ស្ថាបត្យករខ្មែរដ៏ល្បីឈ្មោះ លោក វណ្ណ មូលីវណ្ណ បានទទួលមរណភាពកាលពីព្រឹកថ្ងៃព្រហស្បតិ៍ នៅគេហដ្ឋានរបស់លោកក្នុងខេត្តសៀមរាប។ លោក វណ្ណ មូលីវណ្ណ ជាមនុស្សម្នាក់ដែលមានទំនាក់ទំនងជិតស្និទ្ធនឹងអតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ។ មរណភាពរបស់លោក ជាការបាត់បង់ធនធានមនុស្សរបស់ជាតិ ខណៈលោកបានក្លាយជានិមិត្តរូបនៃស្ថាបត្យកម្មខ្មែរ រហូតមកដល់ពេលនេះ។
លោក វណ្ណ មូលីវណ្ណ ស្ថាបត្យករកម្ពុជាដ៏ល្បីល្បាញមួយរូប ពីសម័យសង្គម រាស្រ្តនិយម បានទទួលមរណភាពនៅអាយុ៩០ឆ្នាំ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ វេលាម៉ោង ៩និង៤៥នាទី នៅឯគេហដ្ឋានរបស់លោកនៅក្នុងខេត្តសៀមរាប។ នេះបើតាមការបញ្ជាក់ពីសមាជិកក្រុមគ្រួសាររបស់លោក។
លោកវណ្ណ មូលីវណ្ បានរួមចំណែកក្នុងការធ្វើទំនើបកម្មរាជធានីភ្នំពេញ ក្នុងសម័យសង្គមរាស្រ្តនិយម នាទសវត្សទី៥០ និង៦០។ ចលនាស្ថាបត្យកម្មរបស់លោកត្រូវបានគេស្គាល់ថាជា ស្ថាបត្យកម្មខ្មែរទំនើប (New Khmer Architecture)។ លោកទើបតែទទួលមរណភាពកាលពីចុងខែកញ្ញា ឆ្នាំ២០១៧ ក្នុងអាយុ៩០ឆ្នាំ។
ក្រុមតន្ត្រីរ៉ក់ ខ្មែរ-អូស្ត្រាលី The Cambodian Space Project ទទួលបានការគាំទ្រខ្លាំងនៅពេលប្រគំតន្ត្រីបង្ហើរចម្រៀង Rock'n'Roll របស់ខ្មែរកាលពីទសវត្សរ៍ឆ្នាំ១៩៦០ និងចម្រៀងបង្កើតថ្មីផ្ទាល់ខ្លួន នៅសាលមហោស្រពសិល្បៈវប្បធម៌ The Kennedy Center ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
លោកអនុប្រធានាធិបតីសហរដ្ឋអាមេរិក Mike Penceបាននិយាយខ្លាំងៗស្តីពីវិបត្តិជនជាតិភាគតិចរ៉ូហ៊ីងយ៉ានៅក្នុងប្រទេសមីយ៉ានម៉ា ដោយបានថ្កោលទោសអ្វីដែលលោកអនុប្រធានាធិបតីបានហៅថា លំហូរជាប្រវត្តិសាស្រ្តនៃជនជាតិភាគតិចរ៉ូហ៊ីងយ៉ាពីប្រទេសភូមាទៅកាន់ប្រទេសបង់ក្លាដែសក្នុងការប្រឈមការវាយប្រហារហិង្សា។
ក្រុមតន្ត្រីរ៉ក់ ខ្មែរ-អូស្ត្រាលី The Cambodian Space Project ទទួលបានការគាំទ្រខ្លាំងនៅពេលប្រគំតន្ត្រីបង្ហើរចម្រៀង Rock'n'Roll របស់ខ្មែរកាលពីទសវត្សរ៍ឆ្នាំ១៩៦០ និងចម្រៀងបង្កើតថ្មីផ្ទាល់ខ្លួន នៅសាលមហោស្រពសិល្បៈវប្បធម៌ The Kennedy Center ក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីសប្តាហ៍មុន។
កញ្ញា សា ហ្វាទីលី ថ្លែងប្រាប់ Hello VOA ថា ការដែលមានភាពយន្តហូលីវូដត្រូវបានថតនៅក្នុងប្រទេសកម្ពុជាជាទ្រង់ទ្រាយធំ បានផ្តល់ដល់ផលិតករវ័យក្មេងកម្ពុជានូវជំនាញថតកុនកម្រិតអន្តរជាតិ ការលើកទឹកចិត្ត និងឱកាសបន្ថែមសម្រាប់ផលិតភាពយន្តសម្រាប់ក្រៅប្រទេសទៀត។
ប្រជាជនខ្មែរកំពុងប្រារព្ធពិធីកាន់បិណ្ឌ ដែលជាបុណ្យប្រពៃណីជាតិមួយរបស់ខ្មែរ។ ការប្រារព្ធពិធីបុណ្យកាន់បិណ្ឌនៅឆ្នាំនេះ ធ្វើឡើងស្របពេលដែលស្ថានការណ៍នយោបាយកំពុងកើនកម្តៅ ទាំងក្នុងប្រទេស និងជាមួយបរទេសមួយចំនួន។
ទិវាសហគមន៍ខ្មែរនៅទីក្រុង Silver Spring រដ្ឋ Marylandnនៅឆ្នាំនេះមានមានអ្នកចូលរួមច្រើនដូចរៀងរាល់ឆ្នាំ។ ពិធីនេះប្រារព្ធឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីវប្បធម៌ អរិយធម៌ខ្មែរ និងការប្រមូលបច្ច័យជួយជនក្រីក្រនៅកម្ពុជា៕
ដោយការស្រឡាញ់និងកោតសរសើរសិល្បៈករនិងតន្ត្រីកាលពីយុគសម័យមាសរបស់ប្រទេសកម្ពុជា ក្រុមតន្រ្តីតន្ត្រីរ៉ក់ខេនរ៉ូល «The Cambodian Space Project»បានបង្កើតឡើង ក្នុងគោលបំណងស្តារឡើងវិញនូវតន្ត្រីដែលកម្ពុជាបានបាត់បងអំឡុងសម័យខ្មែរក្រហម។
កុលាលភាជន៍រចនាបថខ្មែរមានលក្ខណៈធម្មជាតិ ហើយវាបានទាក់ទាញចំណាប់អារម្មណ៍របស់និស្សិតអាមេរិកាំងដើមកំណើតខ្មែរ និងសាស្ត្រាចារ្យអាមេរិកាំងខាងកុលាភាជន៍ផងដែរ ព្រោះពួកគេអាចសិក្សាអំពីលទ្ធផលខុសៗគ្នានៃការដុតកុលាលភាជន៍ក្នុងឡដុតអុសគ្មានផ្សែង។
ព័ត៌មានផ្សេងទៀត