រដ្ឋមន្ត្រីក្រសួងព័ត៌មានរបស់របបយោធាមីយ៉ាន់ម៉ាលោក Maung Maung Ohn បាននិយាយនៅថ្ងៃអង្គារនះថា ការកាត់ទោសអ្នកស្រី Aung San Suu Kyi ដាក់ពន្ធនាគារ គឺជាការបង្ហាញថា «គ្មាននរណាម្នាក់ស្ថិតនៅពីលើច្បាប់នោះទេ»។
មនុស្សរាប់ពាន់នាក់ បានតវ៉ានៅក្នុងប្រទេសថៃកាលពីថ្ងៃអាទិត្យប្រឆាំងនឹងការសម្រេចរបស់តុលាការដែលថា ការទាមទារឲ្យធ្វើកំណែទម្រង់របបរាជាធិបតេយ្យជាការខុសច្បាប់។ បាតុករយ៉ាងតិច៣នាក់ បានរងរបួសក្នុងការប៉ះទង្គិចជាមួយប៉ូលិសក្រុងបាងកក។
ប្រទេសមីយ៉ាន់ម៉ា បិទអ៊ីនធឺណិតជាយ៉ាងទៀងទាត់ស្ទើរពេញមួយឆ្នាំ ដោយរបបយោធានិយាយថា ដើម្បី«ស្ថិរភាព» ក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ។
មុនមហាសន្និបាតអ.ស.ប.លើកទី៧៦ចាប់ផ្តើមនៅថ្ងៃអង្គារនៅទីក្រុងញូវយ៉ក រដ្ឋមន្រ្តីរដ្ឋាភិបាលស្រមោលរបស់ប្រទេសមីយ៉ាន់ម៉ានិយាយថា អង្គការសហប្រជាជាតិមាន«កាតព្វកិច្ច»ទទួលស្គាល់អ្វីដែលប្រជាជនចង់បាន។
សមាគមជំនួយសម្រាប់អ្នកទោសនយោបាយដែលមានមូលដ្ឋាននៅប្រទេសថៃបានឲ្យដឹងថា នៅក្នុងការបង្រ្កាបបាតុករដឹកនាំដោយចលនាស៊ីវិល(CDM)ប្រឆាំងរដ្ឋប្រហារនោះមនុស្សជាង១.០០០នាក់បានស្លាប់និងរាប់ពាន់នាក់ទៀតត្រូវឃុំខ្លួន។
អង្គការរណសិរ្សសិទ្ធិមនុស្សជនស៊ីវិល ឬ CHRF ធ្លាប់បានទទួលខុសត្រូវរៀបចំបាតុកម្មតាមដងផ្លូវក្នុងប្រវត្តិសាស្ត្ររបស់ទីក្រុងហុងកុង ជាពិសេសក្នុងអំឡុងការតវ៉ាប្រឆាំងរដ្ឋាភិបាលហុងកុងក្នុងឆ្នាំ២០១៩។
ការទាមទារឱ្យមានកំណែទម្រង់នេះកើតចេញពីចលនាតវ៉ាដ៏ធំមួយកាលពីឆ្នាំទៅគួបផ្សំនឹងការខឹងសម្បាលើភាពយឺតយ៉ាវនៃយុទ្ធនាការនៃការចាក់វ៉ាក់សាំងកូវីដ១៩។
អ្នកទោសនយោបាយយ៉ាងហោចណាស់ ៤០០ នាក់ ត្រូវបានឃុំខ្លួននៅពន្ធនាគារ Insein ក្នុងប្រទេសមីយ៉ាន់ម៉ា ដែលជាពន្ធនាគារអាក្រក់បំផុតមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ អ្នកទោសដែលត្រូវបានដោះលែងពីពន្ធនាគារនេះនិយាយថា ការធ្វើទារុណកម្ម និងការសួរចម្លើយត្រូវបានធ្វើឡើងនៅកន្លែងផ្សេង។
ស្ថានីយ៍វិទ្យុដែលគ្មានអាជ្ញាបណ្ណនេះ មានគោលបំណងផ្តល់ព័ត៌មានដល់អ្នកស្តាប់អំពីព្រឹត្តិការណ៍នានាដែលកើតឡើងនៅទូទាំងប្រទេស ហើយស្របពេលនោះដែរ អប់រំអ្នកស្តាប់អំពីប្រព័ន្ធរដ្ឋាភិបាលសហព័ន្ធ ដើម្បីប្រឆាំងទៅនឹងការគ្រប់គ្រងបែបផ្តាច់ការរបស់របបយោធា។
អ្នកនយោបាយគាំទ្រលទ្ធិប្រជាធិបតេយ្យទាំង៤៧រូប ដែលមកពីមជ្ឈដ្ឋានផ្សេងៗគ្នាជាច្រើនរបស់ក្រុងហុងកុង បានប្រឈមការចោទប្រកាន់ពីការធ្វើវិទ្ធង្សនានៅក្រោមច្បាប់សន្តិសុខជាតិថ្មីរបស់ក្រុងហុងកុង។
លោក Zeya Thu អ្នកវិភាគសេដ្ឋកិច្ច និងនយោបាយមីយ៉ាន់ម៉ា បានព្រមានថា វិបត្តិនយោបាយមីយ៉ាន់ម៉ានឹងនាំឱ្យមានអស្ថិរភាពហិរញ្ញវត្ថុ ហើយនៅទីបំផុត «ធនាគារត្រូវតែបន្តផ្តល់សេវាកម្មរបស់ខ្លួន»។
លោក Maung Saungkha គឺជាសកម្មជនជើងចាស់និងជាកវីម្នាក់ ដែលល្បីឈ្មោះនៅទូទាំងប្រទេសមីយ៉ាន់ម៉ា។
អ្នករៀបចំក្រុមនយោបាយនិស្សិតគឺជាសកម្មជនចុងក្រោយបំផុតដែលរងការគំរាមពីបទរំលោភបំពានច្បាប់សន្តិសុខជាតិចិន។
ពលរដ្ឋហុងកុងរាប់លាននាក់ដែលមានបំណងចាកចេញពីទីក្រុងហុងកុងនៅពេលដែលប្រទេសចិនអនុវត្តច្បាប់សន្តិសុខជាតិថ្មី ឥឡូវនេះអាចដាក់ពាក្យសុំសិទ្ធិរស់នៅនិងធ្វើការនៅក្នុងចក្រភពអង់គ្លេសបាន។
ការភ្ជាប់ហេតុការណ៍ទាំងពីរនេះបានធ្វើឱ្យផ្ទុះកំហឹងនៅលើបណ្តាញសង្គម ដោយពលរដ្ឋ និងអ្នកសារព័ត៌មាននៅក្នុងក្រុងហុងកុងបានអះអាងដោយកំហឹងថា ហេតុការណ៍ទាំងពីរនេះមិនអាចប្រៀបធៀបគ្នាបានទេ។