ការអនុម័តច្បាប់នេះត្រូវបានមើលឃើញថាជាជ័យជម្នះមួយ សម្រាប់សិទ្ធិសេរីភាពនៃអ្នកស្រឡាញ់ភេទដូចគ្នា ខណៈដែលច្បាប់នេះត្រូវបានលើកកម្ពស់ដោយរដ្ឋាភិបាលអភិរក្សនិយម បើទោះបីជាមានការប្រឆាំងតវ៉ាពីព្រះវិហារគ្រិស្តសាសនានិកាយ Orthodox ដែលមានឥទ្ធិពលខ្លាំងក្នុងប្រទេសនេះក៏ដោយ។
កសិកររាប់ម៉ឺននាក់បានចេញបាតុកម្មនៅលើដងផ្លូវនៅទីក្រុង Thessaloniki ដែលជាទីក្រុងស្ថិតនៅភាគឦសាននៃប្រទេសក្រិក កាលពីចុងសប្ដាហ៍កន្លងទៅ ហើយបានច្រានចោលការអះអាងរបស់មេដឹកនាំរបស់ពួកគេដែលសន្យាពន្យារការយកពន្ធ និងវិធានការបន្ធូរបន្ថយជាច្រើនទៀត ដែលរដ្ឋាភិបាលទីក្រុងអាថែនបានដាក់ចេញ។
នៅលើផ្លូវក្រាលថ្មបុរាណនានា ក្នុងរដ្ឋធានីអាថែន ប្រទេសក្រិក ម្ចាស់ហាងលក់ភេសជ្ជៈលោក Spiros Bairaktaris បានទទួលស្វាគមន៍យ៉ាងកក់ក្តៅនឹងព័ត៌មានដ៏រីករាយ ដែលគេហៅថាជាការវិលត្រឡប់មកវិញនៃទេសចរជនជាតិចិន។
ប្រជាពលរដ្ឋក្រិកបានចាត់ទុកកីឡាការិនី Bekatorou ថាជាអ្នកហ៊ានចេញមុខនិយាយបកស្រាយអំពីការបំពានផ្លូវភេទលើរូបអ្នកស្រី។
យ៉ាងហោចណាស់មនុស្ស ៣៩ នាក់បានស្លាប់ និងជិត ៩០០ នាក់ទៀងរងរបួស នៅក្នុងគ្រោះមហន្តរាយរញ្ជួយដី ដែលបានធ្វើឲ្យអគារបែកបាក់នៅក្នុងទីក្រុង Izmir ប្រទេសតួកគី
ប្រទេសក្រិកបានកៀរគរកងកម្លាំងខ្លួនដើម្បីបង្កើនកិច្ចការពារនៅតាមបណ្តោយព្រំដែនគោករបស់ខ្លួនជាមួយប្រទេសតួកគី។ ចំណាត់ការនេះមានឡើងនៅពេលតួកគី គំរាមកំហែងថានឹងបើកឲ្យពួកជនចំណាកស្រុករាប់ម៉ឺននាក់ទៅកាន់ទ្វីបអឺរ៉ុបដោយកាត់តាមប្រទេសក្រិក។
ចំនួនពួកជនចំណាកស្រុកខុសច្បាប់ទៅកាន់ប្រទេសក្រិកបានចុះថយដល់កម្រិតតិចបំផុតចាប់តាំងពីដើមឆ្នាំនេះមក ដោយមានតែ១០០ករណីក្នុងសប្តាហ៍ទីបួននៃខែមីនា ក្រោយពីរដ្ឋាភិបាលក្រុងអាថែន និងរដ្ឋាភិបាលក្រុងអង់ការ៉ាបានបិទប្រទេសដើម្បីទប់ទល់នឹងការរាលដាលមេរោគកូរ៉ូណា។