីសម្ពោធគម្រោងទំបន់វារីអគ្គិសនីមួយនៅជាប់ព្រំដែនជាមួយនឹងប្រទេសអាស៊ែបៃហ្សង់ ដែលនៅទីនោះពួកគេបានជួបជាមួយនឹងប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev។
គណបក្សនយោបាយចំនួន ៥ ដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតអសកលនេះមានគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកំពុងគ្រប់គ្រងប្រទេស គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ។
នៅក្នុងការអត្ថាធិប្បាយលើបណ្តាញសង្គមហ្វេសប៊ុក លោក ហ៊ុន សែន បានបង្ហាញភាពភ្ញាក់ផ្អើល ក្រោយបានឃើញជនជាតិវៀតណាមមួយចំនួនធំធ្វើការរិះគន់លោកចំៗក្នុងឃ្លីបវីដេអូចំនួន ៤ ដែលលោកបានបង្ហោះនៅលើតិកតុក។
លោក ថាច់ សេដ្ឋា អាយុ ៧០ ឆ្នាំ ជាអ្នកនយោបាយជំទាស់ដែលមានដើមកំណើតខ្មែរក្រោម និងជាប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម។ លោកក៏ជាអតីតសមាជិកព្រឹទ្ធសភាផងដែរ។
លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ត្រូវបានឃុំខ្លួនក្នុងមណ្ឌលកែប្រែម៤ នៅពន្ធនាគារ ក្នុងខេត្តពោធិ៍សាត់ ក្រោមបទចោទ «ញុះញង់បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ពាក់ព័ន្ធនឹងការថ្លែងរបស់លោកនៅប្រទេសជប៉ុន។
អ្នកស្រី Thuong Thi Mai អាយុ ៦៦ ឆ្នាំ ត្រូវបានចោទប្រកាន់ពីគណបក្សថា បានប្រព្រឹត្តកំហុសនិងរំលោភបំពាននៅពេលអ្នកស្រីកាន់តំណែងមួយផ្សេងទៀត ក្នុងចន្លោះឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២១។ នេះបើតាមសេចក្តីថ្លែងការណ៍ ដែលត្រូវបានចេញផ្សាយដោយគណបក្ស។
លោក Putin បានសរសើរដល់ប្រទេសចិននៅក្នុងពិធីតាំងពិព័រណ៍ពាណិជ្ជកម្មចិនរុស្ស៊ី នៅក្នុងទីក្រុង Harbin នៅភាគឦសាន្តប្រទេសចិន ដោយលើកសរសើរពីការរីកចម្រើនពាណិជ្ជកម្មទ្វេភាគី។
បន្ទាប់ពីសកម្មជនថៃម្នាក់បានស្លាប់ ពេលឋិតក្នុងការឃុំឃាំងបន្ទាប់ពីកូដកម្មអត់អាហារអស់រយៈពេលជាច្រើនខែ នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បានសន្យាកាលពីថ្ងៃទី១៥ ខែឧសភាថា រដ្ឋាភិបាលលោកនឹងធ្វើការស៊ើបអង្កេត ហើយលោកបានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់សកម្មជនវ័យក្មេងនោះ។
ភាគីទាំងពីរបានឯកភាពដំឡើងកម្រិតទំនាក់ទំនងរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» និងបានសម្រេចថា នឹងពង្រឹងបន្ថែមទៀតនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន»។
បើទោះបីជាគណបក្សគ្រប់គ្រងអំណាចរបស់នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi មិនបានដាក់បេក្ខជនឈរឈ្មោះក្នុងតំបន់នេះក៏ដោយ ក៏គណបក្សនេះនិយាយថា ខ្លួនបានគាំទ្រគណបក្សសំខាន់ៗក្នុងតំបន់នោះជាការជំនួសវិញ។
ព័ត៌មានផ្សេងទៀត
No media source currently available