នៅលើវាលស្មៅដ៏ខ្ពស់នៃតំបន់ខ្ពង់រាបទីបេ ដើមខែឧសភា គឺជាពេលវេលាក៏ល្អបំផុតក្នុងការដេកសម្តិលខ្លួននៅលើជំរាលភ្នំ និងជីករកសំណាកស្ងួតនៃផ្សិតដង្កូវ ដែលត្រូវបានយកទៅប្រើជាថ្នាំសង្កូវមួយប្រភេទ។ ដោយត្រូវបានលើកតម្កើងថាជា «ថ្នាំសម្រើបប្រចាំភ្នំហិមាល័យ» រុក្ខជាតិ Cordyceps Sinensis ត្រូវបានស្គាល់ច្បាស់ជាងនេះតាមរយៈឈ្មោះប្រពៃណីនៅតំបន់ទីបេថា «Yartsa Gunbu» នៅទូទាំងអាស៊ី ដែលមានន័យថា «ស្មៅក្នុងរដូវក្តៅ និងដង្កូវនារដូវរងា»។
ដោយមានសីតុណ្ហភាពកើនឡើងបួនដងលឿនជាងទីកន្លែងដទៃទៀតនៅទ្វីបអាស៊ី ក្រុមអ្នកវិទ្យាសាស្រ្តចិននិយាយថា តំបន់ខ្ពង់រាបទីបេ (Tibetan Plateau) អាចបាត់បង់ផែន ទឹកកក ក៏ដូចជាដីកំណកមួយភាគធំ ដែលអាចបង្កការប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹកនៅទូទាំងទ្វីបអាស៊ី។