មន្ត្រីអាមេរិកមានការព្រួយបារម្ភថា ក្រុមរដ្ឋអ៊ីស្លាម-សូម៉ាលី ដែលជាឈ្មោះសាខាមួយត្រូវគេស្គាល់ក្នុងតំបន់ បានផ្លាស់ប្តូរពីការក្លាយជាស្នូលដ៏សំខាន់នៅក្នុងបណ្តាញហិរញ្ញវត្ថុសកលរបស់រដ្ឋអ៊ីស្លាម ក្លាយជាអ្នករៀបចំទទួលមេដឹកនាំកំពូលរបស់ក្រុមនេះ។
យោងតាមអង្គការ IOM បានឱ្យដឹងថា ការធ្វើដំណើរសរុបមានចំនួន២៦.៣៥២ ដោយក្នុងចំនួននេះ (ការធ្វើដំណើរចេញពីប្រទេសសូម៉ាលីមាន៧១% និងចូលប្រទេសសូម៉ាលីមាន២៩%)។
មន្ទីរបញ្ចកោណ កាលពីយប់ថ្ងៃអង្គារ បានបញ្ជាក់ថា កងកម្លាំងសហរដ្ឋអាមេរិកបានធ្វើការវាយប្រហារតាមអាកាសមួយលើកនៅជិតតំបន់ Galkayo ចម្ងាយប្រហែល៥៨០ គីឡូម៉ែត្រ ភាគខាងជើងរដ្ឋធានីម៉ូហ្គាឌីស្យូ។ មន្ត្រីសូម៉ាលី ក៏បានប្រកាសពីរឿងនេះដំបូងគេ នៅព្រឹកថ្ងៃអង្គារ។
សភារបស់តំបន់ Somaliland ដែលជាសាធារណរដ្ឋបំបែករដ្ឋនោះ បានអនុម័តសេចក្តីព្រាងច្បាប់មួយជាលើកដំបូងដែលចាត់ទុកការចាប់រំលោភសេពសន្ថវៈជាបទឧក្រិដ្ឋ និងដាក់ពន្ធនាគារដល់បុគ្គលដែលប្រព្រឹត្តអំពើនេះ។
Aw Koombe គឺជាមេចោរសមុទ្រដ៏ល្បីឈ្មោះម្នាក់ ដែលអាជ្ញាធរនិយាយថា បានជាប់ពាក់ព័ន្ធនឹងការវាយប្រហារលើកប៉ាល់នៅតាមសមុទ្រជាច្រើនលើក ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។